លោកុប្បត្តិ 33
33
លោកយ៉ាកុប និងលោកអេសាវជួបគ្នា
1លោកយ៉ាកុបងើបមុខឡើង មើលទៅឃើញលោកអេសាវកំពុងមក មានទាំងមនុស្សបួនរយនាក់មកជាមួយផង រួចលោកចែកកូនឲ្យនាងលេអា នាងរ៉ាជែល និងស្រីបម្រើទាំងពីរនាក់។ 2លោកដាក់ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងឲ្យដើរមុខគេ បន្ទាប់មក នាងលេអា និងកូនរបស់នាង រួចនាងរ៉ាជែល និងយ៉ូសែប ដើរក្រោយគេបង្អស់។ 3ខ្លួនលោកផ្ទាល់ដើរមុខគេ ហើយឱនក្រាបចុះដល់ដីប្រាំពីរដង រហូតទាល់តែចូលជិតដល់បងរបស់លោក។
4លោកអេសាវរត់មកជួប ហើយឱបថើប រួចយំជាមួយគ្នាទាំងពីរនាក់។ 5លោកអេសាវងើបមុខឡើង ឃើញស្រីៗ និងកូនក្មេងទាំងនោះ ក៏សួរថា៖ «តើអ្នកទាំងនេះដែលមកជាមួយឯង ជាអ្នកណា?» លោកយ៉ាកុបឆ្លើយថា៖ «នេះជាកូនដែលព្រះបានប្រទានមកខ្ញុំ ជាអ្នកបម្រើរបស់បង»។ 6ស្រីបម្រើទាំងពីរ និងកូនរបស់ពួកនាងក៏ចូលមកឱនក្រាបចុះទាំងអស់គ្នា។ 7បន្ទាប់មក នាងលេអា និងកូនរបស់នាងក៏ចូលមកឱនក្រាបចុះ ហើយជាចុងក្រោយ យ៉ូសែប និងនាងរ៉ាជែលក៏ចូលមកឱនក្រាបចុះដែរ។ 8លោកអេសាវសួរថា៖ «តើឯងឲ្យពួកទាំងនោះដែលបងឃើញអម្បាញ់មិញមកធ្វើអ្វី?» លោកយ៉ាកុបជម្រាបថា៖ «ដើម្បីឲ្យខ្ញុំបានប្រកបដោយគុណរបស់បង»។ 9ប៉ុន្ដែ លោកអេសាវឆ្លើយថា៖ «ប្អូនអើយ បងមានបរិបូរហើយ ចូរឯងទុករបស់ឯងវិញចុះ»។ 10លោកយ៉ាកុបតបថា៖ «ទេ បើខ្ញុំប្រកបដោយគុណរបស់បង នោះសូមទទួលជំនូនពីដៃខ្ញុំទៅ ដ្បិតខ្ញុំបានឃើញមុខបង ទុកដូចជាឃើញព្រះភក្ត្រនៃព្រះដែរ ហើយបងបានទទួលខ្ញុំដោយស្រួល។ 11សូមទទួលជំនូនរបស់ខ្ញុំដែលគេបាននាំមកជូនចុះ ដ្បិតព្រះទ្រង់បានប្រទានពរមកខ្ញុំ ខ្ញុំក៏មានគ្រប់គ្រាន់ហើយ»។ ដូច្នេះ លោកយ៉ាកុបចេះតែបង្ខំ លោកអេសាវក៏ទទួលយក។
12លោកអេសាវពោលថា៖ «ល្មមធ្វើដំណើរទៅហើយ ចូរយើងទៅ បងនឹងដើរនាំមុខឯងទៅ»។ 13ប៉ុន្ដែ លោកយ៉ាកុបឆ្លើយថា៖ «លោកបងជ្រាបហើយថា កូនក្មេងវានៅទន់ ហើយហ្វូងចៀម ហ្វូងគោដែលនៅជាមួយខ្ញុំក៏បំបៅកូន បើបង្ខំវាឲ្យខំប្រឹងដើរតែមួយថ្ងៃ នោះនឹងស្លាប់ទាំងអស់ជាមិនខាន។ 14ដូច្នេះ សូមលោកបងអញ្ជើញទៅមុនខ្ញុំចុះ ខ្ញុំនឹងដើរទៅមួយៗតាមកម្លាំងហ្វូងសត្វដែលដើរមុខខ្ញុំ ហើយតាមកម្លាំងកូនក្មេងដែរ រហូតទាល់តែខ្ញុំទៅជួបលោកបងនៅស្រុកសៀរ»។
15ដូច្នេះ លោកអេសាវពោលថា៖ «សូមឲ្យបងទុកមនុស្សខ្លះឲ្យនៅជាមួយប្អូនដែរ»។ ប៉ុន្ដែ លោកយ៉ាកុបតបថា៖ «មិនបាច់ទេ សូមឲ្យខ្ញុំបានប្រកបដោយគុណលោកបងចុះ»។ 16ដូច្នេះ នៅថ្ងៃដដែលនោះ លោកអេសាវក៏វិលត្រឡប់តាមផ្លូវ ទៅឯស្រុកសៀរវិញទៅ។ 17ប៉ុន្តែ លោកយ៉ាកុបក៏ធ្វើដំណើរទៅដល់ក្រុងស៊ូកូថ រួចលោកសង់ផ្ទះមួយសម្រាប់ខ្លួន និងធ្វើក្រោលសម្រាប់ហ្វូងសត្វ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ស៊ូកូថ ។
លោកយ៉ាកុបមកដល់ស៊ីគែម
18លោកយ៉ាកុបបានចេញពីស្រុកប៉ាដាន់-អើរ៉ាម ទៅដល់ក្រុងស៊ីគែម ក្នុងស្រុកកាណាន ដោយសុខសាន្ត ហើយក៏បោះជំរំនៅមុខទីក្រុងនោះ។ 19លោកបានបោះជំរំលើដីមួយកន្លែង ដែលលោកបានទិញពីពួកកូនចៅហាម៉ោ ជាឪពុករបស់ស៊ីគែម តម្លៃជាប្រាក់សុទ្ធមួយរយដួង ។ 20លោកបានសង់អាសនាមួយនៅទីនោះ ដាក់ឈ្មោះថា «អែល-អែឡូហេ-អ៊ីស្រាអែល »។
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 33: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: