មីកា 3
3
មេដឹកនាំ និងហោរាអាក្រក់
1ខ្ញុំក៏និយាយទៀតថា៖
ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប
និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ
តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ?
2អ្នករាល់គ្នាដែលស្អប់ការល្អ
ហើយស្រឡាញ់ការអាក្រក់អើយ
ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ
3អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ
ហើយពន្លាត់ស្បែកពីខ្លួនគេចេញ
រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ
ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង
ក៏ដូចជាសាច់នៅក្នុងថ្លាង។
4នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា
តែព្រះអង្គមិនព្រមតបឡើយ
ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ
ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
5ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា
ដែលនាំឲ្យជនជាតិវង្វេង
ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ
ក្នុងកាលដែលមានអ្វីទំពារស៊ី
តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា
ដែលមិនដាក់អ្វីក្នុងមាត់គេ។
6ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា
ឯងនឹងមិនឃើញនិមិត្តណាទៀត
ហើយមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា
ដើម្បីមិនឲ្យឯងថ្លែងទំនាយឡើយ
ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ
ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ។
7ពួកអ្នកមើលឆុតនឹងត្រូវខ្មាស
ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត
គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា
ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។
8តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្តា
ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា
ព្រមទាំងសេចក្ដីយុត្តិធម៌ និងអំណាច
ដើម្បីនឹងថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង
ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។
9ឱពួកប្រមុខនៃវង្សយ៉ាកុប
និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ
អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌
ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួល
ចូរស្តាប់សេចក្ដីនេះចុះ
10ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម
ហើយក្រុងយេរូសាឡិមដោយសេចក្ដីទុច្ចរិត។
11ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់
ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ
ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់
ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា
"ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ
និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
12ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ
ដោយព្រោះឯងរាល់គ្នា
ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ
ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
දැනට තෝරාගෙන ඇත:
មីកា 3: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies
មីកា 3
3
មេដឹកនាំ និងហោរាអាក្រក់
1ខ្ញុំក៏និយាយទៀតថា៖
ចូរស្ដាប់ ឱពួកប្រមុខនៃយ៉ាកុប
និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ
តើមិនគួរឲ្យអ្នករាល់គ្នាបានស្គាល់សេចក្ដីយុត្តិធម៌ទេឬ?
2អ្នករាល់គ្នាដែលស្អប់ការល្អ
ហើយស្រឡាញ់ការអាក្រក់អើយ
ជាពួកអ្នកដែលបកស្បែកគេ ហើយបេះសាច់ពីឆ្អឹងគេ
3អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ
ហើយពន្លាត់ស្បែកពីខ្លួនគេចេញ
រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ
ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង
ក៏ដូចជាសាច់នៅក្នុងថ្លាង។
4នៅគ្រានោះ គេនឹងអំពាវនាវរកព្រះយេហូវ៉ា
តែព្រះអង្គមិនព្រមតបឡើយ
ព្រះអង្គនឹងគេចព្រះភក្ត្រចេញពីគេ
ព្រោះគេបានប្រព្រឹត្តអំពើអាក្រក់។
5ព្រះយេហូវ៉ាមានព្រះបន្ទូលពីពួកហោរា
ដែលនាំឲ្យជនជាតិវង្វេង
ជាពួកអ្នកដែលថ្លែងទំនាយថាមានសេចក្ដីសុខ
ក្នុងកាលដែលមានអ្វីទំពារស៊ី
តែគេនឹងធ្វើសង្គ្រាមទាស់នឹងអ្នកណា
ដែលមិនដាក់អ្វីក្នុងមាត់គេ។
6ដោយហេតុនោះ នឹងមានសុទ្ធតែយប់ដល់ឯងរាល់គ្នា
ឯងនឹងមិនឃើញនិមិត្តណាទៀត
ហើយមានសុទ្ធតែងងឹតដល់ឯងរាល់គ្នា
ដើម្បីមិនឲ្យឯងថ្លែងទំនាយឡើយ
ព្រះអាទិត្យនឹងលិចបាត់ពីពួកហោរាទៅ
ហើយថ្ងៃនឹងបានងងឹតសូន្យដល់គេ។
7ពួកអ្នកមើលឆុតនឹងត្រូវខ្មាស
ហើយពួកគ្រូថ្លែងទំនាយនឹងទាល់គំនិត
គេនឹងបិទខ្ទប់មាត់ទាំងអស់គ្នា
ដ្បិតគ្មានពាក្យតបមកពីព្រះឡើយ។
8តែចំណែកខ្ញុំ ខ្ញុំមានពេញជាព្រះចេស្តា
ដោយសារព្រះវិញ្ញាណនៃព្រះយេហូវ៉ា
ព្រមទាំងសេចក្ដីយុត្តិធម៌ និងអំណាច
ដើម្បីនឹងថ្លែងប្រាប់ឲ្យពួកយ៉ាកុបស្គាល់អំពើរំលង
ហើយឲ្យអ៊ីស្រាអែលស្គាល់អំពើបាបរបស់ខ្លួន។
9ឱពួកប្រមុខនៃវង្សយ៉ាកុប
និងពួកគ្រប់គ្រងលើវង្សអ៊ីស្រាអែលអើយ
អ្នករាល់គ្នាដែលខ្ពើមសេចក្ដីយុត្តិធម៌
ហើយធ្វើឲ្យសេចក្ដីត្រឹមត្រូវប្រែប្រួល
ចូរស្តាប់សេចក្ដីនេះចុះ
10ឯងរាល់គ្នាសង់ក្រុងស៊ីយ៉ូនឡើងដោយឈាម
ហើយក្រុងយេរូសាឡិមដោយសេចក្ដីទុច្ចរិត។
11ពួកកំពូលលើគេតែងតែជំនុំជម្រះឲ្យបានរង្វាន់
ពួកសង្ឃរបស់គេបង្រៀនឲ្យបានកម្រៃ
ហើយពួកហោរាក៏ថ្លែងទំនាយឲ្យបានប្រាក់
ប៉ុន្តែ គេពឹងផ្អែកលើព្រះយេហូវ៉ា ដោយពាក្យថា
"ព្រះយេហូវ៉ាគង់នៅកណ្ដាលយើងរាល់គ្នាទេតើ
និងគ្មានសេចក្ដីអាក្រក់ណាកើតឡើងដល់យើងឡើយ"។
12ដូច្នេះ ក្រុងស៊ីយ៉ូននឹងត្រូវគេភ្ជួររាស់ដូចជាស្រែចម្ការ
ដោយព្រោះឯងរាល់គ្នា
ហើយក្រុងយេរូសាឡិមនឹងត្រឡប់ជាគំនរ
ឯភ្នំជាទីតាំងព្រះវិហារ គឺដូចជាទីខ្ពស់នៅព្រៃវិញ។
දැනට තෝරාගෙන ඇත:
:
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies