កិច្ចការ 12
12
លោកយ៉ាកុបត្រូវគេសម្លាប់ ហើយលោកពេត្រុសត្រូវគេឃុំឃាំង
1នៅគ្រានោះ ព្រះបាទហេរ៉ូឌ ចាប់ផ្តើមបៀតបៀនក្រុមជំនុំជាខ្លាំង។ 2ទ្រង់បានសម្លាប់លោកយ៉ាកុប ជាបងរបស់លោកយ៉ូហានដោយដាវ។ 3ដោយយល់ឃើញថា ការនោះពេញចិត្តដល់សាសន៍យូដា ទ្រង់ក៏ចាប់លោកពេត្រុសថែមទៀត។ (ពេលនោះ ជាឱកាសបុណ្យនំបុ័ងឥតដំបែ)។ 4ពេលចាប់លោកពេត្រុសបានហើយ ស្ដេចក៏យកលោកទៅដាក់គុក ហើយប្រគល់ឲ្យទាហានបួនក្រុមយាមលោក ដោយមានបំណងនាំលោកមកដាក់នៅមុខប្រជាជន ក្រោយថ្ងៃបុណ្យរំលង។ 5ដូច្នេះ លោកពេត្រុសត្រូវជាប់នៅក្នុងគុក ប៉ុន្តែ ក្រុមជំនុំអធិស្ឋានដល់ព្រះឲ្យលោកយ៉ាងអស់ពីចិត្ត។
ទេវតារំដោះលោកពេត្រុសចេញពីគុក
6នៅយប់មុនពេលដែលព្រះបាទហេរ៉ូឌបម្រុងនឹងនាំលោកពេត្រុសចេញ លោកដេកនៅកណ្តាលទាហានពីរនាក់ ទាំងជាប់ច្រវាក់ពីរខ្សែ ហើយមានទាហានចាំយាមនៅមាត់ទ្វារគុកទៀតផង។ 7រំពេចនោះ មានទេវតារបស់ព្រះអម្ចាស់ឈរក្បែរលោក ហើយមានពន្លឺមួយភ្លឺជះចូលទៅក្នុងគុក។ ទេវតានោះក៏គោះលោកពីចំហៀង ហើយដាស់លោកថា៖ «សូមក្រោកឡើងជាប្រញាប់!» នោះច្រវាក់ក៏របូតធ្លាក់ពីដៃលោក។ 8ទេវតានេះពោលមកកាន់លោកថា៖ «សូមក្រវាត់ចង្កេះ ហើយពាក់ស្បែកជើងទៅ!» លោកក៏ធ្វើតាម។ ទេវតាប្រាប់លោកថា៖ «សូមពាក់អាវ ហើយមកតាមខ្ញុំ»។ 9លោកពេត្រុសក៏ចេញទៅតាមទេវតានោះ។ លោកមិនបានដឹងថា ហេតុការណ៍ដែលកំពុងកើតឡើងដោយសារទេវតានោះជាការពិតទេ គឺលោកស្មានថាបានឃើញនិមិត្ត។ 10កាលបានបានដើរផុតអ្នកយាមទីមួយ និងអ្នកយាមទីពីរហើយ នោះក៏បានមកដល់ទ្វារដែក ដែលត្រូវចេញទៅទីក្រុង។ ទ្វារនោះបានបើកឲ្យអ្នកទាំងពីរឯងៗ ហើយគេក៏ចេញទៅតាមផ្លូវមួយ រំពេចនោះ ទេវតាក៏ឃ្លាតចេញពីលោកបាត់ទៅ។ 11ពេលនោះ លោកពេត្រុសដឹងខ្លួន ហើយពោលថា៖ «ឥឡូវនេះ ខ្ញុំដឹងប្រាកដថា ព្រះអម្ចាស់បានចាត់ទេវតារបស់ព្រះអង្គមកដោះលែងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ស្តេចហេរ៉ូឌ និងពីបំណងទាំងប៉ុន្មានរបស់សាសន៍យូដាហើយ»។
12លុះលោកពិចារណារឿងនេះហើយ លោកក៏ចូលទៅផ្ទះនាងម៉ារា ជាម្តាយយ៉ូហាន ដែលឈ្មោះមួយទៀតហៅថាម៉ាកុស ជាកន្លែងដែលមនុស្សជាច្រើនជួបជុំគ្នាអធិស្ឋាន។ 13ពេលលោកពេត្រុសគោះទ្វារមុខ ស្រ្ដីបម្រើម្នាក់ ឈ្មោះរ៉ូដា មកផ្ទៀងស្តាប់។ 14កាលបានស្គាល់ថាជាសំឡេងរបស់លោកពេត្រុស នាងត្រេកអរជាខ្លាំង មិនបានបើកទ្វារឲ្យទេ តែបែរជារត់ចូលទៅប្រាប់គេវិញថា លោកពេត្រុសកំពុងឈរនៅមាត់ទ្វារ។ 15គេនិយាយទៅកាន់នាងថា៖ «នាងវង្វេងហើយ!» តែនាងនៅតែប្រកែកថា ពិតលោកពេត្រុសមែន រួចគេថា៖ «គឺទេវតារបស់លោកទេ!»។ 16លោកពេត្រុសនៅតែគោះទ្វារ រួចពេលគេបើកទ្វារឃើញលោក គេក៏ស្រឡាំងកាំង។ 17ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។
18លុះភ្លឺឡើង កើតមានវឹកវរយ៉ាងខ្លាំងនៅក្នុងចំណោមពួកទាហាន ពីហេតុការណ៍ដែលបានកើតឡើងដល់លោកពេត្រុស។ 19កាលព្រះបាទហេរ៉ូឌរកលោកមិនឃើញ ស្ដេចក៏សួរចម្លើយពួកអ្នកយាម ហើយបញ្ជាឲ្យគេយកទៅសម្លាប់។ បន្ទាប់មក ស្តេចយាងចុះពីស្រុកយូដា ទៅក្រុងសេសារា ហើយក៏គង់នៅទីនោះ។
ការសុគតរបស់ព្រះបាទហេរ៉ូឌ
20ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។ 21លុះដល់ថ្ងៃកំណត់ ព្រះបាទហេរ៉ូឌទ្រង់គ្រងព្រះពស្ត្ររាជ្យ គង់នៅលើបល្ល័ង្ក ហើយមានរាជឱង្ការទៅកាន់ពួកគេ។ 22ប្រជាជននាំគ្នាស្រែកឡើងថា៖ «នេះជាសំឡេងរបស់ព្រះ មិនមែនជាសំឡេងរបស់មនុស្សទេ!»។ 23រំពេចនោះ ទេវតារបស់ព្រះអម្ចាស់ក៏ប្រហារស្តេច ព្រោះស្តេចមិនបានថ្វាយសិរីល្អដល់ព្រះ ស្ដេចក៏ត្រូវដង្កូវចោះ ហើយផុតដង្ហើមទៅ។
24ប៉ុន្ដែ ព្រះបន្ទូលរបស់ព្រះចេះតែចម្រើនឡើង ហើយមានមនុស្សជាច្រើនបានជឿ។ 25ពេលនោះ លោកបាណាបាស និងលោកសុលបានធ្វើការងាររបស់ខ្លួនចប់សព្វគ្រប់ហើយ ក៏វិលត្រឡប់ពីក្រុងយេរូសាឡិមវិញ ទាំងនាំយ៉ូហាន ដែលមានឈ្មោះមួយទៀតថាម៉ាកុស មកជាមួយដែរ។
Voafantina amin'izao fotoana izao:
កិច្ចការ 12: គកស១៦
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2016 United Bible Societies

: