ហូសេ 11
11
ព្រះហឫទ័យអាណិតអាសូររបស់ព្រះ និងអំពីអកតញ្ញូរបស់អ៊ីស្រាអែល
1កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ
យើងបានស្រឡាញ់អ៊ីស្រាអែល
ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។
2ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា
គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។
គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល
ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
3ប៉ុន្តែ យើងនេះហើយដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ
យើងបានបីគេដោយដៃរបស់យើង
តែគេមិនបានដឹងថា យើងបានប្រោសគេឲ្យជាទេ។
4យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ
ដោយចំណងនៃសេចក្ដីស្រឡាញ់
យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប
យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។
5គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ
សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ
ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។
6ដាវនឹងសម្ដែងកំហឹងទាស់នឹងទីក្រុងរបស់គេ
វានឹងបំផ្លាញរនុកទ្វារក្រុងរបស់គេ
ហើយលេបគេបាត់ ព្រោះតែគំនិតអាក្រក់របស់ខ្លួនគេ។
7ប្រជារាស្ត្ររបស់យើង ចេះតែចង់បោះបង់ចោលយើង
គេហៅយើងថាជាព្រះដ៏ខ្ពស់បំផុត
តែគេមិនបានលើកតម្កើងយើងជាពិតទេ។
8ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន?
ឱអ៊ីស្រាអែលអើយ
តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន?
តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន?
តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន?
យើងមិនដាច់ចិត្តធ្វើទៅកើតទេ
សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង
ហើយចិត្តយើងក៏ទន់ទៅ។
9យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ
ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ
ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ
គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា
យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
10គេនឹងដើរជាប់តាមព្រះយេហូវ៉ា
ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ
ពេលព្រះអង្គគ្រហឹម
ពួកកូនរបស់ព្រះអង្គនឹងរត់មក
ពីទិសខាងលិចទាំងញាប់ញ័រ។
11គេនឹងមកទាំងញាប់ញ័រ
ដូចសត្វហើរមកពីស្រុកអេស៊ីព្ទ
ហើយមកពីស្រុកអាសស៊ើរ ដូចជាព្រាប
យើងនឹងឲ្យគេវិលត្រឡប់មកលំនៅដ្ឋានរបស់ខ្លួន
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12 អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ
ហើយពូជពង្សអ៊ីស្រាអែល
ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត
តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ
ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។
දැනට තෝරාගෙන ඇත:
ហូសេ 11: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies
ហូសេ 11
11
ព្រះហឫទ័យអាណិតអាសូររបស់ព្រះ និងអំពីអកតញ្ញូរបស់អ៊ីស្រាអែល
1កាលអ៊ីស្រាអែលនៅក្មេងនៅឡើយ
យើងបានស្រឡាញ់អ៊ីស្រាអែល
ក៏បានហៅកូនរបស់យើងចេញពីស្រុកអេស៊ីព្ទ។
2ប៉ុន្ដែ យើង កាន់តែហៅគេយ៉ាងណា
គេក៏កាន់តែឃ្លាតឆ្ងាយពីយើង យ៉ាងនេះដែរ។
គេនៅតែថ្វាយយញ្ញបូជាដល់អស់ទាំងព្រះបាល
ហើយដុតកំញានថ្វាយដល់រូបឆ្លាក់។
3ប៉ុន្តែ យើងនេះហើយដែលបង្ហាត់ឲ្យអេប្រាអិមចេះដើរ
យើងបានបីគេដោយដៃរបស់យើង
តែគេមិនបានដឹងថា យើងបានប្រោសគេឲ្យជាទេ។
4យើងបាននាំគេដោយ សេចក្ដីអាណិតអាសូរ
ដោយចំណងនៃសេចក្ដីស្រឡាញ់
យើងបានធ្វើចំពោះគេ ដូចជាអ្នកដែលលើកកូនមកថើប
យើងក៏ឱនទៅរកគេ ហើយបញ្ចុកចំណីដល់គេ។
5គេនឹងមិនវិលទៅស្រុកអេស៊ីព្ទវិញឡើយ
សាសន៍អាសស៊ើរនឹងធ្វើជាស្តេចលើគេ
ព្រោះគេមិនព្រមត្រឡប់មករកយើងវិញទេ។
6ដាវនឹងសម្ដែងកំហឹងទាស់នឹងទីក្រុងរបស់គេ
វានឹងបំផ្លាញរនុកទ្វារក្រុងរបស់គេ
ហើយលេបគេបាត់ ព្រោះតែគំនិតអាក្រក់របស់ខ្លួនគេ។
7ប្រជារាស្ត្ររបស់យើង ចេះតែចង់បោះបង់ចោលយើង
គេហៅយើងថាជាព្រះដ៏ខ្ពស់បំផុត
តែគេមិនបានលើកតម្កើងយើងជាពិតទេ។
8ឱអេប្រាអិមអើយ តើឲ្យយើងបោះបង់អ្នកម្ដេចបាន?
ឱអ៊ីស្រាអែលអើយ
តើឲ្យយើងប្រគល់អ្នកទៅគេម្ដេចបាន?
តើឲ្យយើងធ្វើចំពោះអ្នក ដូចក្រុងអាត់ម៉ាម្ដេចបាន?
តើឲ្យយើងប្រព្រឹត្តនឹងអ្នក ដូចក្រុងសេបោម្តេចបាន?
យើងមិនដាច់ចិត្តធ្វើទៅកើតទេ
សេចក្ដីអាណិតអាសូររបស់យើងបានរំជួលឡើង
ហើយចិត្តយើងក៏ទន់ទៅ។
9យើងនឹងមិនសម្រេចតាមកំហឹងដ៏សហ័សរបស់យើងទេ
ក៏មិនវិលមកបំផ្លាញអេប្រាអិមដែរ
ដ្បិតយើងនេះជាព្រះ មិនមែនជាមនុស្សទេ
គឺជាព្រះដ៏បរិសុទ្ធនៅកណ្ដាលអ្នករាល់គ្នា
យើងនឹងមិនមកដោយសេចក្ដីក្រោធឡើយ។
10គេនឹងដើរជាប់តាមព្រះយេហូវ៉ា
ព្រះអង្គនឹងគ្រហឹមដូចជាសិង្ហ
ពេលព្រះអង្គគ្រហឹម
ពួកកូនរបស់ព្រះអង្គនឹងរត់មក
ពីទិសខាងលិចទាំងញាប់ញ័រ។
11គេនឹងមកទាំងញាប់ញ័រ
ដូចសត្វហើរមកពីស្រុកអេស៊ីព្ទ
ហើយមកពីស្រុកអាសស៊ើរ ដូចជាព្រាប
យើងនឹងឲ្យគេវិលត្រឡប់មកលំនៅដ្ឋានរបស់ខ្លួន
នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។
12 អេប្រាអិមឡោមព័ទ្ធយើងដោយសេចក្ដីភូតភរ
ហើយពូជពង្សអ៊ីស្រាអែល
ឡោមព័ទ្ធយើងដោយសេចក្ដីបោកបញ្ឆោត
តែឯយូដាវិញ នៅតែដើរ ជាមួយព្រះនៅឡើយ
ក៏ស្មោះត្រង់ចំពោះព្រះដ៏បរិសុទ្ធ។
දැනට තෝරාගෙන ඇත:
:
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies