1
រ៉ូម 12:2
ព្រះគម្ពីរខ្មែរសាកល
GKHB
កុំត្រាប់តាមលោកីយ៍នេះឡើយ ផ្ទុយទៅវិញ ចូរឲ្យបានផ្លាស់ប្រែដោយការកែគំនិតជាថ្មី ដើម្បីឲ្យអ្នករាល់គ្នាអាចសម្គាល់បានថា អ្វីជាបំណងព្រះហឫទ័យរបស់ព្រះ គឺអ្វីដែលល្អ ជាទីគាប់ព្រះហឫទ័យ និងគ្រប់លក្ខណ៍។
താരതമ്യം
រ៉ូម 12:2 പര്യവേക്ഷണം ചെയ്യുക
2
រ៉ូម 12:1
ដូច្នេះ បងប្អូនអើយ ខ្ញុំសូមជំរុញទឹកចិត្តអ្នករាល់គ្នាដោយសេចក្ដីមេត្តាករុណារបស់ព្រះ ឲ្យថ្វាយរូបកាយរបស់អ្នករាល់គ្នាជាយញ្ញបូជាដ៏រស់ ទាំងវិសុទ្ធ និងជាទីគាប់ព្រះហឫទ័យដល់ព្រះ។ នេះហើយ ជាការបម្រើដ៏សមគួរសម្រាប់អ្នករាល់គ្នា។
រ៉ូម 12:1 പര്യവേക്ഷണം ചെയ്യുക
3
រ៉ូម 12:12
ចូរអរសប្បាយដោយសេចក្ដីសង្ឃឹម ចូរស៊ូទ្រាំនឹងទុក្ខវេទនា ចូរផ្ចង់ស្មារតីក្នុងការអធិស្ឋាន។
រ៉ូម 12:12 പര്യവേക്ഷണം ചെയ്യുക
4
រ៉ូម 12:21
កុំឲ្យសេចក្ដីអាក្រក់ឈ្នះអ្នកឡើយ ផ្ទុយទៅវិញ ចូរឈ្នះសេចក្ដីអាក្រក់ដោយសេចក្ដីល្អ៕
រ៉ូម 12:21 പര്യവേക്ഷണം ചെയ്യുക
5
រ៉ូម 12:10
ចូរស្រឡាញ់គ្នាទៅវិញទៅមក ដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរនាំមុខក្នុងការគោរពគ្នាទៅវិញទៅមក។
រ៉ូម 12:10 പര്യവേക്ഷണം ചെയ്യുക
6
រ៉ូម 12:9
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
រ៉ូម 12:9 പര്യവേക്ഷണം ചെയ്യുക
7
រ៉ូម 12:18
ខាងឯអ្នករាល់គ្នា ចូរនៅសុខជាមួយមនុស្សទាំងអស់ ប្រសិនបើអាច។
រ៉ូម 12:18 പര്യവേക്ഷണം ചെയ്യുക
8
រ៉ូម 12:19
អ្នករាល់គ្នាដ៏ជាទីស្រឡាញ់អើយ កុំសងសឹកដោយខ្លួនឯងឡើយ គឺចូរទុកឱកាសឲ្យព្រះពិរោធរបស់ព្រះអង្គវិញ ដ្បិតមានសរសេរទុកមកថា: “ព្រះអម្ចាស់មានបន្ទូលថា ការដាក់ទោសសងសឹកជារបស់យើង យើងនឹងតបសងវិញ”។
រ៉ូម 12:19 പര്യവേക്ഷണം ചെയ്യുക
9
រ៉ូម 12:11
ចូរមានចិត្តខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ ចូរឆេះឆួលក្នុងវិញ្ញាណ ហើយបម្រើព្រះអម្ចាស់។
រ៉ូម 12:11 പര്യവേക്ഷണം ചെയ്യുക
10
រ៉ូម 12:3
ខ្ញុំសូមប្រាប់ម្នាក់ៗក្នុងអ្នករាល់គ្នា ដោយព្រះគុណដែលបានប្រទានមកខ្ញុំថា កុំគិតពីខ្លួនឯងឲ្យខ្ពស់លើសជាងអ្វីដែលគួរគិតឡើយ ផ្ទុយទៅវិញ ចូរគិតដោយគំនិតមធ្យ័ត តាមខ្នាតនៃជំនឿដែលព្រះបានចែកឲ្យម្នាក់ៗ។
រ៉ូម 12:3 പര്യവേക്ഷണം ചെയ്യുക
11
រ៉ូម 12:17
កុំតបសងនឹងការអាក្រក់ដោយការអាក្រក់ឡើយ; ចូរគិតគូរធ្វើការល្អនៅចំពោះមនុស្សទាំងអស់។
រ៉ូម 12:17 പര്യവേക്ഷണം ചെയ്യുക
12
រ៉ូម 12:16
ចូរមានចិត្តតែមួយចំពោះគ្នាទៅវិញទៅមក; កុំមានគំនិតឆ្មើងឆ្មៃឡើយ ផ្ទុយទៅវិញ ចូរសេពគប់ជាមួយមនុស្សតូចទាប; កុំគិតថាខ្លួនឯងមានប្រាជ្ញាឡើយ។
រ៉ូម 12:16 പര്യവേക്ഷണം ചെയ്യുക
13
រ៉ូម 12:20
ផ្ទុយទៅវិញ “ប្រសិនបើសត្រូវរបស់អ្នកឃ្លាន ចូរឲ្យគេហូប; ប្រសិនបើគេស្រេក ចូរឲ្យគេផឹក; ធ្វើដូច្នេះ អ្នកនឹងពូនរងើកភ្លើងលើក្បាលរបស់គេ”។
រ៉ូម 12:20 പര്യവേക്ഷണം ചെയ്യുക
14
រ៉ូម 12:14-15
ចូរឲ្យពរអ្នកដែលបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរចុះ កុំប្រទេចផ្ដាសាឡើយ។ ចូរអរសប្បាយជាមួយអ្នកដែលអរសប្បាយ ចូរយំសោកជាមួយអ្នកដែលយំសោក។
រ៉ូម 12:14-15 പര്യവേക്ഷണം ചെയ്യുക
15
រ៉ូម 12:13
ចូររួមចំណែកផ្គត់ផ្គង់តម្រូវការរបស់វិសុទ្ធជន ទាំងខិតខំទទួលភ្ញៀវដោយរាក់ទាក់។
រ៉ូម 12:13 പര്യവേക്ഷണം ചെയ്യുക
16
រ៉ូម 12:4-5
ដូចដែលយើងមានអវយវៈជាច្រើននៅក្នុងរូបកាយមួយ ហើយអវយវៈនីមួយៗមានតួនាទីខុសៗគ្នាយ៉ាងណា យើងដែលមានគ្នាច្រើនក៏ជារូបកាយមួយនៅក្នុងព្រះគ្រីស្ទ ហើយម្នាក់ៗជាអវយវៈនឹងគ្នាយ៉ាងនោះដែរ។
រ៉ូម 12:4-5 പര്യവേക്ഷണം ചെയ്യുക