លូកា 3
3
ការប្រកាសរបស់លោកយ៉ូហាន-បាទីស្ទ
(ម៉ាថាយ ៣.១-១២ ម៉ាកុស ១.១-៨ យ៉ូហាន ១.១៩-២៨)
1នៅឆ្នាំទីដប់ប្រាំ ក្នុងរាជ្យសេសារ-ទីប៊ើរ កាលលោកប៉ុនទាស-ពីឡាត់ ធ្វើជាទេសាភិបាលនៅស្រុកយូដា ហេរ៉ូឌ ជាស្តេចអនុរាជនៅស្រុកកាលីឡេ ភីលីព អនុជទ្រង់ ជាស្តេចអនុរាជនៅតំបន់អ៊ីទូរេ និងត្រាខូនីត ហើយលីសានាស ជាស្តេចអនុរាជនៅស្រុកអាប៊ីលេន 2ក្នុងកាលដែលលោកអាណ និងលោកកៃផាធ្វើជាសម្តេចសង្ឃ នោះព្រះទ្រង់មានព្រះបន្ទូលមកកាន់យ៉ូហាន ជាកូនសាការី នៅទីរហោស្ថាន។ 3គាត់បានធ្វើដំណើរទៅពាសពេញក្នុងតំបន់ជុំវិញទន្លេយ័រដាន់ ហើយប្រកាសប្រាប់ពីពិធីជ្រមុជទឹកខាងឯការប្រែចិត្ត សម្រាប់ការអត់ទោសឲ្យរួចពីបាប។ 4ដូចជាមានសេចក្តីចែងទុកមកក្នុងគម្ពីរ ដែលកត់ពាក្យទំនាយរបស់ហោរាអេសាយថា៖
«មានសំឡេងមនុស្សម្នាក់ស្រែកឡើងនៅទីរហោស្ថានថា
"ចូររៀបចំផ្លូវរបស់ព្រះអម្ចាស់
ចូរតម្រង់ផ្លូវតូចថ្វាយព្រះអង្គ ។
5គ្រប់ទាំងច្រកភ្នំត្រូវលុបបំពេញ
គ្រប់ទាំងភ្នំធំតូចត្រូវពង្រាបឲ្យរាប
ផ្លូវវៀចត្រូវតម្រង់ឲ្យត្រង់
ហើយផ្លូវរដិបរដុបធ្វើឲ្យស្មើ
6នោះគ្រប់ទាំងមនុស្សនឹងឃើញ
ការសង្គ្រោះរបស់ព្រះ"»។
7គាត់ពោលទៅកាន់មហាជនដែលមកទទួលពិធីជ្រមុជពីគាត់ថា៖ «ឱពូជពស់វែកអើយ! តើអ្នកណាបានប្រាប់ឲ្យអ្នករាល់គ្នារត់ពីសេចក្តីក្រោធដែលត្រូវមកដូច្នេះ? 8ចូរបង្កើតផលឲ្យសមនឹងការប្រែចិត្តចុះ។ មិនត្រូវចាប់ផ្ដើមនឹកក្នុងចិត្តថា "យើងមានលោកអ័ប្រាហាំ ជាបុព្វបុរសរបស់យើង" នោះឡើយ ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអាចនឹងបង្កើតកូនឲ្យលោកអ័ប្រាហាំពីថ្មទាំងនេះក៏បាន។ 9សូម្បីតែឥឡូវនេះ ពូថៅបានដាក់នៅឫសដើមឈើជាស្រេចហើយ ដូច្នេះ អស់ទាំងដើមណាដែលមិនមានផ្លែល្អ នោះត្រូវកាប់រំលំ ហើយបោះទៅក្នុងភ្លើង»។
10មហាជនសួរលោកថា៖ «ដូច្នេះ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅវិញ?» 11លោកឆ្លើយទៅគេថា៖ «អ្នកណាដែលមានអាវពីរ ត្រូវចែកដល់អ្នកដែលគ្មាន ហើយអ្នកណាដែលមានចំណីអាហារ ក៏ត្រូវធ្វើដូច្នោះដែរ»។ 12ពួកអ្នកទារពន្ធក៏បានមកទទួលពិធីជ្រមុជទឹកដែរ ហើយគេសួរលោកថា៖ «លោកគ្រូ តើយើងខ្ញុំត្រូវធ្វើដូចម្តេចទៅ?» 13លោកមានប្រសាសន៍ទៅគេថា៖ «កុំទារពន្ធហួសកម្រិតដែលបានកំណត់មកឡើយ»។ 14ពួកទាហានក៏សួរលោកដែរថា៖ «ចុះយើងខ្ញុំវិញ តើយើងត្រូវធ្វើដូចម្តេច?» លោកឆ្លើយទៅគេថា៖ «កុំគំរាមកំហែង ឬមួលបង្កាច់អ្នកណាម្នាក់ដើម្បីប្រាក់ឡើយ ចូរស្កប់ចិត្តតែនឹងប្រាក់ខែរបស់អ្នករាល់គ្នាប៉ុណ្ណោះចុះ»។
15កាលប្រជាជននៅតែចាំមើល ហើយមនុស្សទាំងអស់ក៏ឆ្ងល់ក្នុងចិត្តពីយ៉ូហានថា គាត់ប្រហែលជាព្រះគ្រីស្ទទេដឹង 16នោះយ៉ូហានប្រាប់គេគ្រប់គ្នាថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្តែ មានព្រះមួយអង្គដែលមានអំណាចខ្លាំងជាងខ្ញុំ ជិតមកដល់ហើយ ខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែសុព័ណ៌បាទព្រះអង្គផង។ ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នា ដោយព្រះវិញ្ញាណបរិសុទ្ធ និងដោយភ្លើងវិញ។ 17ព្រះអង្គកាន់ចង្អេរនៅព្រះហស្ត ដើម្បីបោសរំលីងទីលានរបស់ព្រះអង្គ ហើយប្រមូលស្រូវមកដាក់ក្នុងជង្រុក តែអង្កាមព្រះអង្គនឹងដុតក្នុងភ្លើងដែលមិនអាចពន្លត់បានឡើយ»។
18ដូច្នេះ លោកក៏បានប្រកាសដំណឹងល្អដល់ប្រជាជន ដោយពាក្យដាស់តឿនជាច្រើន។ 19ប៉ុន្តែ កាលលោកបានបន្ទោសហេរ៉ូឌ ជាស្តេចអនុរាជ ពីរឿងហេរ៉ូឌាស ជាភរិយារបស់អនុជរបស់ព្រះអង្គ និងពីគ្រប់ទាំងការអាក្រក់ដែលព្រះបាទហេរ៉ូឌបានធ្វើ 20នោះទ្រង់បានបន្ថែមការនេះមួយទៀត ដោយចាប់យ៉ូហានដាក់គុក។
ព្រះយេស៊ូវទទួលពិធីជ្រមុជទឹក
(ម៉ាថាយ ៣.១៣-១៧ ម៉ាកុស ១.៩-១១ យ៉ូហាន ១.៣២-៣៤)
21កាលប្រជាជនទាំងអស់បានទទួលពិធីជ្រមុជរួច ព្រះយេស៊ូវក៏បានទទួលពិធីជ្រមុជទឹករួចហើយដែរ ហើយពេលកំពុងអធិស្ឋាន មេឃក៏បើកចំហ 22 នោះព្រះវិញ្ញាណបរិសុទ្ធក៏យាងចុះមកសណ្ឋិតលើព្រះអង្គ មានរូបរាងដូចសត្វព្រាប។ មានសំឡេងមួយចេញពីលើមេឃមកថា៖ «អ្នកជាកូនស្ងួនភ្ងារបស់យើង ជាទីពេញចិត្តយើងណាស់» ។
បញ្ជីរាយនាមបុព្វបុរសរបស់ព្រះយេស៊ូវ
(ម៉ាថាយ ១.១-១៧)
