លោកុប្បត្តិ ពាក្យលំនាំ
ពាក្យលំនាំ
កណ្ឌគម្ពីរលោកុប្បត្តិរៀបរាប់អំពីដើមកំណើតពិភពលោក ដើមកំណើតមនុស្សជាតិ និងដើមកំណើតជនជាតិអ៊ីស្រាអែល ជាប្រជារាស្ត្ររបស់ព្រះជាម្ចាស់។ ក្នុងគម្ពីរដើមជាភាសាហេប្រឺ គេយកពាក្យខាងដើមបង្អស់ធ្វើជាចំណងជើងរបស់កណ្ឌគម្ពីរនេះ គឺ «កាលពីដើមដំបូងបង្អស់»។
យើងអាចចែកកណ្ឌគម្ពីរនេះជាពីរផ្នែកគឺ:
១-១១: កំណើតពិភពលោក កំណើតបុរស និងស្ត្រី មនុស្សផ្ដាច់ចំណងមេត្រីជាមួយព្រះជាម្ចាស់ លោកកាអ៊ីន និងលោកអេបិល លោកណូអេ និងទឹកជំនន់ធំ ប៉មនៅបាបិល។ គ្មាននរណាអាចបញ្ជាក់អំពីពេលវេលានៃព្រឹត្តិការណ៍ដែលកើតមាននោះបានទេ ប៉ុន្តែ ព្រឹត្តិការណ៍ទាំងនោះអាចជួយយើងឲ្យយល់បញ្ហាជីវិត ដែលយើងជួបប្រទះរាល់ថ្ងៃ ដូចជាជីវិតមានអត្ថន័យដូចម្ដេច? តើមនុស្សយើងមានតួនាទីអ្វីក្នុងលោកនេះ? ហេតុអ្វីបានជាទំនាក់ទំនងរវាងមនុស្សនឹងមនុស្សពិបាកយ៉ាងនេះ? ។ល។
១២-៥០: ក្នុងផ្នែកនេះមានរៀបរាប់អំពីរបៀប ដែលព្រះជាម្ចាស់ចាប់ផ្ដើមសង្គ្រោះមនុស្សជាតិ គឺព្រះអង្គបានត្រាស់ហៅបុព្វបុរសនៃជនជាតិអ៊ីស្រាអែលឲ្យស្គាល់ និងគោរពបម្រើព្រះអង្គ:
• លោកអប្រាហាំ (១២.១–២៥.១៨) ដែលជាគំរូរបស់អ្នកជឿ និងស្ដាប់ឱវាទព្រះជាម្ចាស់
• លោកអ៊ីសាក ជាកូនលោកអប្រាហាំ
• លោកយ៉ាកុបជាចៅរបស់លោកអប្រាហាំ (២៥.១៩–៣៧.១) ដែលទទួលនាមថា «អ៊ីស្រាអែល»។ លោកមានកូនប្រុសដប់ពីរនាក់ ដែលជាកំណើតកុលសម្ព័ន្ធទាំងដប់ពីរនៃជនជាតិអ៊ីស្រាអែល។
• លោកយ៉ូសែប (៣៧.២–៥០.២៦) ជាកូនម្នាក់ ក្នុងចំណោមកូនទាំងដប់ពីររបស់លោកយ៉ាកុប។
កណ្ឌគម្ពីរ “លោកុប្បត្តិ” ណែនាំអ្នកអានឲ្យស្គាល់ស្នាព្រះហស្តរបស់ព្រះជាម្ចាស់ គឺមុនដំបូងបង្អស់ ព្រះអង្គបានបង្កើតពិភពលោក និងប្រទានឲ្យអ្វីៗសព្វសារពើក្នុងពិភពលោកនេះ មានតម្លៃដ៏វិសេស ហើយពិភពលោកទាំងមូលត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះអង្គ។ ប៉ុន្តែ មនុស្សលោកបានផ្ដាច់ចំណងសម្ពន្ធមេត្រីពីព្រះជាម្ចាស់ ដែលធ្វើឲ្យអំពើបាបចូលមករាតត្បាតពិភពលោក។ ព្រះជាម្ចាស់បានជ្រើសរើសជនជាតិអ៊ីស្រាអែល ដើម្បីរៀបចំគម្រោងការសង្គ្រោះពិភពលោក។
දැනට තෝරාගෙන ඇත:
លោកុប្បត្តិ ពាក្យលំនាំ: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.

: