YouVersion လိုဂို
ရွာရန္ အိုင္ကြန္

និក្ខមនំ 9:3-4

និក្ខមនំ 9:3-4 គកស១៦

នោះ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នឹង​នៅ​លើ​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​របស់​អ្នក​ដែល​នៅ​ចម្ការ គឺ​ទាំង​សេះ លា អូដ្ឋ និង​ហ្វូង​គោ ហ្វូង​ចៀម​ផង វា​នឹង​កើត​ជំងឺ​អាសន្ន​រោគ​យ៉ាង​វេទនា។ ប៉ុន្ដែ ព្រះ‌យេហូវ៉ា​នឹង​ញែក​ហ្វូង​សត្វ​របស់​សាសន៍​អ៊ីស្រា‌អែល និង​ហ្វូង​សត្វ​របស់​សាសន៍​អេស៊ីព្ទ​ចេញ​ពី​គ្នា ដូច្នេះ នឹង​គ្មាន​សត្វ​ណា​មួយ​របស់​កូន​ចៅ​អ៊ីស្រា‌អែល​ស្លាប់​ឡើយ»។