23កាលព្រះយេស៊ូវចាប់ផ្តើមព្រះរាជកិច្ច ព្រះអង្គមានព្រះជន្មប្រហែលជាសាមសិបព្រះវស្សា។ តាមគេគិតស្មាន ព្រះអង្គជាកូនរបស់យ៉ូសែប ដែលជាកូនហេលី 24ហេលីជាកូនម៉ាត់ថាត់ ម៉ាត់ថាត់ជាកូនលេវី លេវីជាកូនម៉ិលគី ម៉ិលគីជាកូនយ៉ាណាយ យ៉ាណាយជាកូនយ៉ូសែប 25យ៉ូសែបជាកូនម៉ាតាធាស ម៉ាតាធាសជាកូនហាម៉ូស ហាម៉ូសជាកូនណាអ៊ូម ណាអ៊ូមជាកូនអែសលី អែសលីជាកូនណាកៃ 26ណាកៃជាកូនម៉ាអាត ម៉ាអាតជាកូនម៉ាតាធាស ម៉ាតាធាសជាកូនសេម៉ី សេម៉ីជាកូនយ៉ូសែប យ៉ូសែបជាកូនយូដា 27យូដាជាកូនយ៉ូអាណាន់ យ៉ូអាណាន់ជាកូនរេសា រេសាជាកូនសូរ៉ូបាបិល សូរ៉ូបាបិលជាកូនសាលធាល សាលធាលជាកូននេរី 28នេរីជាកូនម៉ិលគី ម៉ិលគីជាកូនអ័តឌី អ័តឌីជាកូនកូសាម កូសាមជាកូនអែលម៉ូដាម អែលម៉ូដាមជាកូនអ៊ើរ 29អ៊ើរជាកូនយ៉ូសេ យ៉ូសេជាកូនអេលាស៊ើរ អេលាស៊ើរជាកូនយ៉ូរិម យ៉ូរិមជាកូនម៉ាត់ថាត់ ម៉ាត់ថាត់ជាកូនលេវី 30លេវីជាកូនស៊ីម្មាន ស៊ីម្មានជាកូនយូដា យូដាជាកូនយ៉ូសែប យ៉ូសែបជាកូនយ៉ូណាន យ៉ូណានជាកូនអេលាគីម 31អេលាគីមជាកូនមេលាស មេលាសជាកូនម៉ៃណាន ម៉ៃណានជាកូនម៉ាតាថា ម៉ាតាថាជាកូនណាថាន់ ណាថាន់ជាកូនដាវីឌ 32ដាវីឌជាកូនអ៊ីសាយ អ៊ីសាយជាកូនអូបិឌ អូបិឌជាកូនបូអូស បូអូសជាកូនសាលម៉ូន សាលម៉ូនជាកូនណាសូន 33ណាសូនជាកូនអេមីណាដាប់ អេមីណាដាប់ជាកូនអើរ៉ាម អើរ៉ាមជាកូនអែសរ៉ូម អែសរ៉ូមជាកូនពេរេស ពេរេសជាកូនយូដា 34យូដាជាកូនយ៉ាកុប យ៉ាកុបជាកូនអ៊ីសាក អ៊ីសាកជាកូនអ័ប្រាហាំ អ័ប្រាហាំជាកូនថេរ៉ា ថេរ៉ាជាកូនណាឃរ 35ណាឃរជាកូនសេរូក សេរូកជាកូនរេហ៊ូវ រេហ៊ូវជាកូនផាលេក ផាលេកជាកូនហេប៊ើរ ហេប៊ើរជាកូនសេឡា 36សេឡាជាកូនកៃណាន កៃណានជាកូនអើប៉ាក់សាឌ អើប៉ាក់សាឌជាកូនសិម សិមជាកូនណូអេ ណូអេជាកូនឡាមេក 37ឡាមេកជាកូនមធូសាឡា មធូសាឡាជាកូនហេណុក ហេណុកជាកូនយ៉ារេឌ យ៉ារេឌជាកូនម៉ាលេលាល ម៉ាលេលាលជាកូនកៃណាន 38កៃណានជាកូនអេណុស អេណុសជាកូនសេត សេតជាកូនអ័ដាម អ័ដាមជាកូនព្រះ។
Atualmente Selecionado:
លូកា 3: គកស១៦
Destaque
Compartilhar
Copiar

Quer salvar seus destaques em todos os seus dispositivos? Cadastre-se ou faça o login
© 2016 United Bible Societies

: