1
និក្ខមនំ 24:17-18
ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
គកស១៦
ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។ លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
ႏွိုင္းယွဥ္
និក្ខមនំ 24:17-18ရွာေဖြေလ့လာလိုက္ပါ။
2
និក្ខមនំ 24:16
សិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅលើភ្នំ ហើយពពកគ្របលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេចេញពីកណ្ដាលពពក។
និក្ខមនំ 24:16ရွာေဖြေလ့လာလိုက္ပါ။
3
និក្ខមនំ 24:12
ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។
និក្ខមនំ 24:12ရွာေဖြေလ့လာလိုက္ပါ။
ပင္မစာမ်က္ႏွာ
သမၼာက်မ္းစာ
အစီအစဥ္မ်ား
ဗီဒီယိုမ်ား