ទំនុកតម្កើង 46:1-5 - Compare All Versions
ទំនុកតម្កើង 46:1-5 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ព្រះជាម្ចាស់ទ្រង់ជាជម្រក និងជាបង្អែកដ៏រឹងមាំរបស់យើង នៅពេលមានអាសន្ន ព្រះអង្គតែងតែប្រុងប្រៀបចាំជួយយើងជានិច្ច។ ហេតុនេះហើយបានជាយើង មិនភ័យខ្លាចអ្វីឡើយ គឺទោះបីមានរញ្ជួយផែនដី ទោះបីភ្នំនានារលំធ្លាក់ទៅក្នុងមហាសាគរ ឬទោះបីឮសូរសន្ធឹកសមុទ្របក់បោក បែកពពុះទឹកធ្វើឲ្យកក្រើកភ្នំ នានាយ៉ាងណាក្ដី ក៏យើងមិនភ័យខ្លាចអ្វីដែរ។ - សម្រាក មានទន្លេមួយហូរនាំយកអំណរមកស្រោចស្រព បុរីរបស់ព្រះជាម្ចាស់ ដែលជាព្រះដំណាក់ ដ៏សក្ការៈនៃព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ព្រះជាម្ចាស់គង់នៅក្នុងបុរី ហើយបុរីនោះនឹងមិនរង្គើសោះឡើយ។ ព្រះអង្គនឹងសង្គ្រោះបុរីនោះ តាំងពីពេលថ្ងៃរះ។
ទំនុកតម្កើង 46:1-5 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន ហេតុនោះ យើងខ្ញុំនឹងមិនខ្លាចឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះ នៅកណ្តាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្របញ្ចេញសូរគឹកកង ហើយរំជួលឡើង ឬភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកលោតចុះឡើងក្តី។ –បង្អង់ ៙ មានទន្លេ១ដែលព្រែកទាំងប៉ុន្មាន នាំឲ្យក្រុងនៃព្រះមានសេចក្ដីអំណរ គឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុត ព្រះទ្រង់គង់នៅកណ្តាល ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផង
ទំនុកតម្កើង 46:1-5 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ព្រះជាទីពឹងជ្រក និងជាកម្លាំងរបស់យើង ជាជំនួយដែលនៅជាប់ជាមួយ ក្នុងគ្រាមានអាសន្ន។ ហេតុនេះ យើងនឹងមិនភ័យខ្លាចអ្វីឡើយ ទោះបើផែនដីប្រែប្រួលទៅ ហើយភ្នំទាំងប៉ុន្មានត្រូវរើចុះ ទៅកណ្ដាលសមុទ្រក៏ដោយ ទោះបើទឹកសមុទ្រគ្រហឹម ហើយពុះកញ្រ្ជោល ទោះបើភ្នំទាំងឡាយត្រូវកក្រើកញ័រ ដោយរលកដោលឡើងក្ដី។ –បង្អង់ ៙ មានទន្លេមួយដែលព្រែកទាំងប៉ុន្មាន ហូរនាំអំណរចូលមកទីក្រុងរបស់ព្រះ គឺជាព្រះដំណាក់បរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត ។ ព្រះគង់នៅកណ្ដាលទីក្រុងនោះ ហើយទីក្រុងនោះមិនត្រូវរង្គើឡើយ ព្រះនឹងជួយទីក្រុងនោះ ចាប់តាំងពីព្រលឹមស្រាង។