ព្រះបានកំណត់ព្រះយេស៊ូវនេះទុកមុនជាយញ្ញបូជាលួងព្រះហឫទ័យ តាមរយៈជំនឿលើព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់; ដ្បិតព្រះមិនប្រកាន់បាបដែលបានប្រព្រឹត្តពីមុនមក ដោយសេចក្ដីអនុគ្រោះរបស់ព្រះអង្គ ដើម្បីសម្ដែងសេចក្ដីសុចរិតយុត្តិធម៌របស់អង្គទ្រង់នៅគ្រានេះ និងដើម្បីសម្ដែងថាអង្គទ្រង់សុចរិតយុត្តិធម៌ ព្រមទាំងបញ្ជាក់ថាអ្នកដែលមានជំនឿលើព្រះយេស៊ូវ សុចរិតផងដែរ។