Acts of the Apostles 6
6
1 នៅគ្រានោះ ពេលពួកសិស្សកំពុងកើនចំនួនឡើង នោះពួកជនជាតិយូដាដែលនិយាយភាសាក្រេកបាននិយាយរអ៊ូរទាំចំពោះជនជាតិយូដាដែលនិយាយភាសាហេព្រើរថា ការចែកអាហារប្រចាំថ្ងៃដល់ពួកស្ដ្រីមេម៉ាយរបស់ពួកគេមិនបានដិតដល់ទេ។
2 ពេលនោះពួកសាវកទាំងដប់ពីរបានហៅពួកសិស្សទាំងអស់មក ហើយនិយាយថា៖ «មិនស័ក្ដិសមទេដែលឲ្យយើងឈប់រវីរវល់នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ទៅបម្រើតុនោះ
3 ដូច្នេះ បងប្អូនអើយ! សូមជ្រើសរើសបុរសប្រាំពីរនាក់ក្នុងចំណោមអ្នករាល់គ្នា ដែលមានកេរ្ដិ៍ឈ្មោះល្អ ពេញដោយព្រះវិញ្ញាណ និងប្រាជ្ញាមក នោះយើងនឹងតែងតាំងអ្នកទាំងនោះឲ្យមើលខុសត្រូវលើមុខងារនេះ
4 រីឯយើងវិញ យើងនឹងបន្ដនៅក្នុងសេចក្ដីអធិស្ឋាន និងការបម្រើព្រះបន្ទូលយ៉ាងខ្ជាប់ខ្ជួន!»
5 អង្គប្រជុំទាំងមូលពេញចិត្ដនឹងសំណើនេះណាស់ ដូច្នេះពួកគេក៏ជ្រើសរើសលោកស្ទេផាន ជាអ្នកដែលពេញដោយជំនឿ និងព្រះវិញ្ញាណបរិសុទ្ធ លោកភីលីព លោកប្រូខូរ៉ុស លោកនីកាន័រ លោកទីម៉ូន លោកប៉ាមេណា និងលោកនីកូឡាសជាអ្នកចូលសាសនាយូដាមកពីក្រុងអាន់ទីយ៉ូក។
6 ពួកគេបាននាំអ្នកទាំងនោះមកឈរនៅចំពោះមុខពួកសាវក ហើយពួកសាវកក៏អធិស្ឋានដោយដាក់ដៃលើអ្នកទាំងនោះ។
7 ដូច្នេះ ព្រះបន្ទូលរបស់ព្រះជាម្ចាស់ក៏កាន់តែចម្រើនឡើង ហើយចំនួនសិស្សនៅក្រុងយេរូសាឡិម ក៏កើនឡើងយ៉ាងច្រើន ឯពួកសង្ឃជាច្រើនក៏ប្រតិបត្តិតាមជំនឿនេះដែរ!
8 រីឯលោកស្ទេផានជាមនុស្សម្នាក់ពេញដោយព្រះគុណ និងអំណាច គាត់បានធ្វើការអស្ចារ្យ និងទីសំគាល់ធំៗក្នុងចំណោមប្រជាជន
9 នៅពេលនោះមានមនុស្សខ្លះមកពីសាលាប្រជុំមួយដែលហៅថាក្រុមសេរីភាព ដែលមានពួកអ្នកក្រុងគីរេន ពួកអ្នកក្រុងអ័លេក្សានទ្រា និងអ្នកខ្លះមកពីស្រុកគីលីគា និងស្រុកអាស៊ីបានសួរដេញដោលលោកស្ទេផាន
10 ប៉ុន្ដែ ពួកគេមិនអាចតទល់នឹងសេចក្ដីដែលលោកស្ទេផាននិយាយដោយប្រាជ្ញា និងព្រះវិញ្ញាណនោះបានទេ
11 ដូច្នេះ ពួកគេក៏អូសទាញមនុស្សខ្លះឲ្យនិយាយថា៖ «យើងបានឮអ្នកនេះនិយាយពាក្យប្រមាថដល់លោកម៉ូសេ និងព្រះជាម្ចាស់!»
12 ពួកគេបានញុះញង់ប្រជាជន ពួកចាស់ទុំ និងពួកគ្រូវិន័យ ហើយពួកគេក៏នាំគ្នាមកចាប់លោកស្ទេផានយកទៅដាក់នៅចំពោះមុខក្រុមប្រឹក្សាកំពូល។
13 ពួកគេបានរៀបចំពួកសាក្សីក្លែងក្លាយឲ្យនិយាយថា៖ «មនុស្សនេះចេះតែនិយាយពាក្យជំទាស់នឹងទីបរិសុទ្ធនេះ ព្រមទាំងគម្ពីរវិន័យឥតឈប់ឈរឡើយ
14 ដ្បិតយើងបានឮគាត់និយាយថា យេស៊ូជាអ្នកក្រុងណាសារ៉ែតនេះនឹងបំផ្លាញកន្លែងនេះចោល ហើយផ្លាស់ប្ដូរទំនៀមទម្លាប់ដែលលោកម៉ូសេបានប្រគល់ឲ្យយើងទៀតផង»។
15 រីឯពួកអ្នកដែលអង្គុយនៅក្នុងក្រុមប្រឹក្សាកំពូលបានសម្លឹងមើលលោកស្ទេផានគ្រប់ៗគ្នា ពួកគេបានឃើញមុខរបស់គាត់ដូចជាមុខរបស់ទេវតា។
Obecnie wybrane:
Acts of the Apostles 6: KCB
Podkreślenie
Kopiuj
Porównaj
Udostępnij
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: