១ កូរិនថូស ពាក្យលំនាំ
ពាក្យលំនាំ
ក្រុងកូរិនថូស: នៅជំនាន់លោកប៉ូល កូរិនថូសជាក្រុងមួយដ៏ធំ មានប្រជាជនប្រមាណ ៦០០.០០០នាក់។ ក្រុងនេះមានកំពង់ផែពីរ មួយនៅកេងគ្រា មួយទៀតនៅលេសេ។ មានសំពៅជាច្រើនដឹកទំនិញចេញចូលមិនដាច់។ ប្រជាជនជាងពាក់កណ្ដាលជាអ្នកងារ។ នៅក្រុងកូរិនថូសមានមនុស្សគ្រប់ជាតិសាសន៍រស់លាយឡំគ្នា បណ្ដាលឲ្យក្រុងនេះមានឈ្មោះអាក្រក់ ហើយអ្នកក្រុងជាច្រើនប្រព្រឹត្តអំពើប្រាសចាកសីលធម៌គ្រប់ប្រភេទ អ្នកក្រុងនោះក៏កាន់សាសនាប្លែកៗពីគ្នា តាមប្រពៃណីរៀងៗខ្លួនដែរ។ ជនជាតិក្រិកដែលមានអារ្យធម៌ខ្ពស់ចូលចិត្តស្ដាប់អ្នកប្រាជ្ញ និងទស្សនវិទូ ដែលមានសំនួនវោហារ ដ្បិតពួកគេយល់ថាគេអាចស្គាល់ព្រះជាម្ចាស់ និងសង្គ្រោះខ្លួនឯងបានតាមការរិះគិតនៃប្រាជ្ញារបស់គេ។
លោកប៉ូលបានផ្សាយដំណឹងល្អនៅក្រុងកូរិនថូស អស់រយៈពេលមួយឆ្នាំកន្លះ គឺ នៅគ.ស.៥០-៥២ (កិច្ចការ ១៨.១-៨)។ គ្រិស្តបរិស័ទភាគច្រើននៅក្រុងនោះសុទ្ធសឹងជាអ្នកក្រ និងជាអ្នកងារ (១កូរិន ១.២៦-២៨)។
លោកប៉ូលចាកចេញពីក្រុងកូរិនថូសឆ្ពោះទៅក្រុងអេភេសូ។ ពេលនោះ មានគ្រិស្តបរិស័ទជាតិយូដាម្នាក់ឈ្មោះអប៉ូឡូស ជាអ្នកមានសំនួនវោហារ ក៏បានទៅផ្សាយដំណឹងល្អនៅក្រុងអេភេសូ និងក្រុងកូរិនថូសដែរ (កិច្ចការ ១៨.២៤-២៨)។ គ្រិស្តបរិស័ទនៅក្រុងកូរិនថូសបានបាក់បែកគ្នាជាបក្សជាពួកផ្សេងៗ ខ្លះកាន់តាមលោកអប៉ូឡូស ខ្លះកាន់តាមលោកប៉ូល ខ្លះទៀតកាន់តាមលោកពេត្រុស (១កូរិនថូស ១.១២)។ មានអ្នកផ្ទះនាងក្លូអេទៅជម្រាបលោកប៉ូលអំពីការបាក់បែកគ្នានេះ។ លោកប៉ូលក៏ចាត់លោកធីម៉ូថេ ដែលជាសហការីមួយរូបរបស់លោក ឲ្យទៅក្រុងកូរិនថូស ដើម្បីប្រៀនប្រដៅគ្រិស្តបរិស័ទនៅទីនោះ (១កូរិនថូស ៤.១៧)។ ពួកគេបានសរសេរសំណួរផ្សេងៗផ្ញើទៅលោកប៉ូល តាមរយៈលោកធីម៉ូថេ (១កូរិនថូស ៧.១)។ នៅឆ្នាំ៥៥-៥៦ លោកប៉ូលក៏សរសេរលិខិតមួយច្បាប់ឆ្លើយតបនឹងសំណួរទាំងនោះវិញ គឺ «លិខិតទីមួយផ្ញើជូនគ្រិស្តបរិស័ទនៅក្រុងកូរិនថូស»។
