លោកុប្បត្តិ 45
45
លោកយ៉ូសែបបង្ហាញខ្លួនឲ្យបងប្អូនស្គាល់
1ពេលនោះ លោកយ៉ូសែបមិនអាចទប់ចិត្ត នៅចំពោះមុខអស់អ្នកដែលនៅជិតលោកបានឡើយ ហើយលោកក៏ស្រែកឡើងថា៖ «ចូរឲ្យមនុស្សទាំងអស់ថយចេញពីខ្ញុំទៅ!»។ ដូច្នេះ ពេលលោកយ៉ូសែបប្រាប់ឲ្យបងប្អូនរបស់លោកស្គាល់ នោះគ្មានអ្នកណាផ្សេងទៀតនៅជាមួយឡើយ។ 2លោកទ្រហោយំយ៉ាងខ្លាំង ហើយសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង។ 3លោកមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ឬទេ?» ប៉ុន្ដែ បងប្អូនរបស់លោកឆ្លើយមិនបានទេ ដ្បិតគេមានចិត្តរន្ធត់ជាខ្លាំងនៅចំពោះលោក។
4លោកយ៉ូសែបមានប្រសាសន៍ទៅបងប្អូនរបស់លោកថា៖ «សូមមកជិតខ្ញុំមក៍» គេក៏ចូលទៅជិត។ លោកមានប្រសាសន៍ថា៖ «ខ្ញុំហ្នឹងហើយជាយ៉ូសែប ជាប្អូនរបស់បងៗ ដែលបងៗបានលក់ឲ្យគេនៅស្រុកអេស៊ីព្ទនេះ។ 5ឥឡូវនេះ សូមបងៗកុំព្រួយបារម្ភ ឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ដ្បិតគឺព្រះទេដែលចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗ។ 6ដ្បិតមើល៍! មានអំណត់នៅក្នុងស្រុកពីរឆ្នាំនេះហើយ ក៏ត្រូវមានប្រាំឆ្នាំទៀត ដែលនឹងគ្មានអ្នកណាភ្ជួររាស់ ឬច្រូតកាត់អ្វីឡើយ។ 7ព្រះទ្រង់បានចាត់ខ្ញុំឲ្យមកមុន ដើម្បីរក្សាជីវិតបងៗឲ្យបានសល់នៅលើផែនដី និងរក្សាមនុស្សជាច្រើនឲ្យមានជីវិតរស់នៅ។ 8ដូច្នេះ មិនមែនបងៗទេ គឺព្រះវិញទេតើដែលបានចាត់ខ្ញុំឲ្យមកទីនេះ ព្រះអង្គបានតាំងខ្ញុំជាឪពុកដល់ផារ៉ោន ជាម្ចាស់លើដំណាក់ទាំងមូលរបស់ស្ដេច និងជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល។ 9សូមបងៗប្រញាប់ទៅជួបឪពុករបស់ខ្ញុំ ហើយជម្រាបលោកថា "យ៉ូសែបជាកូនរបស់លោកឪពុកផ្តាំមកដូច្នេះថា ព្រះទ្រង់បានតាំងខ្ញុំឲ្យធ្វើជាម្ចាស់លើស្រុកអេស៊ីព្ទទាំងមូល ដូច្នេះ សូមអញ្ជើញមកជួបកូន កុំបង្អង់ឡើយ 10លោកឪពុកនឹងរស់នៅក្នុងស្រុកកូសែន នៅជិតកូន គឺទាំងលោកឪពុក និងកូនចៅរបស់លោកឪពុកទាំងអស់ ទាំងហ្វូងចៀម ហ្វូងគោ ព្រមទាំងអ្វីៗទាំងអស់ដែលលោកឪពុកមានផង។ 11នៅស្រុកនោះ កូននឹងផ្គត់ផ្គង់លោកឪពុក ក្រែងលោកឪពុកជួបការខ្វះខាត គឺទាំងលោកឪពុក និងក្រុមគ្រួសារលោកឪពុក ព្រមទាំងហ្វូងសត្វរបស់លោកឪពុកទាំងអស់ដែរ ដ្បិតនៅមានអំណត់ប្រាំឆ្នាំទៀត"។ 12ឥឡូវនេះ បងៗបានឃើញនឹងភ្នែកហើយ ឯបេនយ៉ាមីនជាប្អូនខ្ញុំក៏ឃើញនឹងភ្នែកដែរថា នេះជាមាត់របស់ខ្ញុំផ្ទាល់ដែលនិយាយជាមួយបងៗ។ 13សូមបងៗជម្រាបឪពុកខ្ញុំ ពីគ្រប់សេចក្ដីរុងរឿងរបស់ខ្ញុំនៅស្រុកអេស៊ីព្ទនេះ និងពីគ្រប់អ្វីៗទាំងអស់ដែលបងៗបានឃើញ។ ចូរប្រញាប់ទៅនាំលោកឪពុករបស់ខ្ញុំ ចុះមកទីនេះកុំបង្អង់ឡើយ»។ 14ពេលនោះ លោកយ៉ូសែបស្ទុះទៅឱបកបេនយ៉ាមីនជាប្អូន ហើយយំ ឯបេនយ៉ាមីនក៏យំឱបកលោកដែរ។ 15លោកថើបបងៗទាំងអស់ ហើយយំទាំងអស់គ្នា រួចមក បងប្អូនរបស់លោកក៏សំណេះសំណាលជាមួយលោក។
16កាលដំណឹងនោះបានឮទៅដល់ដំណាក់របស់ផារ៉ោនថា បងប្អូនរបស់លោកយ៉ូសែបបានមកដល់ នោះទាំងផារ៉ោន និងពួកមហាតលិករបស់ស្ដេចសប្បាយចិត្ត។ 17ផារ៉ោនមានរាជឱង្ការទៅកាន់លោកយ៉ូសែបថា៖ «សូមប្រាប់ពួកបងប្អូនរបស់លោកថា "ត្រូវធ្វើដូច្នេះ គឺសូមផ្ទុកសត្វរបស់អ្នករាល់គ្នា ហើយវិលទៅស្រុកកាណាន 18រួចនាំយកឪពុក និងក្រុមគ្រួសាររបស់អ្នករាល់គ្នាមកទីនេះ យើងនឹងប្រគល់ដីដ៏ល្អបំផុតក្នុងស្រុកអេស៊ីព្ទឲ្យអ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងបានបរិភោគផលដ៏ល្អបំផុតនៅស្រុកនេះ"។ 19លោកបានទទួលបង្គាប់ហើយ ចូរធ្វើដូច្នេះ គឺយករទេះពីស្រុកអេស៊ីព្ទនេះទៅ សម្រាប់ដឹកប្រពន្ធ និងកូនតូចៗរបស់អ្នករាល់គ្នា ហើយបញ្ជិះឪពុករបស់អ្នករាល់គ្នាមកទីនេះ។ 20កុំស្តាយរបស់ទ្រព្យអ្នករាល់គ្នាឡើយ ដ្បិតគ្រប់របស់ល្អនៅស្រុកអេស៊ីព្ទទាំងមូលជារបស់អ្នករាល់គ្នាហើយ»។
21កូនៗរបស់លោកអ៊ីស្រាអែលក៏ធ្វើដូច្នោះ ហើយលោកយ៉ូសែបឲ្យរទេះទៅគេ តាមបញ្ជារបស់ផារ៉ោន ក៏ឲ្យស្បៀងអាហារសម្រាប់បរិភោគតាមផ្លូវដែរ។ 22លោកឲ្យសម្លៀកបំពាក់មួយបន្លាស់ដល់បងៗគ្រប់គ្នា តែលោកបានឲ្យប្រាក់បីរយដួង និងសម្លៀកបំពាក់ប្រាំបន្លាស់ដល់បេនយ៉ាមីន។ 23លោកក៏ផ្ញើទៅជូនឪពុកយ៉ាងនេះ គឺលាឈ្មោលដប់ក្បាល ដែលផ្ទុករបស់ល្អៗពីស្រុកអេស៊ីព្ទ និងលាញីដប់ក្បាលដែលផ្ទុកស្រូវ នំបុ័ង និងស្បៀងអាហារសម្រាប់ឪពុកធ្វើដំណើរមកតាមផ្លូវ។ 24បន្ទាប់មក លោកក៏ជូនដំណើរបងប្អូន ទាំងផ្ដែផ្ដាំគេថា៖ «សូមកុំឈ្លោះប្រកែក គ្នាតាមផ្លូវ» ហើយគេក៏នាំគ្នាចេញទៅ។
25ពួកគេចាកចេញពីស្រុកអេស៊ីព្ទ ឡើងទៅជួបលោកយ៉ាកុបជាឪពុកនៅស្រុកកាណាន 26ហើយគេជម្រាបលោកថា៖ «យ៉ូសែបនៅរស់ទេ ហើយធ្វើជាអ្នកគ្រប់គ្រងលើស្រុកអេស៊ីព្ទទាំងមូល»។ លោកយ៉ាកុបក៏ស្រឡាំងកាំង ដ្បិតលោកមិនជឿពួកគេទេ។ 27ប៉ុន្ដែ កាលពួកគេជម្រាបលោកតាមគ្រប់ទាំងពាក្យរបស់លោកយ៉ូសែបដែលបានផ្តាំមក ហើយកាលលោកឃើញរទេះដែលលោកយ៉ូសែបបញ្ជូនមក ដើម្បីបញ្ជិះលោកទៅ នោះទើបលោកយ៉ាកុបជាឪពុកបានភ្ញាក់ស្មារតី។ 28លោកអ៊ីស្រាអែលមានប្រសាសន៍ថា៖ «បានហើយ ពុកជឿហើយ យ៉ូសែបកូនពុកនៅរស់មែន ពុកនឹងទៅជួបវា មុននឹងពុកស្លាប់»។
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 45: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: