និក្ខមនំ 24
24
ឈាមនៃសេចក្តីសញ្ញា
1បន្ទាប់មក ព្រះអង្គមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរអ្នក និងអើរ៉ុន ព្រមទាំងណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ ឡើងមកជួបព្រះយេហូវ៉ា ហើយថ្វាយបង្គំពីចម្ងាយ។ 2ត្រូវឲ្យម៉ូសេតែម្នាក់ប៉ុណ្ណោះចូលមកជិតព្រះយេហូវ៉ា ចំណែកអ្នកឯទៀតមិនត្រូវចូលមកជិតទេ ហើយប្រជាជនក៏មិនត្រូវទាំងមកជាមួយម៉ូសេដែរ»។
3លោកម៉ូសេក៏នាំគ្រប់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា និងគ្រប់ទាំងបញ្ញត្តិមកប្រាប់ប្រជាជន ហើយប្រជាជនទាំងអស់ក៏ឆ្លើយព្រមគ្នាថា៖ «យើងខ្ញុំនឹងធ្វើតាមអស់ទាំងសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូល»។ 4លោកម៉ូសេកត់ត្រាអស់ទាំងព្រះបន្ទូលរបស់ព្រះយេហូវ៉ា រួចលោកក្រោកពីព្រលឹមទៅសង់អាសនាមួយនៅជើងភ្នំ ហើយបញ្ឈរថ្មដប់ពីរ តាមចំនួនកុលសម្ព័ន្ធអ៊ីស្រាអែលទាំងដប់ពីរ។ 5លោកចាត់កំលោះៗពីក្នុងចំណោមប្រជាជនអ៊ីស្រាអែល ឲ្យទៅថ្វាយតង្វាយដុត ហើយសម្លាប់គោឈ្មោលធ្វើយញ្ញបូជា ជាតង្វាយមេត្រីថ្វាយព្រះយេហូវ៉ា។ 6លោកក៏យកឈាមពាក់កណ្ដាលដាក់ក្នុងផើង ហើយពាក់កណ្ដាលទៀតប្រោះទៅលើអាសនា។ 7បន្ទាប់មក លោកយកសៀវភៅនៃសេចក្ដីសញ្ញាមកអានឲ្យប្រជាជនស្តាប់ ហើយគេឆ្លើយឡើងថា៖ «យើងខ្ញុំនឹងធ្វើតាមគ្រប់សេចក្ដី ដែលព្រះយេហូវ៉ាមានព្រះបន្ទូល ហើយយើងខ្ញុំនឹងស្តាប់បង្គាប់»។ 8ដូច្នេះ លោកម៉ូសេយកឈាមទៅប្រោះលើប្រជាជន ហើយពោលថា៖ «នេះជាឈាមនៃសេចក្ដីសញ្ញាដែលព្រះយេហូវ៉ាបានតាំងជាមួយអ្នករាល់គ្នា តាមព្រះបន្ទូលទាំងនេះរបស់ព្រះអង្គ»។
នៅលើភ្នំជាមួយព្រះ
9លោកម៉ូសេឡើងទៅលើភ្នំជាមួយលោកអើរ៉ុន ណាដាប អ័ប៊ីហ៊ូវ និងពួកចាស់ទុំអ៊ីស្រាអែលទាំងចិតសិបនាក់ 10ហើយគេក៏បានឃើញព្រះនៃសាសន៍អ៊ីស្រាអែល។ នៅក្រោមព្រះបាទព្រះអង្គ មានដូចជាកម្រាលធ្វើពីត្បូងកណ្តៀង ភ្លឺថ្លាដូចផ្ទៃមេឃ។ 11ព្រះ មិនបានប្រហារពួកមេដឹកនាំរបស់ប្រជាជនអ៊ីស្រាអែលទាំងនោះទេ គេបានឃើញព្រះ ហើយគេនាំគ្នាបរិភោគអាហារ។
12ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរឡើងមកឯយើងនៅលើភ្នំ ហើយរង់ចាំនៅទីនោះសិន យើងនឹងប្រគល់ក្រឹត្យវិន័យ និងបទបញ្ជាទាំងប៉ុន្មានដែលយើងបានចារឹកទុកលើបន្ទះថ្មឲ្យអ្នក សម្រាប់យកទៅបង្រៀនប្រជាជន»។ 13ដូច្នេះ លោកម៉ូសេក៏ក្រោកឡើងទៅជាមួយយ៉ូស្វេ ជាជំនួយការរបស់លោក ហើយលោកម៉ូសេឡើងទៅលើភ្នំរបស់ព្រះ។ 14លោកបង្គាប់ពួកចាស់ទុំថា៖ «ចូររង់ចាំពួកយើងនៅទីនេះ រហូតដល់ពួកយើងត្រឡប់មកវិញ មើល៍! មានអើរ៉ុន និងហ៊ើរនៅជាមួយអ្នករាល់គ្នាហើយ បើអ្នកណាមានវិវាទអ្វីនឹងគ្នា នោះត្រូវទៅសួរអ្នកទាំងពីរចុះ»។
15បន្ទាប់មក លោកម៉ូសេឡើងទៅលើភ្នំស៊ីណាយ ហើយមានពពកគ្របលើភ្នំ។ 16សិរីល្អរបស់ព្រះយេហូវ៉ាស្ថិតនៅលើភ្នំ ហើយពពកគ្របលើភ្នំអស់រយៈពេលប្រាំមួយថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ព្រះអង្គមានព្រះបន្ទូលហៅលោកម៉ូសេចេញពីកណ្ដាលពពក។ 17ឯសិរីល្អរបស់ព្រះយេហូវ៉ា មើលទៅដូចជាភ្លើងឆេះនៅលើកំពូលភ្នំ នៅចំពោះភ្នែកប្រជាជនអ៊ីស្រាអែល។ 18លោកម៉ូសេក៏ចូលទៅក្នុងពពក ហើយឡើងទៅលើភ្នំ។ លោកម៉ូសេនៅលើភ្នំអស់រយៈពេលសែសិបថ្ងៃ សែសិបយប់។
Voafantina amin'izao fotoana izao:
និក្ខមនំ 24: គកស១៦
Asongadina
Hizara
Dika mitovy
Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: