ម៉ាកុស 1
1
លោកយ៉ូហានបាទីស្ដប្រៀនប្រដៅបណ្ដាជន
(ម៉ាថាយ ៣.១-៦, ១១-១២ លូកា ៣.១-១៨)
1ដំណឹងល្អ*អំពីព្រះយេស៊ូគ្រិស្ត* ជាព្រះបុត្រារបស់ព្រះជាម្ចាស់ ចាប់ផ្ដើមដូចតទៅ: 2#មគ. ៣.១ក្នុងគម្ពីរព្យាការីអេសាយមានចែងទុកមកថា៖
«យើងចាត់ទូតយើងឲ្យទៅមុនព្រះអង្គ
ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
3 #
អស. ៤០.៣ (LXX) មានសំឡេងបុរសម្នាក់ស្រែកនៅវាលរហោស្ថាន
ថា “ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវថ្វាយព្រះអង្គ”» # ១.៣ និក្ខមនំ ២៣.២០; ម៉ាឡាគី ៣.១; អេសាយ ៤០.៣។ ។
4ពេលនោះ លោកយ៉ូហានមកដល់ ស្របតាមបទគម្ពីរនេះមែន ហើយធ្វើពិធីជ្រមុជទឹក*នៅវាលរហោស្ថាន។ លោកប្រកាសឲ្យមនុស្សម្នាកែប្រែចិត្តគំនិតដោយទទួលពិធីជ្រមុជទឹក ដើម្បីព្រះជាម្ចាស់លើកលែងទោសឲ្យរួចពីបាប។ 5អ្នកស្រុកយូដាទាំងអស់ និងអ្នកក្រុងយេរូសាឡឹមទាំងមូលនាំគ្នាចេញទៅរកលោក។ គេទទួលសារភាពអំពើបាបរបស់ខ្លួន ហើយលោកក៏ធ្វើពិធីជ្រមុជទឹកឲ្យគេក្នុងទន្លេយ័រដាន់។ 6#២ពង្ស. ១.៨លោកយ៉ូហានស្លៀកសម្លៀកបំពាក់ធ្វើពីរោមអូដ្ឋ ពាក់ខ្សែក្រវាត់ធ្វើពីស្បែក ហើយបរិភោគកណ្ដូប និងទឹកឃ្មុំ។ 7លោកប្រកាសប្រាប់បណ្ដាជនថា៖ «លោកដែលមានកម្លាំងខ្លាំងជាងខ្ញុំ នឹងមកតាមក្រោយខ្ញុំ។ ខ្ញុំមានឋានៈទាបណាស់ សូម្បីតែឱនស្រាយខ្សែស្បែកជើងជូនលោក ក៏មិនសមនឹងឋានៈដ៏ខ្ពង់ខ្ពស់របស់លោកផង។ 8ខ្ញុំបានធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងទឹក រីឯលោកវិញ លោកនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*»។
ព្រះយេស៊ូទទួលពិធីជ្រមុជទឹក ព្រះអង្គឈ្នះការល្បួង
(ម៉ាថាយ ៣.១៣-១៧, ៤.១-១១ លូកា ៣.២១-២២)
9នៅគ្រានោះ ព្រះយេស៊ូយាងមកពីភូមិណាសារ៉ែត ក្នុងស្រុកកាលីឡេ។ ព្រះអង្គបានទទួលពិធីជ្រមុជទឹក*ពីលោកយ៉ូហាន ក្នុងទន្លេយ័រដាន់។ 10ពេលព្រះអង្គយាងឡើងពីទឹកមកភ្លាម ព្រះអង្គទតឃើញផ្ទៃមេឃរហែកជាពីរ#១.១០ ដូចពាក្យវាំងននរហែកជាពីរនៅម៉ាកុស ១៥.៣៨ដែរ។ ហើយព្រះវិញ្ញាណយាងចុះដូចសត្វព្រាប មកសណ្ឋិតលើព្រះអង្គ។ 11#លប. ២២.២; ទំន. ២.៧; អស. ៤២.១; មថ. ៣.១៧, ១២.១៨; មក. ៩.៧; លក. ៣.២២មានឮព្រះសូរសៀងពីលើមេឃមកថា៖ «ព្រះអង្គជាបុត្រដ៏ជាទីស្រឡាញ់របស់យើង យើងគាប់ចិត្តនឹងព្រះអង្គណាស់!»។
12រំពេចនោះ ព្រះវិញ្ញាណក៏នាំព្រះយេស៊ូឆ្ពោះទៅវាលរហោស្ថាន។ 13ព្រះអង្គគង់នៅវាលរហោស្ថានអស់រយៈពេលសែសិបថ្ងៃ ត្រូវមារ*សាតាំងល្បួង។ ព្រះអង្គគង់នៅជាមួយសត្វព្រៃ ហើយមានពួកទេវតា*បម្រើព្រះអង្គផង។
ព្រះយេស៊ូត្រាស់ហៅសិស្សបួនរូប
(ម៉ាថាយ ៤.១២-២២ លូកា ៤.១៤-១៥, ៥.១-១១)
14ក្រោយគេចាប់លោកយ៉ូហានយកទៅឃុំឃាំង ព្រះយេស៊ូយាងទៅស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*របស់ព្រះជាម្ចាស់។ 15#មថ. ៣.២ព្រះអង្គមានព្រះបន្ទូលថា៖ «ពេលកំណត់មកដល់ហើយ រីឯព្រះរាជ្យ*របស់ព្រះជាម្ចាស់ក៏មកជិតបង្កើយដែរ។ ចូរនាំគ្នាកែប្រែចិត្តគំនិត ហើយជឿដំណឹងល្អចុះ!»។
16កាលព្រះយេស៊ូយាងតាមឆ្នេរសមុទ្រកាលីឡេ ព្រះអង្គទតឃើញលោកស៊ីម៉ូន និងលោកអនទ្រេ ជាប្អូនរបស់គាត់ កំពុងតែបង់សំណាញ់ ព្រោះអ្នកទាំងពីរជាអ្នកនេសាទត្រី។ 17ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «សុំអញ្ជើញមកតាមខ្ញុំ ខ្ញុំនឹងតាំងអ្នកឲ្យនេសាទមនុស្សវិញ»។ 18អ្នកទាំងពីរក៏ទុកសំណាញ់នៅទីនោះភ្លាម រួចដើរតាមព្រះអង្គទៅ។
19កាលព្រះយេស៊ូយាងទៅមុខបន្ដិច ព្រះអង្គទតឃើញលោកយ៉ាកុប និងលោកយ៉ូហាន ជាប្អូន កំពុងតែរៀបចំអួននៅក្នុងទូកមួយ អ្នកទាំងពីរជាកូនលោកសេបេដេ។ 20ព្រះអង្គត្រាស់ហៅអ្នកទាំងពីរភ្លាម គេក៏ដើរតាមព្រះយេស៊ូទៅ ទុកឪពុកឲ្យនៅក្នុងទូកជាមួយពួកកូនឈ្នួល។
ព្រះយេស៊ូប្រោសបុរសម្នាក់ ដែលមានវិញ្ញាណអាក្រក់ចូល
(លូកា ៤.៣១-៣៧)
21ព្រះយេស៊ូយាងចូលក្រុងកាពើណិមជាមួយពួកសិស្ស*។ នៅថ្ងៃសប្ប័ទ* ព្រះយេស៊ូយាងចូលក្នុងសាលាប្រជុំ* ហើយព្រះអង្គបង្រៀនអ្នកស្រុក។ 22#មថ. ៧.២៨-២៩អ្នកដែលបានស្ដាប់ព្រះអង្គងឿងឆ្ងល់យ៉ាងខ្លាំងអំពីបែបបទដែលព្រះអង្គបង្រៀន ព្រោះព្រះអង្គមានព្រះបន្ទូលប្រកបដោយអំណាច ខុសប្លែកពីពួកអាចារ្យ*។ 23នៅពេលនោះ ក្នុងសាលាប្រជុំ* មានបុរសម្នាក់ដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួន ស្រែកឡើងថា៖ 24«ព្រះយេស៊ូជាអ្នកភូមិណាសារ៉ែតអើយ! តើព្រះអង្គចង់ធ្វើអ្វីយើង? ព្រះអង្គមកបំផ្លាញយើង! ខ្ញុំស្គាល់ព្រះអង្គហើយ ព្រះអង្គជាព្រះដ៏វិសុទ្ធ ដែលមកពីព្រះជាម្ចាស់»។ 25ព្រះយេស៊ូគំរាមវិញ្ញាណអាក្រក់នោះថា៖ «ស្ងៀម! ចេញពីអ្នកនេះភ្លាម!»។ 26វិញ្ញាណអាក្រក់ក៏ធ្វើឲ្យបុរសនោះដួលប្រកាច់ប្រកិន ហើយវាចេញទៅ ទាំងស្រែកយ៉ាងខ្លាំងផង។ 27មនុស្សម្នាទាំងអស់ភ័យស្រឡាំងកាំង គេនិយាយគ្នាទៅវិញទៅមកថា៖ «ម្ដេចក៏អស្ចារ្យម៉្លេះ! លោកបង្រៀនតាមរបៀបថ្មីប្រកបដោយអំណាច។ លោកបញ្ជាទៅវិញ្ញាណអាក្រក់ ហើយវិញ្ញាណអាក្រក់ក៏ស្ដាប់បង្គាប់លោក»។ 28ព្រះកិត្តិនាមរបស់ព្រះយេស៊ូល្បីខ្ចរខ្ចាយ ពាសពេញតំបន់កាលីឡេទាំងមូល។
ព្រះយេស៊ូប្រោសអ្នកជំងឺជាច្រើនឲ្យជា
(ម៉ាថាយ ៨.១៤-១៧; លូកា ៤.៣៨-៤១)
29ព្រះយេស៊ូ និងសិស្ស*នាំគ្នាចេញពីសាលាប្រជុំ*ទៅផ្ទះលោកស៊ីម៉ូន ហើយលោកអនទ្រេ លោកយ៉ាកុប និងលោកយ៉ូហាន ក៏ទៅជាមួយដែរ។ 30ម្ដាយក្មេករបស់លោកស៊ីម៉ូនកំពុងតែគ្រុន សម្រាន្ដនៅលើគ្រែ។ ពេលព្រះយេស៊ូយាងទៅដល់ គេទូលព្រះអង្គភ្លាមថា គាត់ឈឺ។ 31ព្រះអង្គយាងចូលទៅជិត ចាប់ដៃគាត់ឲ្យក្រោកឡើង គាត់ក៏បាត់គ្រុន ហើយបម្រើភ្ញៀវ។
32លុះដល់ល្ងាច ក្រោយពេលថ្ងៃលិច គេនាំអ្នកជំងឺ និងមនុស្សអារក្សចូលទាំងអស់ មករកព្រះយេស៊ូ។ 33អ្នកក្រុងទាំងប៉ុន្មានមកផ្ដុំគ្នានៅមាត់ទ្វារក្រុង។ 34ព្រះយេស៊ូប្រោសមនុស្សជាច្រើននាក់ ដែលមានជំងឺផ្សេងៗឲ្យជាសះស្បើយ ហើយព្រះអង្គដេញអារក្សជាច្រើនចេញពីមនុស្សផង ព្រះអង្គមិនអនុញ្ញាតឲ្យអារក្សនិយាយជាដាច់ខាត ពីព្រោះពួកវាដឹងឋានៈរបស់ព្រះអង្គ។
ព្រះយេស៊ូយាងចាកចេញពីក្រុងកាពើណិម
(ម៉ាថាយ ៤.២៣ លូកា ៤.៤២-៤៤)
35ព្រឹកឡើង កាលងងឹតនៅឡើយ ព្រះយេស៊ូតើនឡើង ទ្រង់យាងចេញពីផ្ទះ ទៅកន្លែងមួយស្ងាត់ ហើយអធិស្ឋាន*នៅទីនោះ។ 36លោកស៊ីម៉ូន និងអ្នកដែលនៅជាមួយគាត់ នាំគ្នាតាមរកព្រះអង្គ។ 37លុះបានជួបហើយ គេទូលថា៖ «គេខំស្វែងរកលោកគ្រប់ៗគ្នា»។ 38ព្រះយេស៊ូមានព្រះបន្ទូលតបទៅគេថា៖ «យើងត្រូវនាំគ្នាទៅភូមិឯទៀតៗដែលនៅជិតនេះ ខ្ញុំត្រូវប្រកាសដំណឹងល្អ*នៅទីនោះដែរ ដ្បិតខ្ញុំចេញមក ដើម្បីបំពេញការនេះឯង»។
39 #
មថ. ៤.២៣, ៩.៣៥ ព្រះអង្គយាងទៅគ្រប់ទីកន្លែងក្នុងស្រុកកាលីឡេ ហើយប្រកាសដំណឹងល្អ*នៅតាមសាលាប្រជុំ*ទាំងឡាយ ព្រមទាំងដេញអារក្សចេញពីមនុស្សផង។
ព្រះយេស៊ូប្រោសមនុស្សឃ្លង់ម្នាក់ឲ្យជា
(ម៉ាថាយ ៨.១-៤; លូកា ៥.១២-១៦)
40មានមនុស្សឃ្លង់ម្នាក់ចូលមករកព្រះយេស៊ូ គាត់លុតជង្គង់ ទូលអង្វរព្រះអង្គថា៖ «ប្រសិនបើលោកមិនយល់ទាស់ទេ#១.៤០ ឃ្លាដើមៈ«ប្រសិនបើលោកចង់»។ សូមប្រោសខ្ញុំប្របាទឲ្យជាស្អាតបរិសុទ្ធ*ផង»។ 41ព្រះយេស៊ូមានព្រះហឫទ័យអាណិតអាសូរគាត់#១.៤១ ក្នុងឯកសារខ្លះមានសរសេរថា «ព្រះយេស៊ូទ្រង់ព្រះពិរោធ»។ពន់ពេកណាស់ ព្រះអង្គក៏លូកព្រះហស្ដទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឲ្យជាស្អាតបរិសុទ្ធចុះ!»។ 42មនុស្សឃ្លង់ក៏ជាស្អាតបរិសុទ្ធភ្លាម។ 43បន្ទាប់មក ព្រះយេស៊ូដេញគាត់ឲ្យចេញទៅភ្លាម ទាំងមានព្រះបន្ទូលយ៉ាងតឹងរ៉ឹងថា៖ 44#លវ. ១៤.១-៣២«ចូរប្រយ័ត្នឲ្យមែនទែន កុំនិយាយហេតុការណ៍នេះប្រាប់ឲ្យនរណាដឹងឡើយ! ផ្ទុយទៅវិញ ត្រូវទៅបង្ហាញខ្លួនដល់លោកបូជាចារ្យ* រួចថ្វាយតង្វាយ ដូចលោកម៉ូសេ*បានបង្គាប់ទុក ដើម្បីជាសក្ខីភាពបញ្ជាក់ថា អ្នកបានជាស្អាតបរិសុទ្ធមែន»។ 45ប៉ុន្តែ បុរសនោះចេញទៅប្រកាស និងផ្សព្វផ្សាយរឿងនេះនៅគ្រប់កន្លែងឲ្យគេដឹង។ ហេតុនេះហើយបានជាព្រះយេស៊ូមិនអាចយាងចូលទីក្រុង ដូចពីមុនទៀតឡើយ គឺព្រះអង្គគង់នៅតែខាងក្រៅទីក្រុង ត្រង់កន្លែងស្ងាត់ៗ ហើយមានមនុស្សពីគ្រប់ទិសទីនាំគ្នាមកគាល់ព្រះអង្គ។
දැනට තෝරාගෙන ඇත:
ម៉ាកុស 1: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.

: