អេម៉ុស 7
7
កណ្ដូប ភ្លើង និងខ្សែប្រយោល
1ព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ដូចតទៅ៖ មើល៍ ព្រះអង្គបានបង្កើតកណ្តូបនៅពេលដែលស្មៅកំពុងលូតឡើងសាជាថ្មី (គឺក្រោយដែលបានច្រូតម្តងថ្វាយស្តេចរួចហើយ)។ 2កាលកណ្តូបទាំងនោះបានស៊ីស្មៅអស់ពីស្រុកហើយ ខ្ញុំក៏ទូលថា៖
«ឱព្រះអម្ចាស់យេហូវ៉ាអើយ
ទូលបង្គំទូលអង្វរសូមឲ្យព្រះអង្គអត់ទោស!
ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន?
ដ្បិតគេតូចតាចណាស់!»
3ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ
ដោយមានព្រះបន្ទូលថា៖
«ការនេះនឹងមិនកើតឡើងទេ»។
4ព្រះអម្ចាស់ព្រះយេហូវ៉ាបានបង្ហាញឲ្យខ្ញុំឃើញហេតុការណ៍ដូចតទៅ៖ មើល៍ ព្រះអម្ចាស់យេហូវ៉ាបានហៅភ្លើងមកជំនុំជម្រះ នោះភ្លើងក៏ឆេះទាំងទីជម្រៅដ៏ធំ ក៏បម្រុងនឹងស៊ីស្រុកទាំងមូលផង។ 5ពេលនោះ ខ្ញុំទូលថា៖
«ឱព្រះអម្ចាស់យេហូវ៉ាអើយ
ទូលបង្គំទូលអង្វរសូមឲ្យព្រះអង្គឈប់ទៅ
ធ្វើដូចម្តេចឲ្យយ៉ាកុបស្ថិតស្ថេរនៅបាន?
ដ្បិតគេតូចតាចណាស់»។
6ដូច្នេះ ព្រះយេហូវ៉ាក៏ប្រែព្រះហឫទ័យពីដំណើរនោះ
ដោយមានព្រះបន្ទូលថា៖
«ការនេះក៏នឹងមិនកើតឡើងដែរ»។
7ព្រះអង្គបង្ហាញឲ្យខ្ញុំឃើញដូច្នេះ មើល៍ ព្រះអម្ចាស់ឈរក្បែរកំផែង ដែលសង់ដោយខ្សែប្រយោល ព្រះអង្គកាន់ខ្សែប្រយោលមួយនៅព្រះហស្ត 8ហើយព្រះយេហូវ៉ាមានព្រះបន្ទូលសួរខ្ញុំថា៖ «អេម៉ុសអើយ តើអ្នកឃើញអ្វី?» ខ្ញុំទូលតបថា៖ «ឃើញខ្សែប្រយោល»។ រួចព្រះអម្ចាស់មានព្រះបន្ទូលថា៖
«មើល៍ យើងនឹងឲ្យមានខ្សែប្រយោល
នៅកណ្ដាលពួកអ៊ីស្រាអែល
ជាប្រជារាស្ត្ររបស់យើង
យើងនឹងលែងមើលរំលងពីគេទៀតហើយ
9អស់ទាំងទីខ្ពស់ៗរបស់អ៊ីសាកនឹងត្រូវខូចបង់
ឯទីបរិសុទ្ធទាំងប៉ុន្មានរបស់អ៊ីស្រាអែល
នឹងត្រូវវិនាសទៅ
យើងក៏នឹងក្រោកឡើង
ទាស់នឹងពូជពង្សយេរ៉ូបោមដោយដាវ»។
លោកអ័ម៉ាស៊ាទូលដល់ស្ដេច
10ពេលនោះ អ័ម៉ាស៊ា ជាសង្ឃនៅត្រង់បេត-អែល ចាត់គេឲ្យទៅទូលព្រះបាទយេរ៉ូបោម ជាស្តេចអ៊ីស្រាអែលថា៖ «អេម៉ុសបានបង្កើតគំនិតក្បត់នឹងព្រះករុណា នៅកណ្ដាលពូជពង្សអ៊ីស្រាអែល។ ស្រុកនេះមិនអាចស៊ូទ្រាំនឹងពាក្យទាំងប៉ុន្មានរបស់គាត់បានឡើយ។ 11ដ្បិតអេម៉ុសនេះបានពោលដូច្នេះថា
"ព្រះបាទយេរ៉ូបោមនឹងត្រូវសុគតដោយដាវ
ហើយអ៊ីស្រាអែលនឹងត្រូវនិរទេស
ចេញពីស្រុករបស់ខ្លួន"»។
12អ័ម៉ាស៊ាកក៏ប្រាប់អេម៉ុសថា៖ «ឱអ្នកមើលឆុតអើយ ចូររត់ទៅស្រុកយូដា ហើយរកស៊ីទាយចិញ្ចឹមជីវិតនៅស្រុកនោះវិញទៅ! 13កុំឲ្យទាយនៅត្រង់បេត-អែលទៀតឲ្យសោះ ដ្បិតនេះជាទីបរិសុទ្ធរបស់ស្តេច ហើយជាវិហារហ្លួងផង»។
14ពេលនោះ អេម៉ុសឆ្លើយតបទៅអ័ម៉ាស៊ាថា៖ «ខ្ញុំមិនមែនជាហោរា ក៏មិនមែនជាកូនរបស់ហោរាដែរ គឺជាអ្នកឃ្វាលសត្វ ហើយជាអ្នកបេះផ្លែឧទុម្ពរ។ 15ប៉ុន្ដែ ព្រះយេហូវ៉ាបានយកខ្ញុំចេញពីការឃ្វាលហ្វូងសត្វ ហើយព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា "ចូរទៅថ្លែងទំនាយប្រាប់អ៊ីស្រាអែល ជាប្រជារាស្ត្ររបស់យើង"។
16ដូច្នេះ ចូរលោកស្តាប់ព្រះបន្ទូល
របស់ព្រះយេហូវ៉ាឥឡូវនេះចុះ។
លោកប្រាប់ខ្ញុំថា "កុំទាយទាស់នឹងអ៊ីស្រាអែល
ហើយកុំប្រកាសពាក្យណាទាស់នឹងពូជពង្សអ៊ីសាក"។
17ហេតុនេះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា
"ប្រពន្ធរបស់លោកនឹងទៅជាស្រីពេស្យានៅក្នុងទីក្រុង
ហើយកូនប្រុសកូនស្រីរបស់លោកនឹងត្រូវដួលដោយដាវ
ស្រុករបស់លោកនឹងត្រូវគេយកខ្សែមកវាស់ចែកគ្នា
ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុកមួយដែលស្មោកគ្រោក
ហើយអ៊ីស្រាអែលនឹងត្រូវគេនិរទេស
ចេញឆ្ងាយពីស្រុករបស់ខ្លួនមិនខាន"»។
දැනට තෝරාගෙන ඇත:
អេម៉ុស 7: គកស១៦
සළකුණු කරන්න
බෙදාගන්න
පිටපත් කරන්න
ඔබගේ සියලු උපාංග හරහා ඔබගේ සළකුණු කල පද වෙත ප්රවේශ වීමට අවශ්යද? ලියාපදිංචි වී නව ගිණුමක් සාදන්න හෝ ඔබගේ ගිණුමට ඔබගේ ගිණුමට පිවිසෙන්න
© 2016 United Bible Societies

: