ម៉ាឡាគី 4
4
ថ្ងៃដ៏អស្ចារ្យរបស់ព្រះយេហូវ៉ា
1 ដ្បិតថ្ងៃនោះកំពុងតែមកដល់ ថ្ងៃនោះឆេះធ្លោ ដូចជាគុកភ្លើង នោះអស់ពួកអ្នកឆ្មើងឆ្មៃ និងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ គេនឹងដូចជាជញ្ជ្រាំង ហើយថ្ងៃដែលត្រូវមកដល់នោះ នឹងឆេះបន្សុសគេទាំងអស់ ឥតទុកឲ្យគេមានឫស ឬមែកនៅសល់ឡើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។ 2ប៉ុន្តែ ព្រះអាទិត្យនៃសេចក្ដីសុចរិតនឹងរះឡើង មានទាំងអំណាចប្រោសឲ្យជានៅក្នុងចំអេងស្លាប សម្រាប់អ្នករាល់គ្នាដែលកោតខ្លាចដល់យើង នោះអ្នករាល់គ្នានឹងចេញទៅ លោតកព្ឆោងដូចជាកូនគោ ដែលលែងចេញពីក្រោល។ 3ហើយព្រះយេហូវ៉ានៃពួកពលបរិវារមានព្រះបន្ទូលថា នៅថ្ងៃដែលធ្វើការនោះ អ្នករាល់គ្នានឹងជាន់ឈ្លីពួកមនុស្សអាក្រក់ ដ្បិតគេនឹងដូចជាផេះនៅក្រោមបាទជើងរបស់អ្នករាល់គ្នា។
4ចូរនឹកចាំពីក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់យើង ដែលយើងបានបង្គាប់ដល់លោកនៅលើភ្នំហោរែប សម្រាប់ពួកអ៊ីស្រាអែលទាំងអស់គ្នា គឺក្រឹត្យក្រម និងបញ្ញត្តិច្បាប់ទាំងប៉ុន្មាននោះ។ 5មើល៍! មុនដែលថ្ងៃដ៏ធំ ហើយគួរស្ញែងខ្លាចរបស់ព្រះយេហូវ៉ាមកដល់ យើងនឹងចាត់អេលីយ៉ាឲ្យមកជួបអ្នករាល់គ្នា 6លោកនឹងបង្វែរចិត្តឪពុកមករកកូន និងចិត្តកូនមករកឪពុកវិញ ក្រែងយើងមកវាយផែនដីដោយបណ្ដាសា »។:៚ សញ្ញាចាស់ចប់ប៉ុណ្ណេះ
දැනට තෝරාගෙන ඇත:
ម៉ាឡាគី 4: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies