រ៉ូម 1:26-28
រ៉ូម 1:26-28 GKHB
ហេតុនេះហើយបានជាព្រះប្រគល់ពួកគេទៅក្នុងតណ្ហាថោកទាប ហើយសូម្បីតែស្រីៗរបស់ពួកគេក៏ប្ដូរទំនាក់ទំនងតាមធម្មជាតិ ទៅនឹងទំនាក់ទំនងដែលខុសធម្មជាតិវិញ រីឯប្រុសៗក៏ដូចគ្នាដែរ ពួកគេបានបោះបង់ចោលទំនាក់ទំនងតាមធម្មជាតិជាមួយមនុស្សស្រី ហើយពុះកញ្ជ្រោលក្នុងតណ្ហានឹងគ្នាទៅវិញទៅមក គឺប្រុសប្រព្រឹត្តអំពើគួរឲ្យអាម៉ាស់ជាមួយនឹងប្រុស ហើយក៏ទទួលទោសដែលសមនឹងកំហុសរបស់ពួកគេមកលើខ្លួន។ ដោយព្រោះមនុស្សយល់ថាមិនចាំបាច់ស្គាល់ព្រះ ព្រះក៏ប្រគល់ពួកគេទៅក្នុងគំនិតដែលខូចសីលធម៌ ឲ្យប្រព្រឹត្តអំពើដែលមិនគប្បី។

