កំណើតពិភពលោក 18
18
អុលឡោះមកឲ្យអ៊ីព្រហ៊ីមឃើញសាជាថ្មី នៅដើមជ្រៃតាម៉ាមរ៉េ
1 អុលឡោះតាអាឡាបានមកឲ្យអ៊ីព្រហ៊ីមឃើញ នៅដើមជ្រៃតាម៉ាមរ៉េ។ ពេលនោះ ថ្ងៃពេញកំដៅហើយ អ៊ីព្រហ៊ីមអង្គុយនៅមាត់ទ្វារជំរំរបស់គាត់ 2គាត់ងើបមុខឡើង មើលទៅឃើញបុរសបីនាក់ ឈរនៅជិតគាត់។ ពេលឃើញបុរសបីនាក់នោះ គាត់ក៏រត់ចេញពីមាត់ទ្វារជំរំទៅជួបក្រាបដល់ដី 3ហើយមានប្រសាសន៍ថា៖ «លោកម្ចាស់ បើពេញចិត្តនឹងខ្ញុំមែន សូមមេត្តាកុំអញ្ជើញទៅហួសអ្នកបម្រើរបស់លោកឡើយ។ 4សូមឲ្យគេយកទឹកបន្តិចមកលាងជើងជូន! សូមលោកសម្រាកក្រោមដើមឈើនេះសិនហើយ 5ខ្ញុំនឹងទៅយកនំបុ័ងមួយដុំ មកជូនលោកពិសា ដើម្បីឲ្យមានកម្លាំង រួចសឹមបន្តដំណើរទៅមុខទៀត។ ដូច្នេះ លោកនឹងមិនឆៀងកាត់តាមផ្ទះអ្នកបម្រើរបស់លោក ដោយឥតបានការឡើយ»។ បុរសទាំងបីតបថា៖ «សុំធ្វើតាមពាក្យអ្នកចុះ»។
6អ៊ីព្រហ៊ីមប្រញាប់ប្រញាល់ចូលទៅរកសារ៉ានៅក្នុងជំរំ ប្រាប់ថា៖ «ចូរយកម្សៅបីកំប៉ុងមក ហើយរៀបចំធ្វើនំឲ្យបានរួសរាន់ទៅ»។ 7បន្ទាប់មក គាត់រត់ទៅរកហ្វូងសត្វ យកកូនគោស្ទាវយ៉ាងធាត់ល្អមួយ ប្រគល់ឲ្យក្មេងបម្រើម្នាក់យកទៅសម្លាប់ធ្វើម្ហូបជាបន្ទាន់។ 8គាត់យកខ្លាញ់ និងទឹកដោះគោ ព្រមទាំងសាច់កូនគោ ដែលគេបានរៀបចំនោះ មកដាក់នៅមុខបុរសទាំងបី។ ខ្លួនគាត់ផ្ទាល់ ឈរកំដរបុរសទាំងបីក្រោមដើមឈើនោះ បុរសទាំងបីនាក់ក៏នាំគ្នាបរិភោគ។
9បន្ទាប់មក បុរសទាំងបីពោលមកគាត់ថា៖ «សារ៉ា ភរិយារបស់អ្នក នៅឯណា?»។ គាត់តបវិញថា៖ «នាងនៅក្នុងជំរំឯណោះ»។ 10អុលឡោះតាអាឡា មានបន្ទូលថា៖ «ឆ្នាំក្រោយ នៅខែដដែលនេះ យើងនឹងវិលមករកអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ សារ៉ាឈរស្តាប់ក្រោយខ្នងគាត់ នៅមាត់ទ្វារជំរំ។ 11អ៊ីព្រហ៊ីម និងសារ៉ាមានវ័យចាស់ណាស់ទៅហើយ ហើយសារ៉ាក៏ហួសអាយុនឹងមានកូនដែរ។ 12គាត់អស់សំណើចនឹកក្នុងចិត្តថា៖ «ឥឡូវនេះ ខ្ញុំចាស់ប៉ុណ្ណឹងហើយ តើខ្ញុំនៅមានតំរេកទៀតឬ? រីឯប្ដីរបស់ខ្ញុំសោត ក៏ចាស់ជរាណាស់ដែរ»។ 13អុលឡោះតាអាឡាមានបន្ទូលមកកាន់អ៊ីព្រហ៊ីមថា៖ «ហេតុដូចម្តេចបានជាសារ៉ាសើច ទាំងពោលថា “តើខ្ញុំដែលចាស់ណាស់ហើយ អាចនឹងមានកូនទៅកើតឬ” 14តើមានការអ្វីអស្ចារ្យពេក ដែលអុលឡោះតាអាឡាធ្វើមិនកើត? ឆ្នាំក្រោយនៅខែដដែល យើងនឹងមកជួបអ្នកសាជាថ្មី ពេលនោះ សារ៉ានឹងមានកូនប្រុសមួយ»។ 15សារ៉ាបដិសេធថា៖ «ខ្ញុំពុំបានសើចទេ»។ គាត់ថាដូច្នេះ មកពីគាត់ភ័យខ្លាចខ្លាំងពេក។ ប៉ុន្តែ អុលឡោះតាអាឡាមានបន្ទូលថា៖ «នាងពិតជាបានសើចមែន!»។
ណាពីអ៊ីព្រហ៊ីមអង្វរឲ្យក្រុងសូដុម
16បុរសទាំងបីនាក់ក្រោកឡើង ចាកចេញទៅដោយសម្លឹងឆ្ពោះទៅកាន់ក្រុងសូដុម។ អ៊ីព្រហ៊ីមជូនដំណើរដើម្បីលាគ្នា។ 17ពេលនោះ អុលឡោះតាអាឡាមានបន្ទូលថា៖ «តើគួរឲ្យយើងលាក់កិច្ចការដែលយើងបំរុងនឹងធ្វើនោះ មិនឲ្យអ៊ីព្រហ៊ីមដឹងឬ? 18អ៊ីព្រហ៊ីមនឹងបានទៅជាឪពុករបស់ប្រជាជាតិមួយដ៏ធំ ហើយមានអំណាចយ៉ាងខ្លាំងទៀតផង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដី ក៏នឹងទទួលពរតាមរយៈគាត់ដែរ 19ដ្បិតយើងបានជ្រើសរើសគាត់ ដើម្បីណែនាំកូនប្រុសរបស់គាត់ និងកូនចៅដែលកើតមកតាមក្រោយ ឲ្យប្រតិបត្តិតាមមាគ៌ារបស់អុលឡោះតាអាឡា ដោយប្រព្រឹត្តអំពើសុចរិត និងយុត្តិធម៌។ ដូច្នេះ អុលឡោះតាអាឡានឹងប្រោសប្រទានឲ្យអ៊ីព្រហ៊ីម ស្របតាមសេចក្តីដែលទ្រង់មានបន្ទូលទុកអំពីគាត់»។
20 អុលឡោះតាអាឡាមានបន្ទូលថា៖ «ពាក្យដែលគេចោទប្រកាន់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា ធ្ងន់ធ្ងរណាស់ ហើយអ្នកក្រុងនោះ ក៏បានប្រព្រឹត្តអំពើបាបជាច្រើនដែរ។ 21យើងត្រូវតែចុះទៅមើល ដើម្បីឲ្យដឹងថា អំពើដែលគេប្រព្រឹត្តនោះ ពិតដូចពាក្យដែលលាន់ឮមកដល់យើង ឬយ៉ាងណា។ បើពិត ឬមិនពិតយើងមុខជាដឹងមិនខាន»។
22បុរសទាំងនោះចេញដំណើរឆ្ពោះទៅកាន់ក្រុងសូដុម។ រីឯអ៊ីព្រហ៊ីមវិញ ឈរនៅជាមួយអុលឡោះតាអាឡាដដែល។ 23អ៊ីព្រហ៊ីមចូលទៅជិតអុលឡោះ ហើយបានសួរថា៖ «តើអុលឡោះនឹងធ្វើឲ្យមនុស្សសុចរិតបាត់បង់ជីវិត រួមជាមួយមនុស្សទុច្ចរិតមែនឬ? 24ក្នុងក្រុងនោះ ប្រហែលជាមានមនុស្សសុចរិតហាសិបនាក់ដែរមើលទៅ។ តើអុលឡោះពិតជារំលាយក្រុងនោះមែនឬ? តើទ្រង់មិនលើកលែងទោសឲ្យគេ ដោយយោគយល់ដល់មនុស្សសុចរិត ដែលរស់នៅក្នុងក្រុងនោះទេឬ? 25អុលឡោះធ្វើដូច្នេះមិនកើតទេ សូមកុំប្រហារជីវិតមនុស្សសុចរិត រួមជាមួយមនុស្សទុច្ចរិតឡើយ! បើមិនដូច្នោះទេ មនុស្សសុចរិតនឹងត្រូវបាត់បង់ជីវិតជាមួយមនុស្សទុច្ចរិតមិនខាន។ ទ្រង់ធ្វើដូច្នេះមិនកើតទេ! ចៅក្រមនៃផែនដីទាំងមូល តោងតែវិនិច្ឆ័យទោស ដោយយុត្តិធម៌!»។ 26អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតហាសិបនាក់ រស់នៅក្នុងក្រុងសូដុម យើងនឹងលើកលែងទោសឲ្យអ្នកក្រុងទាំងមូល ដោយយោគយល់ដល់មនុស្សសុចរិតទាំងនោះ»។ 27អ៊ីព្រហ៊ីមមានប្រសាសន៍សាជាថ្មីថា៖ «ខ្ញុំគ្រាន់តែជាធូលីដី និងជាផេះប៉ុណ្ណោះ សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់បែបនេះ។ 28ប្រហែលជាមនុស្សសុចរិតមិនទាន់បានគ្រប់ចំនួនហាសិបទេ គឺនៅខ្វះប្រាំនាក់ តើអុលឡោះនឹងរំលាយទីក្រុងទាំងមូលចោល ព្រោះតែប្រាំនាក់នោះឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ប្រសិនបើយើងរកឃើញមនុស្សសុចរិតតែសែសិបប្រាំនាក់ យើងនឹងមិនរំលាយទីក្រុងនោះឡើយ»។ 29អ៊ីព្រហ៊ីមនៅតែមានប្រសាសន៍ទៅកាន់អុលឡោះថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 30អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមអុលឡោះជាអម្ចាស់មេត្តាកុំខឹងនឹងខ្ញុំធ្វើអ្វី ខ្ញុំសូមអង្វរម្តងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ទ្រង់មានបន្ទូលថា៖ ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។ 31អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមមេត្តាអភ័យទោសដល់ខ្ញុំ ដែលហ៊ានតវ៉ាជាមួយអុលឡោះជាអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ទ្រង់មានបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។ 32អ៊ីព្រហ៊ីមមានប្រសាសន៍ថា៖ «សូមអុលឡោះជាអម្ចាស់មេត្តាកុំខឹងនឹងខ្ញុំ ខ្ញុំសូមអង្វរតែម្តងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ទ្រង់មានបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
33កាលអុលឡោះតាអាឡា មានបន្ទូលជាមួយអ៊ីព្រហ៊ីមរួចរាល់ហើយ ទ្រង់ក៏ចាកចេញទៅ រីឯអ៊ីព្រហ៊ីមក៏វិលទៅជំរំគាត់វិញដែរ។
Voafantina amin'izao fotoana izao:
កំណើតពិភពលោក 18: អគត
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© 2014 United Bible Societies, UK.

: