យ៉ូណាស 3
3
ព្រះលើកលែងទោសឲ្យអ្នកក្រុងនីនីវេ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់យ៉ូណាសម្តងទៀតថា៖ 2«ចូរក្រោកឡើងទៅឯនីនីវេ ជាក្រុងធំ ហើយប្រកាសប្រាប់គេ តាមសេចក្ដីដែលយើងបង្គាប់»។ 3ដូច្នេះ ហោរាយ៉ូណាសក៏ក្រោកឡើងទៅក្រុងនីនីវេតាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា រីឯនីនីវេជាទីក្រុងធំ ដែលដើរអស់រយៈពេលបីថ្ងៃ ទើបបានសព្វ។ 4កាលហោរាយ៉ូណាសបានចាប់ផ្ដើមដើរចូលក្នុងទីក្រុងនោះ ចម្ងាយដើរអស់មួយថ្ងៃហើយ នោះលោកប្រកាសថា «នៅតែសែសិបថ្ងៃទៀតក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ!»។ 5ពួកបណ្ដាជននៅក្រុងនីនីវេក៏ជឿព្រះអង្គ។ ដូច្នេះ គេប្រកាសឲ្យមានពេលតមអត់ ហើយស្លៀកសំពត់ធ្មៃ ចាប់តាំងពីអ្នកធំបំផុត រហូតដល់អ្នកតូចជាងគេ។
6ដំណឹងនោះក៏ឮទៅដល់ស្តេចនៃក្រុងនីនីវេ ស្ដេចក៏យាងចុះពីបល្ល័ង្ក ដោះព្រះពស្ត្រចេញ ហើយឃ្លុំអង្គដោយសំពត់ធ្មៃ ទៅគង់នៅក្នុងផេះវិញ។ 7ទ្រង់ក៏ឲ្យគេប្រកាសប្រាប់នៅពេញក្នុងក្រុងនីនីវេ ជាបង្គាប់របស់ស្តេច និងពួករដ្ឋមន្ត្រីថា៖ «មិនត្រូវឲ្យពួកមនុស្ស ឬសត្វ ហ្វូងគោ ឬហ្វូងចៀមភ្លក់អ្វីឡើយ កុំឲ្យស៊ី ឬផឹកឲ្យសោះ 8ទាំងអស់គ្នាត្រូវឃ្លុំខ្លួនដោយសំពត់ធ្មៃ គឺទាំងមនុស្ស និងសត្វផង ហើយគ្រប់គ្នាត្រូវអំពាវនាវយ៉ាងខ្លាំងដល់ព្រះ អើ ត្រូវឲ្យគេលាកចេញពីផ្លូវអាក្រក់របស់គេរៀងខ្លួន ហើយពីការច្រឡោតដែលនៅដៃខ្លួនផង។ 9ប្រហែលជាព្រះនឹងប្រែព្រះហឫទ័យ ហើយផ្លាស់គំនិត ព្រមលាកចេញពីសេចក្ដីក្រោធដ៏សហ័សរបស់ព្រះអង្គ ដើម្បីមិនឲ្យយើងត្រូវវិនាសទៅទេដឹង»។
10ពេលព្រះទតឃើញការទាំងប៉ុន្មានដែលគេប្រព្រឹត្តនោះ គឺដែលគេបានលាកចេញពីផ្លូវអាក្រក់របស់គេ ព្រះក៏ប្រែគំនិតពីការអាក្រក់ ដែលព្រះអង្គបានគំរាមថា នឹងធ្វើដល់គេ ហើយព្រះអង្គលែងធ្វើទៅ។
දැනට තෝරාගෙන ඇත:
យ៉ូណាស 3: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies

: