លេវីវិន័យ 10
10
ណាដាប និងអ័ប៊ីហ៊ូវ
1កូនប្រុសរបស់លោកអើរ៉ុន ឈ្មោះណាដាប និងអ័ប៊ីហ៊ូវ បានយកជើងពានរៀងខ្លួនទៅដាក់ភ្លើង ហើយរោយគ្រឿងក្រអូបពីលើ គឺបានយកភ្លើងពីក្រៅទៅថ្វាយនៅចំពោះព្រះយេហូវ៉ា ដែលព្រះអង្គមិនបានបង្គាប់ឡើយ។ 2ពេលនោះ ស្រាប់តែមានភ្លើងចេញពីព្រះយេហូវ៉ា មកបញ្ឆេះអ្នកទាំងពីរនោះ ឲ្យស្លាប់នៅចំពោះព្រះយេហូវ៉ាទៅ។ 3លោកម៉ូសេក៏និយាយទៅលោកអើរ៉ុនថា៖ «នេះហើយជាសេចក្ដីដែលព្រះយេហូវ៉ាមានព្រះបន្ទូលមកថា "ត្រូវឲ្យអស់អ្នកដែលចូលមកជិតយើង បានលើកយើងជាបរិសុទ្ធ ហើយត្រូវឲ្យយើងបានសិរីល្អនៅចំពោះមុខជនទាំងឡាយដែរ"» ដូច្នេះ លោកអើរ៉ុនក៏នៅស្ងៀម។
4លោកម៉ូសេហៅមីសាអែល និងអែលសាផាន ជាកូនអ៊ូស៊ាល ដែលត្រូវជាមារបស់លោកអើរ៉ុនមក បង្គាប់ថា៖ «ចូរមកសែងខ្មោចបងប្អូនរបស់អ្នកចេញពីមុខទីបរិសុទ្ធទៅខាងក្រៅទីដំឡើងត្រសាលទៅ»។ 5គេក៏ចូលទៅចាប់អាវខ្មោចទាំងនោះ សែងចេញទៅក្រៅទីដំឡើងត្រសាល តាមបង្គាប់លោកម៉ូសេ។ 6រួចលោកម៉ូសេប្រាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកថា៖ «កុំកោសក់ក្បាលរបស់អ្នករាល់គ្នាឡើយ ក៏កុំហែកសម្លៀកបំពាក់ខ្លួនដែរ ក្រែងលោស្លាប់ ហើយនាំឲ្យព្រះយេហូវ៉ាខ្ញាល់នឹងក្រុមជំនុំទាំងអស់គ្នាផង តែត្រូវឲ្យបងប្អូនអ្នករាល់គ្នា គឺជាពួកវង្សអ៊ីស្រាអែលទាំងអស់កាន់ទុក្ខ ដោយព្រោះភ្លើងដែលព្រះយេហូវ៉ាបានបញ្ឆេះគេវិញ។ 7អ្នករាល់គ្នាមិនត្រូវចេញពីត្រសាលជំនុំឡើយ ក្រែងនឹងត្រូវស្លាប់ ដ្បិតប្រេងចាក់លាបរបស់ព្រះយេហូវ៉ានៅជាប់លើអ្នករាល់គ្នាហើយ» គេក៏ធ្វើតាមបង្គាប់របស់លោកម៉ូសេ។
8ព្រះយេហូវ៉ាមានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ 9«កាលណាចូលទៅក្នុងត្រសាលជំនុំ នោះកុំឲ្យអ្នក ឬពួកកូនរបស់អ្នកផឹកស្រាទំពាំងបាយជូរ ឬគ្រឿងស្រវឹងណាឡើយ ក្រែងលោស្លាប់ នេះហើយជាច្បាប់នៅអស់កល្បជានិច្ច ដល់អស់ទាំងពូជតំណតទៅ។ 10ដើម្បីឲ្យអ្នករាល់គ្នាចេះញែករបស់បរិសុទ្ធចេញពីរបស់ធម្មតា និងរបស់ស្មោកគ្រោកចេញពីរបស់ដែលស្អាត 11ហើយឲ្យបានបង្រៀនបញ្ញត្តិច្បាប់ទាំងប៉ុន្មាន ដល់ពួកកូនចៅអ៊ីស្រាអែល ជាបញ្ញត្តិដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលប្រាប់គេតាមរយៈលោកម៉ូសេ»។
