ខ្ញុំក៏ដើរទៅរកម៉ាឡាអ៊ីកាត់នោះ ទាំងសុំឲ្យគាត់ប្រគល់ក្រាំងតូចមកខ្ញុំ។ គាត់ពោលមកកាន់ខ្ញុំថា៖ «ចូរយកក្រាំងនេះ ហើយបរិភោគវាទៅ។ ក្រាំងនេះនឹងធ្វើឲ្យអ្នកឈឺពោះ តែកាលនៅក្នុងមាត់ វាផ្អែមដូចទឹកឃ្មុំ»។ ខ្ញុំក៏ទទួលយកក្រាំងតូចពីដៃម៉ាឡាអ៊ីកាត់មកបរិភោគ នៅក្នុងមាត់ខ្ញុំ វាផ្អែមដូចទឹកឃ្មុំ លុះបរិភោគរួចហើយ ខ្ញុំក៏ឈឺពោះ។