១ ពេត្រុស ពាក្យលំនាំ
ពាក្យលំនាំ
លោកពេត្រុសបានសរសេរលិខិតទីមួយនេះ ផ្ញើជូនគ្រិស្តបរិស័ទដែលបែកខ្ញែកគ្នា តាមតំបន់ទាំងប្រាំនៅមជ្ឈិមបូព៌ា។ ក្រុមគ្រិស្តបរិស័ទទាំងនោះកកើតឡើង ដោយលោកប៉ូលបានប្រកាសផ្សាយដំណឹងល្អ។ លោកពេត្រុសប្រហែលជាតែងលិខិតនេះ កាលលោកនៅក្រុងរ៉ូម ដែលលោកឲ្យឈ្មោះថា «បាប៊ីឡូន» (៥.១៣) នៅគ.ស.៦៤។
គោលបំណង
នៅគ្រានោះ គ្រិស្តបរិស័ទត្រូវគេប្រមាថមាក់ងាយ និងត្រូវគេធ្វើទុក្ខបៀតបៀនទៀតផង។ ហេតុនេះ សាវ័កពេត្រុសមានបំណងដាស់តឿនគ្រិស្តបរិស័ទ ដែលខ្ចាត់ខ្ចាយក្នុងពិភពលោក ឲ្យមានជំនឿកាន់តែមាំមួនលើព្រះយេស៊ូគ្រិស្ត ស្របតាមពិធីជ្រមុជទឹកដែលគេបានទទួល។ ជំនឿនេះនឹងផ្ដល់ឲ្យគេមានចិត្តសង្ឃឹមដ៏មោះមុត គ្រប់កាលៈទេសៈ និងមានជ័យជម្នះលើឧបសគ្គនានា។ រីឯទុក្ខលំបាកដែលគ្រិស្តបរិស័ទជួបប្រទះ ធ្វើឲ្យគេរួមជាមួយព្រះគ្រិស្តដែលបានរងទុក្ខលំបាកដែរ។
Khmer Standard Version © 2005 United Bible Societies.