1
២ ពង្សាវតារក្សត្រ 2:9
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
គកស១៦
ពេលឆ្លងទៅផុតហើយ លោកអេលីយ៉ាបានប្រាប់អេលីសេថា៖ «ចូរអ្នកសូមអ្វីៗដែលចង់ឲ្យខ្ញុំធ្វើសម្រាប់អ្នក មុនពេលដែលព្រះលើកខ្ញុំឡើងទៅ»។ អេលីសេឆ្លើយថា៖ «សូមឲ្យវិញ្ញាណរបស់លោកបានសណ្ឋិតលើខ្ញុំ មួយទ្វេជាពីរដង!»។
සසඳන්න
២ ពង្សាវតារក្សត្រ 2:9 ගවේෂණය කරන්න
2
២ ពង្សាវតារក្សត្រ 2:11
ក្នុងពេលដែលអ្នកទាំងពីរដើរទៅ ហើយនិយាយគ្នាបណ្ដើរ ស្រាប់តែឃើញរថជាភ្លើង និងសេះជាភ្លើង មកញែកលោកចេញពីគ្នា ហើយលោកអេលីយ៉ាក៏ឡើងទៅស្ថានសួគ៌ ដោយខ្យល់កួច។
២ ពង្សាវតារក្សត្រ 2:11 ගවේෂණය කරන්න
3
២ ពង្សាវតារក្សត្រ 2:10
លោកមានប្រសាសន៍ថា៖ «អ្នកសូមការយ៉ាងពិបាកណាស់ ប៉ុន្តែ បើអ្នកឃើញខ្ញុំ ក្នុងកាលដែលព្រះលើកខ្ញុំឡើងទៅ នោះនឹងបានដូចប្រាថ្នា បើមិនបានឃើញ នោះមិនបានទេ»។
២ ពង្សាវតារក្សត្រ 2:10 ගවේෂණය කරන්න
4
២ ពង្សាវតារក្សត្រ 2:14
ហើយយកក្រមារបស់លោកអេលីយ៉ា ដែលជ្រុះមកនោះ ទៅវាយទឹក ដោយពោលថា៖ «តើព្រះយេហូវ៉ាជាព្រះរបស់លោកអេលីយ៉ា ព្រះអង្គគង់នៅឯណា?» ពេលបានវាយទឹកហើយ ទឹកក៏បានញែកចេញពីគ្នា ហើយអេលីសេឆ្លងផុតទៅ។
២ ពង្សាវតារក្សត្រ 2:14 ගවේෂණය කරන්න
5
២ ពង្សាវតារក្សត្រ 2:12
អេលីសេបានឃើញ ហើយស្រែកឡើងថា៖ «ឱលោកឪពុក! លោកឪពុកខ្ញុំអើយ! ន៎ុះន៏ ព្រះរាជរថ និងទ័ពសេះរបស់ពួកអ៊ីស្រាអែល!»។ លោកមិនបានឃើញលោកអេលីយ៉ាទៀតឡើយ លោកបានចាប់អាវខ្លួនហែកចេញជាពីរ។
២ ពង្សាវតារក្សត្រ 2:12 ගවේෂණය කරන්න
6
២ ពង្សាវតារក្សត្រ 2:8
ពេលនោះ លោកអេលីយ៉ាយកក្រមារបស់លោកបត់វាយទឹក ទឹកក៏ញែកចេញពីគ្នា ឲ្យលោកទាំងពីរបានដើរឆ្លងទៅនៅដីគោក។
២ ពង្សាវតារក្សត្រ 2:8 ගවේෂණය කරන්න
7
២ ពង្សាវតារក្សត្រ 2:1
នៅគ្រាដែលព្រះយេហូវ៉ាសព្វព្រះហឫទ័យលើកលោកអេលីយ៉ាឡើងទៅស្ថានសួគ៌ដោយខ្យល់កួចនោះ លោកអេលីយ៉ា និងអេលីសេបានចេញពីក្រុងគីលកាលទៅជាមួយគ្នា។
២ ពង្សាវតារក្សត្រ 2:1 ගවේෂණය කරන්න
නිවස
බයිබලය
සැලසුම්
වීඩියෝ