Acts of the Apostles 3
3
1 មានពេលមួយនោះ នៅពេលអធិស្ឋានម៉ោងបីរសៀល លោកពេត្រុស និងលោកយ៉ូហានបានទៅព្រះវិហារ
2 ហើយនៅត្រង់ខ្លោងទ្វារព្រះវិហារដែលហៅថាទ្វារលំអ មានបុរសម្នាក់ខ្វិនពីកំណើតដែលត្រូវបានគេសែងមកដាក់នៅទីនោះរៀងរាល់ថ្ងៃ ដើម្បីសុំទានពីអស់អ្នកដែលចូលទៅក្នុងព្រះវិហារ។
3 ពេលគាត់ឃើញលោកពេត្រុស និងលោកយ៉ូហានកំពុងចូលមកក្នុងព្រះវិហារ នោះគាត់ក៏សុំទានពីអ្នកទាំងពីរ
4 ប៉ុន្ដែលោកពេត្រុស និងលោកយ៉ូហានបានសម្លឹងមើលទៅគាត់ រួចនិយាយថា៖ «ចូរសម្លឹងមើលមកពួកយើង!»
5 គាត់ក៏ស្ដាប់តាមអ្នកទាំងពីរ ដោយសង្ឃឹមថានឹងទទួលបានអ្វីមួយពីពួកគេ។
6 ពេលនោះលោកពេត្រុសប្រាប់ថា៖ «មាសប្រាក់ ខ្ញុំគ្មានទេ ប៉ុន្ដែអ្វីដែលខ្ញុំមាន ខ្ញុំនឹងឲ្យអ្នក គឺក្នុងព្រះនាមព្រះយេស៊ូគ្រិស្ដជាអ្នកក្រុងណាសារ៉ែត ចូរក្រោកឡើង ហើយដើរទៅ!»
7 រួចលោកពេត្រុសក៏ចាប់ដៃស្ដាំគាត់ ហើយលើកគាត់ឡើង។ ភ្លាមនោះ ប្រអប់ជើង និងកជើងរបស់គាត់ក៏រឹងមាំ
8 គាត់ក៏ស្ទុះក្រោកឈរឡើងដើរទៅមក ហើយបានចូលទៅក្នុងព្រះវិហារជាមួយអ្នកទាំងពីរ ដោយដើរផងលោតផង ទាំងសរសើរតម្កើងព្រះជាម្ចាស់។
9 ពេលបណ្ដាជនទាំងអស់គ្នាឃើញគាត់ដើរ ទាំងសរសើរតម្កើងព្រះជាម្ចាស់ដូច្នេះ
10 ពួកគេចំណាំបានថា គាត់ជាអ្នកដែលបានអង្គុយសុំទាននៅខ្លោងទ្វារលំអនៃព្រះវិហារ នោះពួកគេក៏នឹកអស្ចារ្យ ហើយស្ញប់ស្ញែងយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលកើតឡើងដល់គាត់។
11 កាលគាត់កំពុងកៀកដៃជាមួយលោកពេត្រុស និងលោកយ៉ូហាន នោះបណ្ដាជនទាំងអស់ក៏រត់មកឯពួកគេនៅត្រង់សាលាសំណាក់មួយដែលហៅថា សាលាសំណាក់សាឡូម៉ូន ទាំងស្ញប់ស្ញែងយ៉ាងខ្លាំង។
12 ពេលលោកពេត្រុសឃើញដូច្នេះ គាត់ក៏និយាយទៅបណ្ដាជនទាំងនោះថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ! ហេតុអ្វីបានជាអ្នករាល់គ្នានឹកអស្ចារ្យចំពោះហេតុការណ៍នេះដូច្នេះ? ហេតុអ្វីបានជាអ្នករាល់គ្នាសម្លឹងមើលយើង ហាក់បីដូចជាយើងបានធ្វើឲ្យបុរសនេះដើរបានដោយសារអំណាចរបស់យើងផ្ទាល់ ឬដោយសារយើងគោរពកោតខ្លាចព្រះជាម្ចាស់ដូច្នេះ?
13 ព្រះរបស់លោកអ័ប្រាហាំ លោកអ៊ីសាក លោកយ៉ាកុបជាព្រះនៃដូនតារបស់យើងបានលើកតម្កើងព្រះយេស៊ូជាអ្នកបម្រើព្រះអង្គ ដែលអ្នករាល់គ្នាបានចាប់បញ្ជូនព្រះអង្គ និងបានបដិសេធនៅចំពោះមុខលោកពីឡាត់ កាលដែលគាត់សម្រេចថាដោះលែងព្រះអង្គនោះ។
14 អ្នករាល់គ្នាបានបដិសេធព្រះដ៏បរិសុទ្ធ និងសុចរិត ហើយបែរជាសុំឲ្យគេដោះលែងឃាតករឲ្យអ្នករាល់គ្នាវិញ
15 អ្នករាល់គ្នាបានសម្លាប់ម្ចាស់នៃជីវិត ប៉ុន្ដែព្រះជាម្ចាស់បានប្រោសព្រះអង្គឲ្យរស់ពីការសោយទិវង្គតឡើងវិញ រីឯយើងជាបន្ទាល់អំពីការនេះ
16 ហើយដោយសារជំនឿលើព្រះនាមរបស់ព្រះអង្គនេះហើយ ដែលបានធ្វើឲ្យបុរសដែលអ្នករាល់គ្នាឃើញ និងស្គាល់នេះរឹងមាំ គឺដោយសារជំនឿតាមរយៈព្រះអង្គនេះហើយ ដែលបានធ្វើឲ្យគាត់ជាទាំងស្រុងនៅចំពោះមុខអ្នកទាំងអស់គ្នា។
17 ដូច្នេះ បងប្អូនអើយ! ខ្ញុំដឹងថា អ្នករាល់គ្នាបានប្រព្រឹត្ដដោយមិនដឹង ដូចដែលពួកអ្នកដឹកនាំរបស់អ្នករាល់គ្នាបានប្រព្រឹត្ដដែរ។
18 ប៉ុន្ដែសេចក្ដីដែលព្រះជាម្ចាស់បានប្រកាសប្រាប់ជាមុន តាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលទាំងឡាយថា ព្រះគ្រិស្ដរបស់ព្រះជាម្ចាស់ត្រូវរងទុក្ខវេទនា នោះព្រះជាម្ចាស់បានសម្រេចការនេះតាមរបៀបនេះឯង។
19 ដូច្នេះ ចូរប្រែចិត្ដ ហើយវិលមកឯព្រះជាម្ចាស់វិញ ដើម្បីឲ្យបាបរបស់អ្នករាល់គ្នាបានលុបចេញ
20 និងដើម្បីឲ្យមានពេលល្ហែល្ហើយដែលមកពីព្រះវត្ដមានរបស់ព្រះអម្ចាស់ ព្រមទាំងដើម្បីឲ្យព្រះអង្គចាត់ព្រះយេស៊ូមកជាមុន ជាព្រះគ្រិស្ដដែលព្រះអង្គបានជ្រើសរើសទុកមកឯអ្នករាល់គ្នា
21 ប៉ុន្ដែព្រះយេស៊ូនេះត្រូវគង់នៅឯស្ថានសួគ៌រហូតដល់ពេលដែលព្រះជាម្ចាស់ស្ដារអ្វីៗទាំងអស់ឡើងវិញ ដូចដែលព្រះអង្គបានមានបន្ទូលមកតាមរយៈមាត់របស់ពួកអ្នកនាំព្រះបន្ទូលដ៏បរិសុទ្ធរបស់ព្រះអង្គតាំងពីជំនាន់ដើម។
22 លោកម៉ូសេបានថ្លែងទុកថា ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នករាល់គ្នានឹងតាំងអ្នកនាំព្រះបន្ទូលម្នាក់ដែលដូចជាខ្ញុំដែរ ពីក្នុងចំណោមបងប្អូនរបស់អ្នករាល់គ្នា សម្រាប់អ្នករាល់គ្នា ចូរអ្នករាល់គ្នាស្ដាប់តាមលោកគ្រប់សេចក្ដីទាំងអស់ ដែលលោកនិយាយប្រាប់អ្នករាល់គ្នាចុះ
23 រីឯអ្នកណាដែលមិនព្រមស្ដាប់តាមអ្នកនាំព្រះបន្ទូល នោះគេនឹងវិនាសបាត់ពីក្នុងចំណោមប្រជារាស្ដ្ររបស់ព្រះជាម្ចាស់
24 ហើយអ្នកនាំព្រះបន្ទូលទាំងឡាយចាប់ពីលោកសាំយូអែល ព្រមទាំងអ្នកក្រោយៗទៀត សុទ្ធតែបានប្រកាសប្រាប់ជាមុនអំពីគ្រានេះ។
25 អ្នករាល់គ្នានេះហើយជាកូនចៅរបស់ពួកអ្នកនាំព្រះបន្ទូល និងជាកូនចៅនៃកិច្ចព្រមព្រៀង ដែលព្រះជាម្ចាស់បានធ្វើជាមួយដូនតារបស់អ្នករាល់គ្នា ដោយបានមានបន្ទូលទៅលោកអ័ប្រាហាំថា គ្រួសារទាំងអស់នៅលើផែនដីនឹងទទួលពរតាមរយៈពូជពង្សរបស់អ្នក។
26 ព្រះជាម្ចាស់បានជ្រើសរើសអ្នកបម្រើរបស់ព្រះអង្គ ហើយបានចាត់លោកឲ្យមកឯអ្នករាល់គ្នាមុនគេដើម្បីប្រទានពរឲ្យអ្នករាល់គ្នា ដោយបង្វែរអ្នករាល់គ្នាចេញពីសេចក្ដីអាក្រក់របស់អ្នករាល់គ្នារៀងៗខ្លួន»។
Obecnie wybrane:
Acts of the Apostles 3: KCB
Podkreślenie
Kopiuj
Porównaj
Udostępnij
Chcesz, aby twoje zakreślenia były zapisywane na wszystkich twoich urządzeniach? Zarejestruj się lub zaloguj
Holy Bible, Khmer Christian Bible copyright 2011 by Words of Life Ministries, P.O. Box 2581, Phnom Penh, 3, Cambodia. All rights reserved.

: