អេសាយ 54:2-3
អេសាយ 54:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចូរពង្រីកទីដំឡើងត្រសាលអ្នកឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយ សំពត់ត្រសាលរបស់អ្នកទៅ កុំសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចម្រឹងឲ្យមាំចុះ។ ដ្បិតអ្នកនឹងបានរានទីចេញទៅខាងស្តាំ និងខាងឆ្វេង ហើយពូជពង្សរបស់អ្នកនឹងចាប់បាន អស់ទាំងសាសន៍ជារបស់ផងខ្លួន និងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់ បានមានមនុស្សអាស្រ័យនៅវិញ។
អេសាយ 54:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ចូរពង្រីកជំរំរបស់អ្នកឲ្យទូលាយឡើង ចូរលាតដំបូលក្រណាត់នៃលំនៅរបស់អ្នក ឲ្យវែងកុំសំចៃឡើយ! ចូរទាញខ្សែឲ្យវែង និងបោះចម្រឹងឲ្យមាំ ដ្បិតទឹកដីរបស់អ្នកនឹងរីកកាន់តែធំឡើង ពូជពង្សអ្នកនឹងទទួលស្រុករបស់ ប្រជាជាតិទាំងឡាយមកគ្រប់គ្រងឡើងវិញ ព្រមទាំងវិលទៅរស់នៅក្នុងក្រុងដែល គេបានបោះបង់ចោលផង។
អេសាយ 54:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចូរពង្រីកទីដំឡើងត្រសាលឯងឲ្យធំឡើង ហើយឲ្យវារាល់គ្នាសន្ធឹងសំយាយសំពត់ត្រសាលរបស់ឯងទៅ កុំឲ្យសំចៃឡើយ ត្រូវឲ្យបន្តខ្សែឲ្យវែង ហើយបោះចំរ៉ឹងឲ្យមាំឡើងចុះ ដ្បិតឯងនឹងបានរានទីចេញទៅខាងស្តាំ នឹងខាងឆ្វេង ហើយពូជពង្សរបស់ឯងនឹងចាប់បានអស់ទាំងសាសន៍ជារបស់ផងខ្លួន នឹងឲ្យអស់ទាំងទីក្រុងដែលចោលស្ងាត់បានមានមនុស្សអាស្រ័យនៅវិញ។