នេហេមា 13:25
នេហេមា 13:25 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំបានស្ដីបន្ទោសពួកគេ ដាក់បណ្ដាសាពួកគេ ហើយវាយពួកគេខ្លះ ក៏បោចសក់ពួកគេទៀតផង។ ខ្ញុំចាប់ឲ្យគេស្បថ ក្នុងព្រះនាមរបស់ព្រះ ហើយហាមគេថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រី ទៅឲ្យកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេ មកឲ្យកូនប្រុសរបស់ខ្លួន ឬសម្រាប់ខ្លួនឡើយ។
នេហេមា 13:25 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំបានស្ដីបន្ទោសអ្នកទាំងនោះ និងខ្ញុំដាក់បណ្ដាសាពួកគេ ខ្ញុំបានវាយអ្នកខ្លះ ព្រមទាំងទាញសក់ពួកគេ ហើយឲ្យពួកគេស្បថក្នុងព្រះនាមព្រះជាម្ចាស់ ដោយពោលថា៖ «អ្នករាល់គ្នាមិនត្រូវលើកកូនស្រីឲ្យសាសន៍ដទៃ និងដណ្ដឹងកូនស្រីរបស់សាសន៍ដទៃ ឲ្យកូនប្រុសរបស់ខ្លួនឡើយ។
នេហេមា 13:25 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំក៏តវ៉ានឹងគេ ព្រមទាំងដាក់បណ្តាសា ក៏វាយគេខ្លះ ហើយបោចសក់គេផង ខ្ញុំចាប់ឲ្យគេស្បថដោយនូវព្រះនាមរបស់ព្រះ ហើយហាមគេថា មិនត្រូវឲ្យអ្នករាល់គ្នាឲ្យកូនស្រីទៅកូនប្រុសរបស់គេ ឬយកកូនស្រីរបស់គេមកឲ្យកូនប្រុសរបស់ខ្លួន ឬសំរាប់ខ្លួននោះឡើយ