លេវីវិន័យ 3
3
តង្វាយមេត្រី
1ប្រសិនបើតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា 2ត្រូវដាក់ដៃលើក្បាលនៃសត្វនោះ រួចសម្លាប់នៅមាត់ទ្វារត្រសាលជំនុំ ហើយត្រូវឲ្យពួកសង្ឃដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមលើគ្រប់ជ្រុងជុំវិញអាសនា។ 3ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះទៅដុតថ្វាយព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង 4ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង។ 5រួចពួកកូនលោកអើរ៉ុននឹងដុតរបស់ទាំងនោះនៅលើតង្វាយដុត ដែលកំពុងតែឆេះលើឧសនៅលើអាសនា គឺជាតង្វាយដុតសម្រាប់ក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
6ប្រសិនបើតង្វាយដែលអ្នកនោះថ្វាយដល់ព្រះយេហូវ៉ា សម្រាប់ជាយញ្ញបូជាខាងឯតង្វាយមេត្រី បានយកពីហ្វូងសត្វតូចវិញ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលល្អឥតខ្ចោះ។ 7បើគេថ្វាយកូនចៀម នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា 8ត្រូវដាក់ដៃលើក្បាលសត្វនោះ រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយត្រូវឲ្យពួកកូនលោកអើរ៉ុនប្រោះឈាមនៅជុំវិញលើអាសនា។ 9ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង 10ព្រមទាំងអង្គញ់ទាំងពីរ និងខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ ហើយស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង។ 11រួចសង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយ ដែលដុតថ្វាយព្រះយេហូវ៉ា។
12បើគេថ្វាយពពែ នោះត្រូវយកមកថ្វាយនៅចំពោះព្រះយេហូវ៉ា 13ត្រូវដាក់ដៃលើក្បាល រួចសម្លាប់នៅមុខត្រសាលជំនុំ ហើយពួកកូនលោកអើរ៉ុនត្រូវប្រោះឈាមនៅជុំវិញលើអាសនា។ 14ត្រូវយកមួយចំណែកពីតង្វាយនោះថ្វាយជាតង្វាយដុតដល់ព្រះយេហូវ៉ា គឺខ្លាញ់ដែលរុំអាការៈខាងក្នុង និងខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង 15ព្រមទាំងអង្គញ់ទាំងពីរ ហើយខ្លាញ់ដែលនៅជាប់នឹងអង្គញ់នោះខាងចង្កេះ និងស្រទាប់នៅលើថ្លើម ដែលត្រូវយកចេញជាមួយអង្គញ់ផង។ 16បន្ទាប់មក សង្ឃត្រូវដុតរបស់ទាំងនោះនៅលើអាសនា នេះហើយជាព្រះស្ងោយនៃតង្វាយដែលដុតថ្វាយសម្រាប់ក្លិនឈ្ងុយ។
ដ្បិតខ្លាញ់ទាំងអស់នោះជារបស់ព្រះយេហូវ៉ា។ 17នេះជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងតំណរបស់អ្នករាល់គ្នាតទៅ នៅគ្រប់ទីកន្លែងណាដែលអ្នករាល់គ្នាតាំងទីលំនៅ គឺថា អ្នករាល់គ្នាមិនត្រូវបរិភោគខ្លាញ់ ឬឈាមឡើយ។
Voafantina amin'izao fotoana izao:
លេវីវិន័យ 3: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: