1
ម៉ាថាយ 9:37-38
ព្រះគម្ពីរបរិសុទ្ធ ១៩៥៤
ពគប
បានជាទ្រង់មានបន្ទូលទៅពួកសិស្សថា ចំរូតធំណាស់ តែមានអ្នកច្រូតតិចទេ ដូច្នេះ ចូរសូមអង្វរដល់ព្រះអម្ចាស់នៃចំរូត ឲ្យទ្រង់ចាត់អ្នកច្រូតមកក្នុងចំរូតទ្រង់។
ႏွိုင္းယွဥ္
ម៉ាថាយ 9:37-38ရွာေဖြေလ့လာလိုက္ပါ။
2
ម៉ាថាយ 9:13
ចូរឲ្យអ្នករាល់គ្នាទៅរៀនន័យបទ ដែលថា «អញចង់បានសេចក្ដីមេត្តាករុណា មិនមែនយញ្ញបូជាទេ» ពីព្រោះខ្ញុំមិនបានមក ដើម្បីនឹងហៅមនុស្សសុចរិតទេ គឺមកហៅមនុស្សមានបាប ឲ្យប្រែចិត្តវិញ។
ម៉ាថាយ 9:13ရွာေဖြေလ့လာလိုက္ပါ။
3
ម៉ាថាយ 9:36
កាលទ្រង់ឃើញហ្វូងមនុស្សហើយ នោះទ្រង់មានព្រះហឫទ័យក្តួលអាណិតដល់គេ ដ្បិតគេល្វើយ ហើយខ្ចាត់ខ្ចាយ ដូចហ្វូងចៀម ដែលឥតអ្នកគង្វាល
ម៉ាថាយ 9:36ရွာေဖြေလ့လာလိုက္ပါ။
4
ម៉ាថាយ 9:12
តែព្រះយេស៊ូវទ្រង់ក៏បានឮ ហើយទ្រង់មានបន្ទូលតបថា ពួកអ្នកដែលជាសុខសប្បាយ មិនត្រូវការនឹងគ្រូពេទ្យទេ គឺជាពួកដែលមានជំងឺវិញទេតើ
ម៉ាថាយ 9:12ရွာေဖြေလ့လာလိုက္ပါ။
5
ម៉ាថាយ 9:35
ព្រះយេស៊ូវ ទ្រង់ក៏យាងទៅដល់គ្រប់ក្រុងគ្រប់ភូមិ ព្រមទាំងបង្រៀនក្នុងសាលាប្រជុំទាំងប៉ុន្មាន ហើយប្រកាសប្រាប់ដំណឹងល្អពីនគរ ទ្រង់ក៏ប្រោសអស់ទាំងជំងឺរោគា នឹងជរាពិការ ក្នុងពួកបណ្តាជនឲ្យបានជា
ម៉ាថាយ 9:35ရွာေဖြေလ့လာလိုက္ပါ။
ပင္မစာမ်က္ႏွာ
သမၼာက်မ္းစာ
အစီအစဥ္မ်ား
ဗီဒီယိုမ်ား