លោកុប្បត្តិ 38
38
1នៅគ្រានោះ យូដាគាត់ឃ្លាតចេញពីពួកបងប្អូនចូលទៅនៅជាមួយនឹងមនុស្សម្នាក់ដែលនៅអាឌូឡាមឈ្មោះហ៊ីរ៉ា 2នៅទីនោះ យូដាឃើញស្រីក្រមុំម្នាក់របស់សាសន៍កាណាន ឈ្មោះស៊ូអា គាត់ក៏យកនាងនោះ ហើយចូលទៅឯនាង 3នាងក៏មានទំងន់បង្កើតបានកូនប្រុស១ គាត់ឲ្យឈ្មោះថា អ៊ើរ 4នាងមានទំងន់ទៀតបង្កើតបានកូនប្រុស១ នាងឲ្យឈ្មោះថា អូណាន់ 5រួចនាងបង្កើតបានកូនប្រុស១ទៀត ក៏ឲ្យឈ្មោះថា សេឡា កាលនាងសំរាលកូននោះ យូដានៅត្រង់កេស៊ីប 6យូដាក៏យកប្រពន្ធឲ្យអ៊ើរជាកូនច្បង នាងនោះឈ្មោះតាម៉ារ 7តែអ៊ើរ កូនច្បងយូដា ជាមនុស្សកាចអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយព្រះយេហូវ៉ាទ្រង់ប្រហារគាត់ទៅ 8នោះយូដាគាត់និយាយនឹងអូណាន់ថា ចូរឲ្យចូលទៅឯប្រពន្ធរបស់បងឯង ដើម្បីនឹងសំរេចកិច្ចតាមរបៀបច្បាប់របស់ប្អូនថ្លៃដល់នាង ហើយយកនាងបង្កើតពូជឲ្យបងឯងចុះ 9តែអូណាន់គាត់ដឹងថា ពូជនោះមិនបានជារបស់ផងខ្លួនទេ បានជាកាលណាគាត់ចូលទៅឯប្រពន្ធរបស់បង នោះគាត់សំរក់ចោលទៅដីវិញ ដើម្បីមិនឲ្យកើតពូជដល់បងឡើយ 10អំពើដែលគាត់ធ្វើនោះ ឈ្មោះថាអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាណាស់ ហើយទ្រង់ក៏ប្រហារគាត់ទៅដែរ 11នោះយូដានិយាយទៅតាម៉ារជាកូនប្រសាថា ចូរឯងនៅជាមេម៉ាយក្នុងផ្ទះឪពុកឯងសិន ទំរាំដល់សេឡាកូនអញបានធំឡើង ដ្បិតគាត់គិតថា ក្រែងវាស្លាប់ដូចជាបងវាដែរ នោះតាម៉ារក៏ទៅនៅឯផ្ទះឪពុកខ្លួនវិញ។
12លុះយូរក្រោយមក នោះកូនរបស់ស៊ូអា ដែលជាប្រពន្ធយូដាក៏ស្លាប់ទៅ រួចកាលយូដាបានរសាយទុក្ខទៅហើយ នោះគាត់ឡើងទៅឯពួកកាត់រោមចៀមនៅធីមណា ព្រមទាំងហ៊ីរ៉ាជាសំឡាញ់ដែលនៅអាឌូឡាមដែរ 13មានគេទៅប្រាប់ដល់តាម៉ារថា មើល ឪពុកក្មេកនាងរៀបឡើងទៅឯធីមណា ដើម្បីកាត់រោមចៀមរបស់គាត់ហើយ 14ដូច្នេះនាងដោះសំលៀកបំពាក់កាន់ទុក្ខចេញ រួចក៏យកស្បៃមកគ្រលុំខ្លួនបាំងមុខ ទៅអង្គុយនៅត្រង់ផ្លូវចូលទៅភូមិអេណែមតាមផ្លូវទៅឯធីមណា ដ្បិតនាងឃើញថាសេឡាបានធំហើយ តែមិនទាន់ឲ្យនាងទៅធ្វើជាប្រពន្ធនៅឡើយ 15កាលយូដាឃើញនាង នោះគាត់ស្មានថា ជាស្រីសំផឹង ដ្បិតនាងបានបាំងមុខ 16នោះគាត់ក៏បែរទៅឯនាងតាមផ្លូវនិយាយថា ចូរយើងទៅ សូមឲ្យខ្ញុំចូលទៅឯនាងឥឡូវ ពីព្រោះគាត់មិនដឹងថា នាងជាកូនប្រសាទេ តែនាងសួរថា តើអ្នកនឹងឲ្យអ្វីដល់ខ្ញុំខ្លះ ដែលអ្នកចូលមកឯខ្ញុំនេះ 17គាត់ឆ្លើយថា ខ្ញុំនឹងផ្ញើកូនពពែ១ពីហ្វូងមកឲ្យ តែនាងសួរថា អ្នកមានអ្វីនឹងបញ្ចាំចិត្តខ្ញុំឬទេ ទំរាំតែបានផ្ញើពពែនោះមកដល់ 18គាត់តបថា តើចង់ឲ្យខ្ញុំឲ្យអ្វីបញ្ចាំចិត្តនាង រួចនាងឆ្លើយថា សូមឲ្យត្រា នឹងខ្សែ ហើយដំបងដែលអ្នកកាន់នៅដៃនោះមក គាត់ក៏ឲ្យដល់នាង រួចចូលទៅឯនាង ហើយនាងក៏មានទំងន់ដោយសារគាត់ 19នោះនាងក្រោកឡើងចេញទៅដោះស្បៃពីខ្លួនចេញ រួចពាក់អាវកាន់ទុក្ខរបស់ខ្លួនវិញ 20យូដាគាត់ផ្ញើកូនពពែទៅជាមួយនឹងសំឡាញ់គាត់ ដែលនៅអាឌូឡាម ឲ្យលោះរបស់បញ្ចាំពីស្ត្រីនោះមកវិញ តែគាត់រកនាងមិនឃើញសោះ 21រួចគាត់សួរពួកអ្នកដែលនៅកន្លែងនោះថា ស្រីសំផឹងដែលអង្គុយនៅមាត់ផ្លូវជិតអេណែម នោះ តើនៅឯណា គេឆ្លើយថា គ្មានស្រីសំផឹងណានៅទីនេះទេ 22រួចគាត់វិលទៅឯយូដាប្រាប់ថា ខ្ញុំរកមិនឃើញទេ ហើយពួកអ្នកដែលនៅកន្លែងនោះក៏ប្រាប់ថា គ្មានស្រីសំផឹងណានៅទីនោះដែរ 23យូដានិយាយថា ចូរឲ្យវាយកទៅចុះ ក្រែងយើងត្រូវមានសេចក្ដីខ្មាស មើល ខ្ញុំបានផ្ញើកូនពពែទៅដែរ តែអ្នករកវាមិនឃើញសោះ។
24ដល់ប្រហែលជា៣ខែក្រោយមក នោះមានគេទៅជំរាបដល់យូដាថា តាម៉ារ ជាកូនប្រសាអ្នកបានធ្វើសំផឹង មើល វាមានទំងន់ដោយការធ្វើសំផឹងហើយ នោះយូដាប្រាប់ថា ចូរនាំវាចេញមកដុតចោលទៅ 25តែកាលគេនាំនាងចេញមក នោះនាងក៏ផ្ញើទៅឪពុកក្មេកជំរាបថា ខ្ញុំមានទំងន់នឹងម្ចាស់របស់ទាំងនេះ នាងក៏ថា សូមមើលត្រា នឹងខ្សែ ហើយដំបងនេះចុះ តើជារបស់ផងអ្នកណា 26យូដាក៏ទទួលស្គាល់ រួចគាត់និយាយថា វាសុចរិតជាងអញ ដ្បិតអញមិនបានឲ្យដល់សេឡាជាកូនអញទេ នោះគាត់ក៏លែងស្គាល់នាងទៀត។
27កាលគ្រប់ខែដែលនាងត្រូវសំរាលមក នោះមើលមានកូនភ្លោះនៅក្នុងផ្ទៃនាង 28ហើយកាលនាងឈឺនឹងសំរាល នោះកូន១បញ្ចេញដៃមក ឆ្មបក៏យកអំបោះក្រហមចងដៃវា ដោយពាក្យថា មួយនេះបានកើតមុន 29តែកាលកូននោះទាញដៃទៅវិញ នោះមើល បងវាក៏សំរាលចេញមក ហើយឆ្មបនិយាយថា ធ្វើដូចម្តេចឲ្យឯងប្រជែងចេញមកដូច្នេះ នោះគេដាក់ឈ្មោះថា ពេរេស 30បន្ទាប់នោះ ប្អូនវាដែលមានអំបោះក្រហមនៅដៃក៏សំរាលមក ហើយគេដាក់ឈ្មោះថា សេរ៉ាស។
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 38: ពគប
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© BFBS/UBS 1954, 1962. All Rights Reserved.

: