និក្ខមនំ 40
40
ការដំឡើងព្រះពន្លា
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ 2«នៅថ្ងៃទីមួយ ក្នុងខែទីមួយ អ្នកត្រូវដំឡើងព្រះពន្លា និងពន្លាជួបព្រះអម្ចាស់។ 3ចូរតម្កល់ហិបដាក់បន្ទះថ្មនៃសន្ធិសញ្ញា រួចយកវាំងននមកបាំង។ 4ចូរយកតុសក្ការៈមក ហើយអ្វីៗដែលត្រូវដាក់នៅលើតុ ត្រូវរៀបចំឲ្យបានរៀបរយ។ ចូរយកជើងចង្កៀងមក រួចរៀបចំដុតចង្កៀងទាំងអស់នៅលើនោះផង។ 5ចូរដាក់អាសនៈមាសសម្រាប់ដុតគ្រឿងក្រអូប នៅខាងមុខហិបនៃសម្ពន្ធមេត្រី ហើយបាំងវាំងនននៅទ្វារចូលព្រះពន្លា។ 6ចូរដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅខាងមុខទ្វារព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ 7ចូរដាក់អាងសម្រាប់ពិធីជម្រះកាយ នៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ ហើយចាក់ទឹកបំពេញអាងនោះផង។ 8ចូរដំឡើងរនាំងទីលាននៅជុំវិញ ហើយបាំងវាំងនននៅទ្វារចូលទីលានផង។
9ចូរយកប្រេងសម្រាប់ពិធីលាបប្រេងមក រួចធ្វើពិធីលាបប្រេងលើព្រះពន្លា និងអ្វីៗទាំងអស់នៅក្នុងនោះ។ ចូរញែកព្រះពន្លា និងគ្រឿងបរិក្ខារទាំងអស់ជាសក្ការៈ នោះព្រះពន្លានឹងទៅជាសក្ការៈ។ 10ចូរធ្វើពិធីលាបប្រេងលើអាសនៈថ្វាយតង្វាយដុត និងគ្រឿងបរិក្ខារទាំងអស់របស់អាសនៈ។ ចូរញែកអាសនៈជាសក្ការៈ នោះអាសនៈនឹងទៅជាសក្ការៈបំផុត។ 11ចូរធ្វើពិធីលាបប្រេងលើអាង និងកំណល់ ដើម្បីញែកអាងនោះជាសក្ការៈ។ 12ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ ចូលមកមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ 13ចូរយកសម្លៀកបំពាក់សក្ការៈមកពាក់ឲ្យអើរ៉ុន ហើយចាក់ប្រេងញែកគាត់ឲ្យបានវិសុទ្ធ ដើម្បីឲ្យគាត់បំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ 14ចូរនាំកូនប្រុសរបស់អើរ៉ុនចូលមក ចូរយកអាវវែងពាក់ឲ្យពួកគេ 15ហើយចាក់ប្រេងតែងតាំងពួកគេ ដូចអ្នកបានចាក់ប្រេងលើឪពុករបស់ពួកគេដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ពិធីចាក់ប្រេងនេះបញ្ជាក់ថា ពួកគេ និងពូជពង្សរបស់ពួកគេ មានមុខងារជាបូជាចារ្យរហូតតទៅ»។
16លោកម៉ូសេធ្វើតាមព្រះបន្ទូលទាំងអស់ដែលព្រះអម្ចាស់បានបង្គាប់លោក។ 17ជនជាតិអ៊ីស្រាអែលដំឡើងព្រះពន្លា នៅថ្ងៃទីមួយនៃខែទីមួយ ក្នុងឆ្នាំទីពីរ ក្រោយពេលចាកចេញពីស្រុកអេស៊ីប។ 18លោកម៉ូសេឲ្យគេដំឡើងព្រះពន្លា ដោយដាក់ជើងទ្រ ដាក់ស៊ុម ដាក់ឈើទទឹង ព្រមទាំងបង្គោល។ 19គេលាតក្រណាត់បាំងព្រះពន្លា ដាក់ក្រណាត់គ្របពីលើ ដូចព្រះអម្ចាស់បង្គាប់លោកម៉ូសេ។ 20លោកម៉ូសេយកបន្ទះថ្មនៃសន្ធិសញ្ញាដាក់ក្នុងហិបនៃសម្ពន្ធមេត្រី ហើយស៊កឈើស្នែង និងយកគម្របមកគ្របលើហិបនោះ។ 21គេយកហិបទៅដាក់ក្នុងព្រះពន្លា ហើយចងវាំងនន និងបាំងហិបនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
22គេដាក់តុសក្ការៈក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងជើងព្រះពន្លា និងនៅពីមុខវាំងនន 23គេរៀបចំនំប៉័ងសម្រាប់ថ្វាយព្រះអម្ចាស់ ដាក់នៅលើតុ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
24គេដាក់ជើងចង្កៀងក្នុងពន្លាជួបព្រះអម្ចាស់ នៅប៉ែកខាងត្បូងព្រះពន្លា ទល់មុខនឹងតុ 25គេអុជចង្កៀងទាំងអស់នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
26គេដាក់អាសនៈមាសក្នុងពន្លាជួបព្រះអម្ចាស់ ពីមុខវាំងនន។ 27គេដុតគ្រឿងក្រអូបនៅលើអាសនៈនោះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
28គេចងវាំងនននៅមាត់ទ្វារចូលព្រះពន្លា។ 29គេដាក់អាសនៈសម្រាប់ថ្វាយតង្វាយដុត នៅជិតទ្វារចូលព្រះពន្លារបស់ពន្លាជួបព្រះអម្ចាស់។ គេថ្វាយតង្វាយដុតទាំងមូល និងតង្វាយម្សៅនៅលើអាសនៈនេះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
30គេតម្កល់អាងនៅចន្លោះពន្លាជួបព្រះអម្ចាស់ និងអាសនៈ រួចគេចាក់ទឹកបំពេញអាងសម្រាប់ធ្វើពិធីជម្រះកាយ។ 31លោកម៉ូសេ លោកអើរ៉ុន និងកូនប្រុសរបស់លោក ប្រើទឹកក្នុងអាងនេះ សម្រាប់ពិធីលាងដៃ និងលាងជើង។ 32ពេលពួកលោកចូលទៅក្នុងពន្លា ឬចូលទៅជិតអាសនៈ ពួកលោកតែងតែធ្វើពិធីលាងជម្រះ ដូចព្រះអម្ចាស់បានបង្គាប់មកលោកម៉ូសេ។
33នៅទីបញ្ចប់ លោកម៉ូសេឲ្យគេដំឡើងរនាំងរបស់ទីលាន នៅជុំវិញព្រះពន្លា និងអាសនៈ ព្រមទាំងចងវាំងនន នៅមាត់ទ្វារចូលទីលាន។
សិរីរុងរឿងរបស់ព្រះអម្ចាស់
34 #
១ពង្ស. ៨.១០-១១; អស. ៦.៤; អគ. ៤៣.៤-៥; វវ. ១៥.៨ ពេលនោះ មានពពក*មកគ្របបាំងលើពន្លាជួបព្រះអម្ចាស់ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ 35លោកម៉ូសេពុំអាចចូលទៅក្នុងពន្លាជួបព្រះអម្ចាស់បានឡើយ ព្រោះមានពពកមកគ្របបាំងលើពន្លានោះ ហើយសិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះពន្លា។ 36ពេលណាពពកអណ្ដែតឡើងផុតពីព្រះពន្លា ជនជាតិអ៊ីស្រាអែលនាំគ្នារើជំរំ ចេញដំណើរទៅមុខ។ 37ប្រសិនបើពពកមិនអណ្ដែតឡើងពីព្រះពន្លាទេ ជនជាតិអ៊ីស្រាអែលមិនចេញដំណើរទេ គឺពួកគេរង់ចាំថ្ងៃដែលពពកអណ្ដែតឡើង។ 38គ្រប់ដំណាក់ដែលកូនចៅអ៊ីស្រាអែលបោះជំរំ ពួកគេទាំងអស់គ្នាឃើញពពក*របស់ព្រះអម្ចាស់ស្ថិតនៅលើព្រះពន្លា នៅពេលថ្ងៃ ហើយឃើញដុំភ្លើងនៅពេលយប់។
Nke Ahọpụtara Ugbu A:
និក្ខមនំ 40: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.

: