លោកុប្បត្តិ 25
25
1អ័ប្រាហាំគាត់ក៏យកប្រពន្ធ១ទៀត ឈ្មោះកិទូរ៉ា 2នាងនោះបង្កើតកូនឲ្យគាត់ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ នឹងស៊ូអា 3ឯយ៉ុកសានគាត់បង្កើតបានសេបានឹងដេដាន់ ឯកូនចៅដាន់ គឺពួកអាសស៊ើរ ពួកលេទូស នឹងពួកលេវមី 4ឯពួកកូនរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា នឹងអែលដ្អា នោះសុទ្ធតែជាកូនចៅរបស់កិទូរ៉ា។
5អ័ប្រាហាំ គាត់ប្រគល់របស់ទ្រព្យទាំងអស់ ឲ្យដល់អ៊ីសាក 6តែបានចែកអំណោយខ្លះដល់ពួកកូនចៅរបស់ប្រពន្ធចុងគាត់ដែរ រួចក៏ឲ្យគេចាកចេញពីអ៊ីសាកកូនគាត់ទៅឯស្រុកខាងកើតវិញ ក្នុងកាលដែលគាត់នៅរស់នៅឡើយ 7រីឯចំនួនឆ្នាំអាយុរបស់អ័ប្រាហាំ ដែលគាត់រស់នៅរួមទាំងអស់បាន១៧៥ឆ្នាំ 8កាលគាត់បានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ នោះផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិគាត់វិញ 9រួចអ៊ីសាក នឹងអ៊ីសម៉ាអែលជាកូនក៏បញ្ចុះសពគាត់នៅក្នុងរអាងម៉ាក់ពេឡា នាចំការអេប្រុនកូនសូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ 10ជាចំការដែលអ័ប្រាហាំបានទិញពីពួកកូនចៅហេតមក គឺនៅទីនោះហើយដែលបានបញ្ចុះសពអ័ប្រាហាំ នឹងសារ៉ាជាប្រពន្ធ។
11ក្រោយដែលអ័ប្រាហាំស្លាប់ទៅ នោះព្រះទ្រង់ប្រទានពរឲ្យអ៊ីសាកជាកូនគាត់ អ៊ីសាកក៏នៅត្រង់អណ្តូងឡាហាយ-រយ។
12នេះជាដំណវង្សពីអ៊ីសម៉ាអែល ជាកូនអ័ប្រាហាំដែលហាការសាសន៍អេស៊ីព្ទ ជាបាវស្រីរបស់សារ៉ាបានបង្កើតឲ្យគាត់ 13ហើយនេះជាបញ្ជីឈ្មោះនៃពួកកូនចៅអ៊ីសម៉ាអែល តាមឈ្មោះ តាមដំណគេ កូនច្បងរបស់អ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ់ ថេម៉ា យេធើរ ណាភីស ហើយកេតម៉ា 16នោះឯងជាពួកកូនរបស់អ៊ីសម៉ាអែល ហើយនឹងឈ្មោះគេតាមភូមិតាមទីដំឡើងត្រសាលរបស់គេ គឺជាចៅហ្វាយ១២នាក់ តាមសាសន៍គេ 17ឯចំនួនឆ្នាំអាយុរបស់អ៊ីសម៉ាអែលទាំងអស់បាន១៣៧ឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ បានប្រមូលទៅមូលនឹងញាតិរបស់គាត់វិញ 18ឯពូជគាត់ទាំងនោះគេអាស្រ័យនៅ ចាប់តាំងពីហាវីឡារហូតដល់ស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ គាត់ក៏ស្លាប់នៅចំពោះមុខនៃពួកបងប្អូនគាត់ទាំងអស់គ្នា។
19ហើយនេះជាដំណវង្សពីអ៊ីសាក ជាកូនអ័ប្រាហាំ គឺអ័ប្រាហាំបានបង្កើតអ៊ីសាក 20ឯអ៊ីសាក កាលយករេបិកាជាកូនបេធូអែលសាសន៍អើរ៉ាម ជាអ្នកនៅស្រុកប៉ាដាន់-អើរ៉ាម ដែលនាងជាប្អូនឡាបាន់មកធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ 21អ៊ីសាកគាត់សូមអង្វរដល់ព្រះយេហូវ៉ាពីដំណើរប្រពន្ធគាត់ ពីព្រោះនាងជាស្ត្រីអារ ហើយព្រះយេហូវ៉ាទ្រង់ទទួលព្រមតាម រួចនាងក៏មានទំងន់ 22ឯកូនក្នុងផ្ទៃនាងវាប្រធាក់គ្នា នាងក៏និយាយថា បើដូច្នេះ តើនឹងកើតមានជាដូចម្តេចទៅ រួចនាងទៅទូលសួរដល់ព្រះយេហូវ៉ា 23ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
24លុះនាងគ្រប់ខែហើយ នោះមើល មានកូនភ្លោះតាំងនៅក្នុងផ្ទៃនាង 25កូនដែលកើតមកមុន នោះមានសម្បុរក្រហមទង់ដែងនៅពេញខ្លួន វិស័យដូចជាអាវរោម គេបានឲ្យឈ្មោះថាអេសាវ 26បន្ទាប់នោះ កូនប្អូនក៏ចេញមក ទាំងមានដៃកាន់កែងជើងអេសាវ នោះគេឲ្យឈ្មោះថាយ៉ាកុប ឯអ៊ីសាកគាត់មានអាយុ៦០ឆ្នាំហើយ ក្នុងកាលដែលនាងបង្កើតកូនមក 27កូនទាំង២នោះក៏ធំឡើង អេសាវបានទៅជាអ្នកចំណានខាងឯវិជ្ជាព្រានប្រមាញ់ ជាមនុស្សនៅតែទីវាល ឯយ៉ាកុបជាមនុស្សរមទម នៅតែក្នុងត្រសាលវិញ 28អ៊ីសាកក៏ស្រឡាញ់ពេញចិត្តចំពោះអេសាវ ដោយព្រោះធ្លាប់បានបរិភោគសាច់ក្តាន់របស់គាត់ ឯរេបិកា នាងស្រឡាញ់យ៉ាកុបវិញ។
29សម័យ១យ៉ាកុបកំពុងតែស្លសំឡ នោះអេសាវមកពីវាលទាំងហេវ 30ក៏និយាយថា សូមចែកសំឡក្រហមនោះឲ្យបងបរិភោគផង ដ្បិតបងហេវណាស់ ហេតុនោះបានជាគេហៅឈ្មោះគាត់ថាអេដំមវិញ 31តែយ៉ាកុបនិយាយថា សូមឲ្យបងផ្ទេរអំណាចមរដករបស់បងច្បងមកឲ្យខ្ញុំសិន 32នោះអេសាវឆ្លើយថា បងស្លាប់ឥឡូវហើយ ដូច្នេះតើអំណាចនោះមានប្រយោជន៍អ្វីដល់បងទៀត 33យ៉ាកុបក៏និយាយថា ចូរស្បថឲ្យខ្ញុំឥឡូវចុះ រួចគាត់ក៏ស្បថឲ្យ ហើយលក់អំណាចនោះឲ្យដល់យ៉ាកុបទៅ 34យ៉ាកុបក៏ឲ្យនំបុ័ង នឹងសំឡសណ្តែកបាយដល់អេសាវ គាត់ក៏បរិភោគ រួចក្រោកដើរចេញបាត់ទៅ អេសាវបានមើលងាយអំណាចមរដកនៃបងច្បងរបស់ខ្លួនដោយអាការយ៉ាងដូច្នោះ។
Voafantina amin'izao fotoana izao:
លោកុប្បត្តិ 25: ពគប
Asongadina
Hizara
Dika mitovy

Tianao hovoatahiry amin'ireo fitaovana ampiasainao rehetra ve ireo nasongadina? Hisoratra na Hiditra
© BFBS/UBS 1954, 1962. All Rights Reserved.

: