២ កូរិនថូស 7
7
1ដូច្នេះ ពួកស្ងួនភ្ងាអើយ ដែលមានសេចក្ដីសន្យាទាំងនេះ នោះត្រូវឲ្យយើងរាល់គ្នាសំអាតខ្លួនយើង ពីគ្រប់ទាំងសេចក្ដីដែលប្រឡាក់ខាងសាច់ឈាមចេញ ហើយខាងព្រលឹងវិញ្ញាណផង ព្រមទាំងបង្ហើយសេចក្ដីបរិសុទ្ធ ដោយនូវសេចក្ដីកោតខ្លាចដល់ព្រះ។
2ចូរទទួលយើងខ្ញុំ យើងខ្ញុំមិនបានធ្វើខុសនឹងអ្នកណា ក៏មិនបានបង្ខូចអ្នកណា ឬបំបាត់អ្នកណាសោះឡើយ 3ខ្ញុំនិយាយដូច្នេះ មិនមែនចង់ប្រកាន់ទោសដល់អ្នកណាទេ ដ្បិតខ្ញុំបាននិយាយអំពីមុនរួចហើយថា អ្នករាល់គ្នានៅក្នុងចិត្តយើងខ្ញុំ ឲ្យបានស្លាប់ឬរស់ជាមួយគ្នា 4ខ្ញុំទុកចិត្តនឹងអ្នករាល់គ្នាជាខ្លាំង ខ្ញុំអួតពីអ្នករាល់គ្នាជាខ្លាំងដែរ ខ្ញុំមានចិត្តពេញដោយសេចក្ដីក្សេមក្សាន្ត ខ្ញុំមានសេចក្ដីអំណរលើសលប់ ពីគ្រប់ទាំងសេចក្ដីវេទនារបស់យើងខ្ញុំ 5ដ្បិតកាលយើងខ្ញុំបានចូលទៅក្នុងស្រុកម៉ាសេដូន នោះយើងខ្ញុំឥតមានសេចក្ដីស្រាកស្រាន្ត ខាងសាច់ឈាមសោះ មានសុទ្ធតែសេចក្ដីលំបាកវិញ គឺនៅខាងក្រៅមានសេចក្ដីតតាំង ហើយខាងក្នុងមានសេចក្ដីភ័យខ្លាច 6តែព្រះអង្គដែលកំសាន្តចិត្តពួកអ្នកដែលត្រូវបន្ទាប ទ្រង់ក៏បានកំសាន្តចិត្តយើងខ្ញុំ ដោយអ្នកទីតុសមកដល់ 7មិនមែនដោយគាត់មកដល់តែប៉ុណ្ណោះ គឺដោយព្រោះសេចក្ដីក្សេមក្សាន្ត ដែលបានកំសាន្តចិត្តគាត់ ពីដំណើរអ្នករាល់គ្នាដែរ គាត់បានប្រាប់ពីសេចក្ដីសង្វាត សេចក្ដីទុក្ខព្រួយ នឹងសេចក្ដីឧស្សាហ៍របស់អ្នករាល់គ្នាដល់ខ្ញុំ បានជាខ្ញុំមានចិត្តអររឹតតែខ្លាំងឡើង 8ដ្បិតបើសិនជាខ្ញុំបានធ្វើឲ្យអ្នករាល់គ្នាព្រួយចិត្ត ដោយសំបុត្រនោះ ខ្ញុំក៏មិនស្តាយដែរ ទោះបើបានស្តាយពីមុនក៏មែន ព្រោះខ្ញុំឃើញថា សំបុត្រនោះបានធ្វើឲ្យអ្នករាល់គ្នាព្រួយ សូម្បីតែ១ភ្លែតក៏មែន 9គង់តែខ្ញុំអរក្នុងពេលឥឡូវនេះវិញ មិនមែនដោយព្រោះអ្នករាល់គ្នាកើតទុក្ខព្រួយទេ គឺដោយព្រោះអ្នករាល់គ្នាព្រួយ រហូតដល់បានប្រែចិត្តវិញទេតើ ដ្បិតអ្នករាល់គ្នាបានកើតទុក្ខព្រួយ បែបដែលគាប់ព្រះហឫទ័យដល់ព្រះ ដើម្បីកុំឲ្យអ្នករាល់គ្នាខូចខាតអ្វី ដោយព្រោះយើងខ្ញុំឡើយ 10ព្រោះសេចក្ដីព្រួយដែលគាប់ព្រះហឫទ័យដល់ព្រះ នោះរមែងនាំឲ្យប្រែចិត្តឡើង ប្រយោជន៍ឲ្យបានសង្គ្រោះ ជាសេចក្ដីដែលមិនត្រូវស្តាយឡើយ តែសេចក្ដីព្រួយរបស់លោកីយ នោះបង្កើតសេចក្ដីស្លាប់វិញ 11ដ្បិតមើល សេចក្ដីនេះឯង គឺដែលអ្នករាល់គ្នាមានសេចក្ដីព្រួយដ៏គាប់ដល់ព្រះហឫទ័យនៃព្រះ នោះបានបង្កើតឲ្យអ្នករាល់គ្នាមានសេចក្ដីសង្វាត សេចក្ដីដោះសា សេចក្ដីគ្នាន់ក្នាញ់ សេចក្ដីភ័យខ្លាច សេចក្ដីនឹករឭក សេចក្ដីឧស្សាហ៍ នឹងសេចក្ដីសងសឹកជាខ្លាំងទាំងម៉្លេះ អ្នករាល់គ្នាបានសំដែងយ៉ាងច្បាស់ថា ខ្លួនបរិសុទ្ធក្នុងដំណើរនេះគ្រប់ជំពូក។
12ដូច្នេះ ដែលខ្ញុំបានធ្វើសំបុត្រនេះ ផ្ញើមកអ្នករាល់គ្នា នោះមិនមែនដោយព្រោះតែអ្នកដែលធ្វើខុស ឬដោយព្រោះអ្នកដែលត្រូវគេធ្វើខុសនោះទេ គឺដើម្បីនឹងសំដែងឲ្យឃើញសេចក្ដីសង្វាតរបស់អ្នករាល់គ្នាដល់យើងខ្ញុំ នៅចំពោះព្រះទេតើ 13ហេតុនោះបានជាយើងខ្ញុំបានសេចក្ដីក្សាន្តចិត្ត ដោយសារសេចក្ដីកំសាន្តរបស់អ្នករាល់គ្នា ក៏មានសេចក្ដីអំណរលើសទៅទៀត ដោយឃើញសេចក្ដីអំណររបស់ទីតុស ដ្បិតអ្នករាល់គ្នាបានលំហើយចិត្តគាត់ 14ពីព្រោះបើសិនជាខ្ញុំបានអួតនឹងគាត់ ពីដំណើរអ្នករាល់គ្នាយ៉ាងណាខ្លះ នោះខ្ញុំមិនខ្មាសទេ ព្រោះសេចក្ដីដែលយើងខ្ញុំបានអួតនឹងទីតុស ពីអ្នករាល់គ្នា នោះឃើញថាពិតមែន ដូចជាសេចក្ដីទាំងប៉ុន្មាន ដែលយើងខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាក៏ពិតដែរ 15ហើយគាត់មានចិត្តស្រឡាញ់ ដល់អ្នករាល់គ្នាលើសទៅទៀត ដោយនឹកឃើញពីអ្នករាល់គ្នាចុះចូលតាម ហើយដែលទទួលគាត់ដោយភ័យខ្លាច ហើយញាប់ញ័រ 16ខ្ញុំត្រេកអរណាស់ ពីព្រោះខ្ញុំទុកចិត្តនឹងអ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់។
Селектирано:
២ កូរិនថូស 7: ពគប
Нагласи
Сподели
Копирај
Дали сакаш да ги зачуваш Нагласувањата на сите твои уреди? Пријави се или најави се
© BFBS/UBS 1954, 1962. All Rights Reserved.

: