១ កូរិនថូស 8
8
អំពីសាច់ដែលគេសែនហើយ
1ឥឡូវនេះ សូមរិះគិតអំពីបញ្ហាសាច់ ដែលគេបានសែនព្រះក្លែងក្លាយរួចហើយ#៨.១ នៅសម័យដើម អ្នកស្រុកតែងយកសាច់ទៅសែនព្រះរបស់គេក្នុងវិហារ ឬក្នុងផ្ទះសិន ទើបយកសាច់នោះទៅបរិភោគ និងលក់នៅផ្សារ។។ យើងដឹងហើយថា យើងសុទ្ធតែចេះដឹងទាំងអស់គ្នា។ ការចេះដឹង រមែងនាំឲ្យអួតបំប៉ោង រីឯសេចក្ដីស្រឡាញ់តែងតែជួយកសាង។ 2ប្រសិនបើមានអ្នកណាម្នាក់នឹកស្មានថា ខ្លួនចេះដឹងហើយ បានសេចក្ដីថាអ្នកនោះនៅមិនទាន់ចេះដឹងដូចដែលខ្លួនត្រូវចេះដឹងនោះឡើយ។ 3ផ្ទុយទៅវិញ អ្នកណាស្រឡាញ់ព្រះជាម្ចាស់ ព្រះអង្គក៏ស្គាល់អ្នកនោះដែរ។ 4ដូច្នេះ ចំពោះបញ្ហាបរិភោគសាច់ដែលគេបានសែនព្រះក្លែងក្លាយ យើងដឹងហើយថា ក្នុងលោកនេះ ក្រៅពីព្រះជាម្ចាស់មួយព្រះអង្គ គ្មានព្រះឯណាទៀតសោះឡើយ។ 5ទោះបីមានអ្វីៗដែលមនុស្សលោកចាត់ទុកជាព្រះនៅលើមេឃ ឬនៅលើផែនដីក៏ដោយ (ដ្បិតគេជឿថា ព្រះក៏មានច្រើន ម្ចាស់ក៏មានច្រើន) 6ក៏យើងជឿថា មានព្រះជាម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គជាព្រះបិតាដែលបានបង្កើតអ្វីៗសព្វសារពើមក ហើយយើងមានជីវិតរស់សម្រាប់ព្រះអង្គ។ យើងជឿទៀតថា មានព្រះអម្ចាស់តែមួយព្រះអង្គប៉ុណ្ណោះ គឺព្រះយេស៊ូគ្រិស្ត*។ អ្វីៗសព្វសារពើកើតមកដោយសារព្រះអង្គ ហើយយើងមានជីវិតរស់ក៏ដោយសារព្រះអង្គដែរ។
7ប៉ុន្តែ មិនមែនគ្រប់គ្នាទេដែលដឹងសេចក្ដីនេះ។ អ្នកខ្លះនៅតែជំពាក់ចិត្តនឹងព្រះក្លែងក្លាយនៅឡើយ គេបរិភោគសាច់ទាំងនោះទុកដូចជាសំណែន ហើយដោយគេរិះគិតមិនបានដិតដល់ ក៏នឹកស្មានថា ខ្លួនត្រូវសៅហ្មង។ 8តាមពិត មិនមែនចំណីអាហារទេ ដែលធ្វើឲ្យយើងបានខិតចូលជិតព្រះជាម្ចាស់។ បើយើងមិនបានបរិភោគ យើងក៏មិនខាតអ្វី ហើយបើយើងបរិភោគក៏មិនចំណេញអ្វីដែរ។ 9ហេតុនេះ សូមបងប្អូនប្រុងប្រយ័ត្នខ្លួន កុំឲ្យសិទ្ធិសេរីភាពរបស់បងប្អូននាំឲ្យអ្នកដែលមានជំនឿទន់ខ្សោយធ្លាក់ក្នុងអំពើបាបនោះឡើយ។ 10បងប្អូនជាអ្នកចេះដឹងអើយ ប្រសិនបើនរណាម្នាក់ដែលមានមនសិការទន់ខ្សោយ ឃើញបងប្អូនអង្គុយបរិភោគក្នុងវិហាររបស់ព្រះក្លែងក្លាយ នោះគេមុខជាយល់ឃើញថា ខ្លួនអាចបរិភោគសាច់ដែលបានសែនព្រះក្លែងក្លាយជាមិនខាន។ 11ព្រះគ្រិស្តបានសោយទិវង្គត ដើម្បីសង្គ្រោះអ្នកទន់ខ្សោយនោះ ប៉ុន្តែ ការចេះដឹងរបស់បងប្អូន បែរជានាំគេឲ្យវិនាសអន្តរាយទៅវិញ! 12ដោយបងប្អូនប្រព្រឹត្តអំពើបាបបែបនេះចំពោះបងប្អូនឯទៀតៗ និងធ្វើឲ្យមនសិការរបស់គេកាន់តែអាប់ឱនថែមទៀត នោះ បងប្អូនក៏ដូចជាបានប្រព្រឹត្តអំពើបាបចំពោះព្រះគ្រិស្តផ្ទាល់ដែរ។ 13ហេតុនេះ ប្រសិនបើចំណីអាហារណាមួយធ្វើឲ្យបងប្អូនរបស់ខ្ញុំធ្លាក់ក្នុងអំពើបាប ខ្ញុំនឹងមិនបរិភោគសាច់ទៀតជាដាច់ខាត ដើម្បីកុំឲ្យបងប្អូនខ្ញុំរវាតចិត្តបាត់ជំនឿ។
දැනට තෝරාගෙන ඇත:
១ កូរិនថូស 8: គខប
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
Khmer Standard Version © 2005 United Bible Societies.

: