ហូសេ 3
3
ការធានាអះអាងបន្ថែមអំពីសេចក្ដីស្រឡាញ់របស់ព្រះដែលនាំឲ្យមានការប្រោសលោះ
1ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរទៅស្រឡាញ់ប្រពន្ធរបស់អ្នកសាជាថ្មី ទោះបើនាងស្រឡាញ់បុរសម្នាក់ផ្សេងទៀត ហើយចេះតែប្រព្រឹត្តអំពើផិតក្បត់ក៏ដោយ ដូចព្រះយេហូវ៉ាក៏ស្រឡាញ់ ពួកកូនចៅអ៊ីស្រាអែលដែរ ទោះបើគេបែរទៅប្រព្រឹត្តតាមព្រះដទៃ ហើយគេចូលចិត្តនំទំពាំងបាយជូរក៏ដោយ»។ 2ដូច្នេះ ខ្ញុំក៏ទិញនាងមកវិញ ដោយសាច់ប្រាក់ដប់ប្រាំសេកែល និងស្រូវឱកមួយថាំងកន្លះ ព្រមទាំងស្រាទំពាំងបាយជូរមួយរង្វាល់។ 3ខ្ញុំនិយាយទៅនាងថា៖ «នាងត្រូវរស់នៅជាមួយខ្ញុំឲ្យបានយូរ មិនត្រូវធ្វើពេស្យាចារ ឬទៅធ្វើប្រពន្ធរបស់បុរសដទៃណាឡើយ ខ្ញុំក៏នឹងប្រព្រឹត្តចំពោះនាងវិញដូច្នោះដែរ»។ 4ដ្បិតពួកកូនចៅអ៊ីស្រាអែលនឹងរស់នៅជាយូរអង្វែង ដោយគ្មានស្តេច គ្មានមេដឹកនាំ គ្មានយញ្ញបូជា ឬបង្គោលគោរព ក៏គ្មានអេផូឌ ឬថេរ៉ាភីម ទេ។ 5ក្រោយមក ពួកកូនចៅអ៊ីស្រាអែលនឹងវិលមកវិញ ហើយស្វែងរកព្រះយេហូវ៉ា ជាព្រះរបស់គេ ហើយដាវីឌ ជាស្តេចរបស់គេ។ នៅគ្រាចុងក្រោយ គេនឹងចូលមករកព្រះយេហូវ៉ាទាំងញាប់ញ័រ ហើយមកទទួលសេចក្ដីសប្បុរសរបស់ព្រះអង្គ។
දැනට තෝරාගෙන ඇත:
ហូសេ 3: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies

: