យ៉ូស្វេ 1:1-3

យ៉ូស្វេ 1:1-3 ពគប

រីឯ​ក្រោយ​ដែល​ម៉ូសេ​ជា​អ្នក​បំរើ​របស់​ព្រះ‌យេហូវ៉ា​បាន​ស្លាប់​ទៅ នោះ​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​យ៉ូស្វេ​កូន​នុន ជា​អ្នក​ជំនិត​របស់​លោក​ថា ម៉ូសេ​ជា​អ្នក​បំរើ​អញ បាន​ស្លាប់​ទៅ​ហើយ ដូច្នេះ​ចូរ​រៀបចំ​ឆ្លង​ទន្លេ​យ័រដាន់​ឥឡូវ​នេះ​ចុះ ព្រម​ទាំង​បណ្តា​មនុស្ស​ទាំង​នេះ​ផង ហើយ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​អញ​ឲ្យ​ដល់​គេ គឺ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល អស់​ទាំង​ទី​កន្លែង​ណា​ដែល​ឯង​ដាក់​ជើង​ជាន់ នោះ​អញ​នឹង​ឲ្យ​ដល់​ឯង​រាល់​គ្នា ដូច​ជា​អញ​បាន​ប្រាប់​ម៉ូសេ​ហើយ

អាន យ៉ូស្វេ 1