ការឮព្រះសូរសៀងពីព្រះជារៀងរាល់ព្រឹក

ការឮព្រះសូរសៀងពីព្រះជារៀងរាល់ព្រឹក

នៅក្នុងពិភពលោកយើងសព្វថ្ងៃ យើងទទួលរង និងរុំព័ទ្ធ ដោយសំឡេងជាច្រើន។ យើងចាប់ផ្ដើមព្រឺព្រួច រំជួលចិត្ដ រន្ធត់អារម្មណ៍ ដោយសំឡេងនៅជុំវិញយើងទាំងនោះ - មានទាំងសំឡេង កូនៗរបស់យើង មិត្ដភក្ដិ គូស្រករ រួមទាំងសំឡេងរបស់ខ្លួនផង។ ដោយសេចក្ដីរំខានពីសំឡេងទាំងនោះ យើងក៏បានឆាប់ភ្លេច អំពីរបៀបនៃការស្ដាប់ទៅកាន់សំឡេងដ៏សំខាន់ជាងគេបង្អស់ - ព្រះសូរសៀងរបស់ព្រះជាម្ចាស់។ គម្រោងអានប្រចាំថ្ងៃនេះ ផ្ដល់ឲ្យអ្នកនូវសេចក្ដីរំឭក ខ្លីៗតែមានអំណាច ដែលនឹងដាស់ទឹកចិត្ដ និង ជួយឲ្យអ្នក បង្កើតពេលវេលាជាមួយព្រះ ធ្វើឲ្យពេលវេលានោះ ជាពេលដ៏សំខាន់ជាងគេក្នុងមួយថ្ងៃៗរបស់អ្នក។ អ្នកនឹងផ្ដើមកសាងភាពឆេះឆួល នៅក្នុងការចំណាយពេលជាប្រចាំថ្ងៃជាមួយនឹងព្រះអង្គ យល់អំពីការឆ្លើយតបរបស់ទ្រង់ចំពោះសេចក្ដីអធិស្ឋានរបស់អ្នក ហើយនិង រក្សានូវទំនាក់ទំនងដទៃផ្សេងទៀត ក្នុងខណៈពេលដែលអ្នក ចំណាយពេលជាមួយនឹងព្រះជាម្ចាស់ផងដែរ។​ ចូរផ្ដើមពេលវេលានៃថ្ងៃនីមួយៗរបស់អ្នក ជាមួយនឹងព្រះ ដែលមិនគ្រាន់តែស្រឡាញ់អ្នក លើសពីការនឹកស្មានដល់របស់មនុស្ស ប៉ុន្តែជា ព្រះអង្គដែលមានរាល់គ្រប់ចម្លើយ ដែលអ្នកត្រូវការគ្រប់ពេលវេលាផង!

យើង​សូម​ថ្លែង​អំណរ​គុណ​ទៅដល់ព័ន្ធ​កិច្ច Joyce Meyer សម្រាប់ការផ្ដល់គម្រោង​អាន​នេះ។ សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត សូម​ចូល​ទៅកាន់៖ ​www.joycemeyer.org
អំពី​អ្នក​បោះពុម្ពផ្សព្វផ្សាយ

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