២ ពេត្រុស 3:13-15

២ ពេត្រុស 3:13-15 គខប

យើង​ទន្ទឹង​រង់‌ចាំ​ ផ្ទៃ​មេឃ​ថ្មី និង​ផែនដី​ថ្មី ដែល​ប្រកប​ដោយ​សេចក្ដី​សុចរិត តាម​ព្រះ‌បន្ទូល​សន្យា។ ដូច្នេះ បងប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បងប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា​ឲ្យ​ព្រះ‌ជា‌ម្ចាស់​ឃើញ​ថា បងប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បងប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។ តោង​យល់​ថា ព្រះ‌អម្ចាស់​នៃ​យើង​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ មក​ពី​ព្រះអង្គ​ចង់​សង្គ្រោះ​បងប្អូន ដូច​លោក​ប៉ូល​ជា​បងប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង បាន​សរសេរ​មក​ជូន​បងប្អូន តាម​ប្រាជ្ញា​ដែល​ព្រះ‌ជា‌ម្ចាស់​ប្រទាន​ឲ្យ​លោក​ស្រាប់​ហើយ។