រីឯមនុស្សឯទៀតៗ ដែលមិនបានស្លាប់ដោយគ្រោះកាចទាំងនោះ ពុំព្រមកែប្រែចិត្ដគំនិតឈប់ប្រព្រឹត្ដអំពើរបស់ខ្លួនទេ គឺគេពុំព្រមឈប់ថ្វាយបង្គំអ៊ីព្លេស ថ្វាយបង្គំរូបសំណាករបស់ព្រះក្លែងក្លាយធ្វើពីមាស ពីប្រាក់ ពីលង្ហិន ពីថ្ម និងធ្វើពីឈើ ជាព្រះដែលមិនចេះមើល មិនចេះស្ដាប់ ហើយក៏មិនចេះដើរនោះឡើយ។ គេក៏ពុំព្រមកែប្រែចិត្ដគំនិត ឈប់ប្រព្រឹត្ដអំពើឃាតកម្ម វិជ្ជាធ្មប់ អំពើប្រាសចាកសីលធម៌ និងអំពើលួចប្លន់ដែលខ្លួនបានប្រព្រឹត្ដនោះដែរ។