12រួចលោកម៉ូសេបង្គាប់ដល់លោកអើរ៉ុន អេលាសារ និងអ៊ីថាម៉ារជាកូនលោកអើរ៉ុនដែលនៅសល់ថា៖ «ចូរយកតង្វាយម្សៅដែលសល់ពីតង្វាយព្រះយេហូវ៉ា ទៅបរិភោគដោយឥតដំបែនៅខាងអាសនាទៅ ដ្បិតតង្វាយនោះជារបស់បរិសុទ្ធបំផុត។ 13អ្នករាល់គ្នាត្រូវបរិភោគតង្វាយនោះនៅទីកន្លែងបរិសុទ្ធ ដ្បិតនេះជាចំណែករបស់បង និងពួកកូនរបស់បង ពីតង្វាយទាំងប៉ុន្មានដែលដុតថ្វាយព្រះយេហូវ៉ា ព្រោះខ្ញុំបានទទួលបង្គាប់មកយ៉ាងដូច្នេះហើយ។ 14ប៉ុន្តែ ទ្រូងដែលគ្រវី និងស្មាដែលថ្វាយដោយលើកចុះឡើង នោះត្រូវបរិភោគនៅទីកន្លែងដ៏ស្អាត គឺទាំងបង និងកូនប្រុសស្រីរបស់បងផង ដ្បិតរបស់ទាំងនោះបានប្រទានមកទុកជាចំណែករបស់បងហើយ និងជាចំណែករបស់ពួកកូនរបស់បង ពីយញ្ញបូជានៃតង្វាយមេត្រីទាំងប៉ុន្មានរបស់ពួកកូនចៅអ៊ីស្រាអែលផង។ 15គេត្រូវយកស្មាដែលថ្វាយដោយលើកចុះឡើង និងទ្រូងដែលគ្រវី មកជាមួយខ្លាញ់ទាំងប៉ុន្មានដែលសម្រាប់ដុតថ្វាយ ដើម្បីគ្រវីទុកជាតង្វាយគ្រវីនៅចំពោះព្រះយេហូវ៉ា តង្វាយនោះនឹងត្រូវបានទៅបង និងពួកកូនរបស់បង តាមបញ្ញត្តិច្បាប់នៅអស់កល្បជានិច្ច ដូចជាព្រះយេហូវ៉ាបានបង្គាប់មក»។
16លោកម៉ូសេក៏ខំរកពពែដែលសម្រាប់ជាតង្វាយលោះបាបនោះ តែឃើញថា គេបានដុតទៅហើយ នោះលោកក៏ខឹងនឹងអេលាសារ និងអ៊ីថាម៉ារ ជាកូនលោកអើរ៉ុន ដែលនៅសល់ ហើយសួរថា៖ 17«ហេតុអ្វីបានជាអ្នករាល់គ្នាមិនបរិភោគតង្វាយលោះបាបនៅក្នុងទីបរិសុទ្ធ? ដ្បិតតង្វាយនេះជាអាហារបរិសុទ្ធបំផុត ហើយព្រះបានប្រទានមកអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាបានដកអំពើបាបចេញពីក្រុមជំនុំ ប្រយោជន៍ឲ្យបានលោះបាបគេនៅចំពោះព្រះយេហូវ៉ា។ 18មើល៍ ឥឡូវមិនបានយកឈាមតង្វាយនោះ ទៅក្នុងទីបរិសុទ្ធសោះ គួរតែអ្នករាល់គ្នាបានបរិភោគតង្វាយនោះ នៅក្នុងទីបរិសុទ្ធ ឥតខានវិញ ដូចជាអញបានបង្គាប់ហើយ»។ 19អើរ៉ុនឆ្លើយទៅលោកម៉ូសេថា៖ «មើល៍! ថ្ងៃនេះគេបានថ្វាយតង្វាយលោះបាប និងតង្វាយដុតរបស់គេ នៅចំពោះព្រះយេហូវ៉ា ហើយក៏កើតមានហេតុយ៉ាងនេះដល់ខ្ញុំ ប្រសិនបើខ្ញុំបានទទួលទានតង្វាយលោះបាបនៅថ្ងៃនេះ តើជាទីគាប់ដល់ព្រះនេត្រព្រះយេហូវ៉ាដែរឬ?»។ 20ពេលលោកម៉ូសេបានឮពាក្យដូច្នោះហើយ លោកក៏យល់ព្រម។
Currently Selected:
លេវីវិន័យ 10: គកស១៦
Highlight
Share
Copy
Want to have your highlights saved across all your devices? Sign up or sign in
© 2016 United Bible Societies

: