និក្ខមនំ 35:31-32 - Compare All Versions
និក្ខមនំ 35:31-32 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ហើយព្រះអង្គប្រទានឲ្យគាត់ពោរពេញដោយព្រះវិញ្ញាណ ដើម្បីឲ្យលោកមានប្រាជ្ញាឆ្លាតវាងវៃ ចេះធ្វើគ្រប់កិច្ចការ គឺចេះលើកគម្រោង ហើយជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
ចែករំលែក
និក្ខមនំ 35 គខបនិក្ខមនំ 35:31-32 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ហើយទ្រង់បានឲ្យព្រះវិញ្ញាណនៃព្រះ មកសណ្ឋិតលើគាត់ពោរពេញ ឲ្យគាត់មានគំនិតវាងវៃ មានយោបល់ ហើយឲ្យមានចំណេះចេះធ្វើការគ្រប់មុខ ឲ្យគាត់បានចេះនឹងបង្កើតការយ៉ាងប្រសប់ គឺខាងមាស ខាងប្រាក់ ហើយខាងលង្ហិន
ចែករំលែក
និក្ខមនំ 35 ពគបនិក្ខមនំ 35:31-32 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ហើយព្រះអង្គបានប្រទានឲ្យគាត់បានពេញដោយព្រះវិញ្ញាណ ពេញដោយគំនិតវាងវៃ មានយោបល់ និងឲ្យមានចំណេះចេះធ្វើការគ្រប់មុខ ឲ្យគាត់ចេះបង្កើតការយ៉ាងប្រសប់ គឺជាជាងមាស ជាងប្រាក់ និងជាងលង្ហិន
ចែករំលែក
និក្ខមនំ 35 គកស១៦