ប៉ុន្តែ គ្រិស្តបរិស័ទនៅក្រុងកូរិនថូសនៅតែនាំគ្នាប្រព្រឹត្តមិនសមរម្យ ដូច្នេះ លោកប៉ូលក៏សរសេរលិខិតមួយច្បាប់ទៀតទៅបន្ទោសអ្នកទាំងនោះយ៉ាងខ្លាំង (ប្រហែលជាចំពូក ១០-១៣ នៃលិខិតទី២)។ បន្ទាប់មក លោកប៉ូលបានចាត់លោកទីតុស ជាសហការីរបស់លោក ឲ្យទៅចាត់ចែងប្រមូលប្រាក់ជំនួយនៅក្រុងកូរិនថូស រីឯលោកវិញ លោកទៅក្រុងត្រូអាស។ នៅគ.ស.៥៦ ឬ៥៧ កាលលោកប៉ូលស្នាក់នៅក្រុងត្រូអាស លោកទីតុសត្រឡប់ពីក្រុងកូរិនថូស ទាំងនាំដំណឹងផ្សេងៗពីគ្រិស្តបរិស័ទនៅទីនោះមកជម្រាបលោក។ លោកសប្បាយចិត្តក៏សរសេរលិខិតមួយច្បាប់ទៀតផ្ញើទៅគ្រិស្តបរិស័ទនៅក្រុងកូរិនថូស (ចំពូក១-៩នៃលិខិតទី២)។
គោលសំខាន់ៗ
ក្នុងលិខិតទីមួយ លោកប៉ូលជួយដោះស្រាយបញ្ហាផ្សេងៗរបស់ក្រុមជំនុំនៅក្រុងកូរិនថូស គឺលោកបានអប់រំគ្រិស្តបរិស័ទឲ្យរស់នៅដោយថ្លៃថ្នូរ តាមឋានៈរបស់ខ្លួនជាបុត្ររបស់ព្រះជាម្ចាស់។
១.អំពីការប្រកាន់បក្សពួកក្នុងក្រុមជំនុំ (១.១០-៤.២១):
បញ្ហានេះកើតមកពីជនជាតិក្រិកចូលចិត្តយកប្រាជ្ញាមនុស្សលោកមករិះគិតអំពីព្រះគ្រិស្ត តាមអារ្យធម៌របស់ពួកគេ។ លោកប៉ូលពន្យល់អំពីទំនាក់ទំនងរវាងជំនឿ និងប្រាជ្ញាមនុស្សលោក។ ជំនឿរបស់គ្រិស្តបរិស័ទពុំសំអាងលើការរិះគិតរបស់មនុស្សទេ ហើយក៏ពុំមែនជាទ្រឹស្ដីដ៏ល្អប្រសើរដែរ។ ជំនឿនេះកើតមកពីព្រះវិញ្ញាណដែលបំភ្លឺចិត្តគំនិតរបស់មនុស្ស ហើយនាំឲ្យមនុស្សចូលរួមជាមួយព្រះគ្រិស្តដែលបានសោយទិវង្គត និងមានព្រះជន្មរស់ឡើងវិញ។
២.បញ្ហាគ្រិស្តបរិស័ទប្រព្រឹត្តអំពើប្រាសចាកសីលធម៌ (៦.១៨-២០):
គ្រិស្តបរិស័ទប្ដឹងផ្ដល់គ្នា (៦.១-១១) ការទូន្មានអំពីរបៀបរស់នៅជាគូស្រករ ឬនៅលីវ (៧) បញ្ហាទាំងនេះកើតមកពីអារ្យធម៌របស់អ្នកក្រុងកូរិនថូស មានអ្នកខ្លះលើកតម្កើងប្រាជ្ញារបស់មនុស្សលោកខ្លាំងពេក ហើយមើលងាយរូបកាយមនុស្ស បណ្ដាលឲ្យគេប្រព្រឹត្តអំពើថោកទាបតាមកាមគុណ។ មានអ្នកខ្លះមើលងាយរូបកាយតាមរបៀបផ្សេង គឺពួកគេកាន់សីលធម៌តឹងតែងពេក មិនព្រមឲ្យបុរសស្ត្រីយកគ្នាជាគូស្វាមីភរិយាឡើយ។ លោកប៉ូលប្រៀនប្រដៅអំពីកិត្តិយសរបស់រូបកាយ ដែលជាព្រះវិហារសម្រាប់ព្រះវិញ្ញាណគង់នៅ។
៣.បញ្ហាបរិភោគសាច់ដែលគេសែនរួចហើយ (៨.១-១១.១):
បញ្ហានេះកើតមកពីគ្រិស្តបរិស័ទប្រាស្រ័យទាក់ទងជាមួយអ្នកកាន់សាសនាដទៃ។ នៅជំនាន់នោះ អ្នកកាន់សាសនាដទៃតែងយកសាច់សែនរូបសំណាកព្រះរបស់គេ។ តើគ្រិស្តបរិស័ទមានសិទ្ធិបរិភោគសាច់ដែលគេសែនហើយនោះឬទេ? ត្រង់ចំណុចនេះ លោកប៉ូលប្រៀនប្រដៅគ្រិស្តបរិស័ទឲ្យគោរពព្រះគ្រិស្តជាព្រះសង្គ្រោះតែមួយគត់ និងជាព្រះអម្ចាស់លើអ្វីៗទាំងអស់ ហើយលោកក៏បានដាស់តឿនគេឲ្យគោរពសេរីភាពរបស់គ្រិស្តបរិស័ទ ដែលមានជំនឿទន់ខ្សោយដែរ។
៤.របៀបរៀបរយក្នុងក្រុមជំនុំ (១១.២-១៤.៤០):
លោកប៉ូលបានបរិយាយអំពីសណ្ដាប់ធ្នាប់ដែលគ្រិស្តបរិស័ទត្រូវប្រកាន់យក ក្នុងពេលប្រជុំរួមគ្នាថ្វាយបង្គំព្រះជាម្ចាស់ ក្នុងរបៀបប្រើព្រះអំណោយទានរបស់ព្រះវិញ្ញាណ។ គ្រិស្តបរិស័ទត្រូវប្រព្រឹត្តគ្រប់កិច្ចការទាំងអស់ដោយចិត្តស្រឡាញ់ ដើម្បីជាប្រយោជន៍រួមក្នុងការកសាងព្រះកាយរបស់ព្រះគ្រិស្ត។
៥.អំពីមនុស្សរស់ឡើងវិញ (១៥.១-៥៦):
តាមអារ្យធម៌ក្រិក គេយកវិញ្ញាណជាធំ គេពុំជឿថារូបកាយមនុស្សដែលស្លាប់ទៅហើយ អាចរស់ឡើងវិញទេ។ លោកប៉ូលពន្យល់ថា ប្រសិនបើរូបកាយមនុស្សមិនរស់ឡើងវិញទេ ព្រះគ្រិស្តក៏មិនរស់ឡើងវិញ ហើយជំនឿរបស់គ្រិស្តបរិស័ទក៏ឥតបានការអ្វីដែរ។
ក្នុងលិខិតទីពីរ លោកប៉ូលបានរៀបរាប់អំពីទុក្ខលំបាកផ្សេងៗដែលលោកបានជួបប្រទះ នៅតំបន់ជុំវិញក្រុងអេភេសូ (១.១-១១)។ ក្រោយមក លោកក៏បានពន្យល់អំពីមុខងារជាសាវ័ក និងអំពីទុក្ខលំបាកផ្សេងៗដែលសាវ័កត្រូវឆ្លងកាត់ (១.១២-៧.១៦)។
លោកដាស់តឿនគ្រិស្តបរិស័ទឲ្យមានចិត្តទូលាយក្នុងការប្រមូលប្រាក់តង្វាយ ផ្ញើទៅជួយពួកបងប្អូននៅស្រុកយូដាដែលកំពុងខ្វះខាត (៨-៩)។
នៅទីបញ្ចប់ លោកប៉ូលខំដោះសាខ្លួនចំពោះអ្នកមួលបង្កាច់លោក គឺលោកបានបញ្ជាក់យ៉ាងច្បាស់លាស់អំពីមុខងាររបស់លោកជាសាវ័ក។
දැනට තෝරාගෙන ඇත:
១ កូរិនថូស ពាក្យលំនាំ: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න

ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.

: