លេវីវិន័យ 12
12
ពិធីសម្អាតខ្លួនស្ត្រីក្រោយពេលសម្រាលកូន
1ព្រះយេហូវ៉ាបង្គាប់លោកម៉ូសេ 2ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា
បើស្ត្រីណាមានទម្ងន់ ហើយសម្រាលបានកូនប្រុស នាងនោះត្រូវរាប់ជាមិនស្អាតគ្រប់ប្រាំពីរថ្ងៃ ត្រូវរាប់ជាមិនស្អាត ដូចជាក្នុងកាលដែលមានរដូវដែរ។ 3ដល់ថ្ងៃទីប្រាំបី នោះត្រូវកាត់ស្បែកចុងស្វាសរបស់កូន 4រួចនាងនោះត្រូវនៅសាមសិបបីថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ មិនត្រូវពាល់របស់បរិសុទ្ធណាមួយឲ្យសោះ ក៏មិនត្រូវចូលទៅក្នុងទីបរិសុទ្ធដែរ ទាល់តែថ្ងៃដែលសម្អាតខ្លួននោះបានសម្រេច។ 5បើនាងសម្រាលជាកូនស្រីវិញ នោះត្រូវនៅជាមិនស្អាតគ្រប់ពីរអាទិត្យ ដូចជានៅថ្ងៃរដូវនាង រួចនាងត្រូវនៅហុកសិបប្រាំមួយថ្ងៃទៀត ដើម្បីសម្អាតខ្លួនពីឈាមចេញ។
6ពេលណាបានគ្រប់ថ្ងៃសម្អាតខ្លួន ដោយព្រោះសម្រាលកូនប្រុស ឬស្រី នោះនាងត្រូវយកកូនចៀមមួយ អាយុមួយខួប សម្រាប់ជាតង្វាយដុត និងព្រាបជំទើរមួយ ឬលលកមួយ សម្រាប់ជាតង្វាយលោះបាប មកប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ។ 7សង្ឃត្រូវថ្វាយសត្វនោះនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងខ្លួននាង នោះនាងនឹងបានស្អាត រួចពីឈាមនាងទៅ នេះហើយជារបៀបរបស់ស្ត្រីដែលសម្រាលកូន ទោះបើជាកូនប្រុស ឬស្រីក្តី។ 8ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមមួយបាន នោះត្រូវយកលលកពីរ ឬព្រាបជំទើរពីរ គឺមួយសម្រាប់ជាតង្វាយដុត ហើយមួយសម្រាប់ជាតង្វាយលោះបាប សង្ឃត្រូវថ្វាយសត្វនោះឲ្យធួននឹងនាង រួចនាងនឹងបានស្អាតវិញ។
Currently Selected:
លេវីវិន័យ 12: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: