និក្ខមនំ 28
28
សម្លៀកបំពាក់សម្រាប់ការងារជាសង្ឃ
1ត្រូវនាំអើរ៉ុនបងរបស់អ្នកឲ្យចូលមកជិតអ្នក ព្រមទាំងកូនប្រុសៗរបស់គាត់ផង ចេញពីចំណោមកូនចៅអ៊ីស្រាអែល ដើម្បីឲ្យគេធ្វើការងារជាសង្ឃនៅមុខយើង គឺទាំងអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ អេលាសារ និងអ៊ីថាម៉ារ ជាកូនរបស់គាត់។ 2ត្រូវធ្វើសម្លៀកបំពាក់បរិសុទ្ធសម្រាប់អើរ៉ុន ជាបងរបស់អ្នក សម្រាប់ជាកិត្តិយស និងភាពលម្អ។ 3ត្រូវប្រាប់អស់អ្នកដែលមានគំនិតវាងវៃ ជាមនុស្សដែលយើងបានបំពេញដោយវិញ្ញាណដែលប្រកបដោយប្រាជ្ញា ឲ្យគេធ្វើសម្លៀកបំពាក់ឲ្យអើរ៉ុន ដើម្បីញែកគាត់ជាបរិសុទ្ធ សម្រាប់នឹងធ្វើការងារជាសង្ឃដល់យើង។ 4សម្លៀកបំពាក់ទាំងប៉ុន្មានដែលគេត្រូវធ្វើ គឺប្រដាប់បាំងទ្រូងមួយ អេផូឌមួយ អាវវែងមួយ អាវខ្លីប៉ាក់មួយ មួកមួយ និងខ្សែក្រវាត់មួយ។ 5គេត្រូវប្រើមាស សំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ និងពណ៌ក្រហម ព្រមទាំងសំពត់ខ្លូតទេសយ៉ាងម៉ដ្ត។
អេផូឌ
6គេត្រូវធ្វើអេផូឌពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់ ទាំងធ្វើតាមរចនានៃពួកជាងដែលមានស្នាដៃ។ 7ត្រូវមានខ្សែស្មាពីរ ភ្ជាប់នៅចុងអេផូឌទាំងមុខទាំងក្រោយ ឲ្យបានជាប់ជាមួយគ្នា។ 8ខ្សែក្រវាត់ដែលជាប់នឹងអេផូឌ ហើយសម្រាប់ចងភ្ជាប់គ្នា នោះត្រូវធ្វើយ៉ាងនោះដែរ គឺធ្វើពីមាស និងពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ 9ត្រូវយកថ្មអូនីក្សពីរដុំ ហើយឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មនោះ 10ត្រូវឲ្យមានឈ្មោះប្រាំមួយនៅលើថ្មមួយដុំ និងឈ្មោះប្រាំមួយនៅថ្មមួយដុំទៀត តាមលំដាប់កំណើតរបស់គេ។ 11ត្រូវឆ្លាក់ឈ្មោះកូនប្រុសៗរបស់អ៊ីស្រាអែលនៅលើថ្មទាំងពីរដុំនោះ បែបរបៀបដូចជាជាងចម្លាក់គេឆ្លាក់ត្រា ហើយដាំចុះក្នុងគ្រោងមាស។ 12ត្រូវដាក់ថ្មទាំងពីរដុំនោះនៅលើខ្សែស្មាអេផូឌ ទុកជាសេចក្ដីរំឭកដល់ពួកកូនចៅអ៊ីស្រាអែល។ ដូច្នេះ អើរ៉ុននឹងពាក់ឈ្មោះគេនៅលើស្មាទាំងពីរ ទុកជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ា។ 13ត្រូវធ្វើគ្រោងមាសសម្រាប់ដាំថ្ម 14ហើយខ្សែមាសសុទ្ធពីរ វេញដូចជាខ្សែពួរ រួចភ្ជាប់ខ្សែនឹងគ្រោងមាសនោះ។
ប្រដាប់បាំងដើមទ្រូង
15ត្រូវធ្វើប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យ ឲ្យត្រូវតាមរចនានៃពួកជាងដែលមានស្នាដៃ ហើយតាមរបៀបអេផូឌដែរ គឺធ្វើពីមាស ពីសំពត់ពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម ដែលត្បាញដោយអំបោះខ្លូតទេសវេញយ៉ាងខ្មាញ់។ 16ត្រូវឲ្យបានបួនជ្រុងស្មើ បត់ជាពីរផ្នត់ បណ្តោយមួយចំអាម ទទឹងមួយចំអាម។ 17ត្រូវដាំត្បូងបួនជួរនៅប្រដាប់នោះ ក្នុងជួរទីមួយ មានត្បូងសាមស៊ីមួយ ត្បូងទោបុ័តមួយ និងបារកេតមួយ 18ក្នុងជួរទីពីរ មានត្បូងមរកដមួយ ត្បូងកណ្តៀងមួយ និងពេជ្រមួយ 19ក្នុងជួរទីបី មានត្បូងលេសិមមួយ ត្បូងទទឹមមួយ និងត្បូងត្របែកមួយ 20ក្នុងជួរទីបួន មានត្បូងបេរីលមួយ ត្បូងអូនីក្សមួយ និងមណីជោតិមួយ ត្រូវដាំត្បូងទាំងនេះចុះក្នុងគ្រោងមាស។ 21ត្រូវតែមានត្បូងដប់ពីរ តាមឈ្មោះនៃពួកកូនអ៊ីស្រាអែលទាំងប៉ុន្មាន ហើយត្រូវឆ្លាក់ទាំងអស់បែបដូចជាឆ្លាក់ត្រា គ្រប់ត្បូង ត្រូវចារឹកឈ្មោះមួយៗ ក្នុងឈ្មោះកុលសម្ព័ន្ធទាំងដប់ពីរនោះ។ 22ត្រូវធ្វើខ្សែមាសសុទ្ធវេញដូចជាខ្សែពួរដាក់ភ្ជាប់នឹងប្រដាប់បាំងទ្រូង។ 23ត្រូវធ្វើក្រវិលមាសពីរ ដាក់ភ្ជាប់នៅចុងសងខាងដែរ។ 24ត្រូវបញ្ចូលខ្សែមាសពីរក្នុងក្រវិលដែលនៅជាប់ចុងសងខាងប្រដាប់បាំងទ្រូង 25រួចចងខ្សែទាំងពីរឲ្យភ្ជាប់នឹងគ្រោងមាសដាំត្បូងនៅខ្សែស្មារបស់អេផូឌខាងមុខ។ 26អ្នកត្រូវធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅជាយខាងក្នុងត្រង់ចុងសងខាងនៃប្រដាប់បាំងទ្រូង ដែលនៅផ្ទាប់នឹងអេផូឌ។ 27ត្រូវធ្វើក្រវិលមាសពីរទៀត ដាក់ភ្ជាប់នៅក្រោម ហើយខាងមុខតួគ្រោងនៃខ្សែស្មាអេផូឌ ជិតកន្លែងដែលខ្សែស្មាភ្ជាប់គ្នា និងខាងលើខ្សែអេផូឌដែរ។ 28ត្រូវយកខ្សែខៀវ ចងក្រវិលនៃប្រដាប់បាំងទ្រូង ភ្ជាប់នឹងក្រវិលអេផូឌ ដើម្បីឲ្យប្រដាប់បាំងទ្រូងបាននៅលើខ្សែអេផូឌ កុំឲ្យរបូតចេញពីអេផូឌឡើយ។ 29ដូច្នេះ កាលណាអើរ៉ុនចូលទៅក្នុងទីបរិសុទ្ធ ត្រូវពាក់ឈ្មោះកូនអ៊ីស្រាអែលទាំងអស់ ដែលឆ្លាក់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យនោះនៅលើទ្រូង សម្រាប់ជាសេចក្ដីរំឭកនៅចំពោះព្រះយេហូវ៉ាជានិច្ច។ 30ត្រូវដាក់អ៊ូរីម និងធូមីម ភ្ជាប់នៅប្រដាប់បាំងទ្រូងនៃការវិនិច្ឆ័យដែរ ដូច្នេះ អើរ៉ុននឹងពាក់លើទ្រូង ក្នុងកាលដែលចូលទៅនៅចំពោះព្រះយេហូវ៉ា ហើយការវិនិច្ឆ័យនៃពួកកូនចៅអ៊ីស្រាអែល នឹងនៅជាប់លើទ្រូងអើរ៉ុននៅចំពោះព្រះយេហូវ៉ាជានិច្ច។
សម្លៀកបំពាក់ផ្សេងៗទៀតសម្រាប់ការងារជាសង្ឃ
31អ្នកត្រូវធ្វើអាវវែងពីសំពត់ពណ៌ផ្ទៃមេឃទាំងអស់។ 32នៅខាងលើអាវនោះត្រូវវៀលជាក ហើយត្រូវមានសំពត់ចំនៅជុំវិញកអាវនោះ បែបដូចជាកនៃអាវសឹក ដើម្បីកុំឲ្យអាវនោះរហែក។ 33នៅជុំវិញជាយអាវខាងក្រោម នោះត្រូវធ្វើផ្លែទទឹមពណ៌ផ្ទៃមេឃ ពណ៌ស្វាយ ពណ៌ក្រហម លាយឆ្លាស់នឹងចង្ក្រង់មាស 34គឺចង្ក្រង់មាសមួយ ផ្លែទទឹមមួយ ចង្ក្រង់មាសមួយ ផ្លែទទឹមមួយ តាមជុំវិញជាយអាវវែងនោះ។ 35អើរ៉ុនត្រូវពាក់អាវវែងនោះ សម្រាប់ធ្វើការងាររបស់ខ្លួន ដូច្នេះកាលណាចូលទៅក្នុងទីបរិសុទ្ធនៅចំពោះព្រះយេហូវ៉ា ឬចេញមកវិញក្តី នោះនឹងឮសូរចង្ក្រង់ ហើយលោកមិនត្រូវស្លាប់ឡើយ។
36ត្រូវធ្វើស្លាកមាសសុទ្ធមួយ ហើយឆ្លាក់បែបដូចជាឆ្លាក់ត្រាថា «បរិសុទ្ធថ្វាយព្រះយេហូវ៉ា»។ 37ត្រូវចងស្លាកនោះទៅនឹងខ្សែពណ៌ខៀវ ភ្ជាប់នឹងឆ្នួតក្បាល គឺភ្ជាប់នឹងឈ្នួតក្បាលផ្នែកខាងមុខ។ 38ស្លាកនោះនឹងនៅលើថ្ងាសអើរ៉ុន ហើយអើរ៉ុនត្រូវទទួលកំហុសទាំងប៉ុន្មានខាងឯតង្វាយបរិសុទ្ធ ដែលកូនចៅអ៊ីស្រាអែលយកមកថ្វាយ ហើយស្លាកនោះនឹងនៅលើថ្ងាសរបស់អើរ៉ុនជាដរាបនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យព្រះអង្គបានទទួលតង្វាយរបស់ពួកគេ។
39ត្រូវធ្វើអាវខ្លីពីសំពត់ខ្លូតទេសយ៉ាងម៉ដ្ត និងមួកពីសំពត់ខ្លូតទេសដែរ ហើយខ្សែក្រវាត់ប៉ាក់ផង។
40ត្រូវធ្វើអាវខ្លី និងខ្សែក្រវាត់ ព្រមទាំងឈ្នួតសម្រាប់កូនប្រុសៗរបស់អើរ៉ុន ដើម្បីជាកិត្តិយស និងភាពលម្អរបស់គេ។ 41ត្រូវបំពាក់ឲ្យអើរ៉ុនបងរបស់អ្នក និងកូនប្រុសៗរបស់គាត់ រួចត្រូវចាក់ប្រេងតែងតាំងពួកគេឡើង ហើយញែកពួកគេជាបរិសុទ្ធ ដើម្បីឲ្យពួកគេបានបំពេញមុខងារជាសង្ឃបម្រើយើង។ 42ត្រូវធ្វើខោស្នាប់ភ្លៅពីសំពត់ខ្លូតទេសឲ្យពួកគេ ពីត្រឹមចង្កេះដល់ពាក់កណ្ដាលភ្លៅ សម្រាប់បិទបាំងកេរខ្មាស 43អើរ៉ុន និងកូនប្រុសៗរបស់គាត់ ត្រូវស្លៀកខោនោះ នៅពេលដែលពួកគេចូលទៅក្នុងត្រសាលជំនុំ ឬនៅពេលចូលទៅកាន់អាសនា ដើម្បីបំពេញមុខងារក្នុងទីបរិសុទ្ធ។ ដូច្នេះ ពួកគេនឹងគ្មានទោស ហើយមិនត្រូវស្លាប់ឡើយ។ នេះជាច្បាប់សម្រាប់អើរ៉ុន និងពូជពង្សរបស់គាត់រហូតតទៅ។
Voafantina amin'izao fotoana izao:
និក្ខមនំ 28: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: