លូកា 7:21-22
លូកា 7:21-22 គខប
នៅគ្រានោះ ព្រះយេស៊ូកំពុងប្រោសអ្នកជំងឺ មនុស្សពិការ និងមនុស្សដែលមានវិញ្ញាណអាក្រក់នៅក្នុងខ្លួនឲ្យជា។ ព្រះអង្គក៏បានប្រោសមនុស្សខ្វាក់ជាច្រើនឲ្យមើលឃើញដែរ។ ព្រះអង្គមានព្រះបន្ទូលទៅសិស្សទាំងពីរនាក់នោះថា៖ «ចូរអ្នកទៅជម្រាបលោកយ៉ូហាននូវហេតុការណ៍ ដែលអ្នករាល់គ្នាបានឃើញ និងបានឮ គឺមនុស្សខ្វាក់មើលឃើញ មនុស្សខ្វិនដើរបាន មនុស្សឃ្លង់ជាស្អាតបរិសុទ្ធ* មនុស្សថ្លង់ស្ដាប់ឮ មនុស្សស្លាប់បានរស់ឡើងវិញ ហើយគេនាំដំណឹងល្អ*ទៅប្រាប់ជនក្រីក្រ ។

![[Uniqueness of Christ] Jesus' Unique Role លូកា 7:21-22 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2Fhttps%3A%2F%2Fs3.amazonaws.com%2Fyvplans%2F34539%2F1440x810.jpg&w=3840&q=75)



