និក្ខមនំ 4
4
ព្រះអម្ចាស់បង្ហាញឫទ្ធានុភាពឲ្យលោកម៉ូសេឃើញ
1លោកម៉ូសេឆ្លើយថា៖ «ប្រហែលជាជនជាតិអ៊ីស្រាអែលមិនជឿ ហើយមិនស្ដាប់សម្ដីទូលបង្គំទេ។ ពួកគេនឹងពោលមកទូលបង្គំថា “ព្រះអម្ចាស់មិនបានបង្ហាញឲ្យអ្នកឃើញព្រះអង្គឡើយ”»។ 2ព្រះអម្ចាស់សួរលោកថា៖ «តើអ្នកកាន់អ្វី?» លោកឆ្លើយថា៖ «ទូលបង្គំកាន់ដំបង»។ 3ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរបោះវាទៅដីទៅ!»។ លោកម៉ូសេបោះដំបងទៅដី ដំបងនោះក៏ក្លាយជាពស់។ លោកម៉ូសេរត់ចេញពីពស់។ 4ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «លូកដៃចាប់កន្ទុយវាទៅ!»។ លោកលូកដៃចាប់វា ពស់នោះក៏ប្រែទៅជាដំបងនៅក្នុងដៃរបស់លោក។ 5ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ធ្វើដូច្នេះ កូនចៅអ៊ីស្រាអែលនឹងជឿថា ព្រះអម្ចាស់ជាព្រះនៃបុព្វបុរសរបស់គេ គឺព្រះរបស់អប្រាហាំ អ៊ីសាក និងយ៉ាកុប បានបង្ហាញព្រះអង្គឲ្យអ្នកឃើញមែន»។ 6ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកទៅ»។ លោកម៉ូសេក៏ដាក់ដៃលើទ្រូង រួចពេលដកដៃមកវិញ លោកឃើញដៃលោកកើតឃ្លង់ ឡើងសដូចកប្បាស។ 7ព្រះអម្ចាស់បញ្ជាទៀតថា៖ «ចូរដាក់ដៃលើទ្រូងអ្នកម្ដងទៀត»។ លោកម៉ូសេដាក់ដៃលើទ្រូង ហើយពេលលោកដកដៃមកវិញ លោកឃើញដៃលោកជាដូចធម្មតា។ 8ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ប្រសិនបើពួកគេមិនជឿអ្នក ហើយមិនយកចិត្តទុកដាក់នឹងទីសម្គាល់ទីមួយទេ គេមុខជាជឿលើទីសម្គាល់ក្រោយនេះ។ 9ប្រសិនបើពួកគេនៅតែមិនជឿលើទីសម្គាល់ទាំងពីរនេះ ហើយមិនស្ដាប់សម្ដីរបស់អ្នកទេ ចូរយកទឹកទន្លេនីលទៅចាក់លើដីស្ងួត ទឹកដែលអ្នកយកពីទន្លេនីលមកនោះ នឹងក្លាយទៅជាឈាមនៅលើដីស្ងួត»។
ព្រះជាម្ចាស់តាំងលោកអើរ៉ុនឲ្យធ្វើជាជំនួយការរបស់លោកម៉ូសេ
10លោកម៉ូសេទូលព្រះអម្ចាស់ថា៖ «បពិត្រព្រះអម្ចាស់តាំងតែពីដើមរៀងមក រហូតដល់ពេលព្រះអង្គមានព្រះបន្ទូលមកទូលបង្គំ ទូលបង្គំមិនមែនជាមនុស្សពូកែវោហារទេ ដ្បិតទូលបង្គំមិនប្រសប់និយាយ»។ 11ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកថា៖ «តើនរណាធ្វើឲ្យមនុស្សមានមាត់? តើនរណាធ្វើឲ្យមនុស្សទៅជា គ ឬថ្លង់ មើលឃើញ ឬខ្វាក់? តើមិនមែនយើងទេឬអី? 12ឥឡូវនេះ ចូរចេញទៅចុះ ពេលអ្នកនិយាយ យើងនឹងនៅជាមួយអ្នក យើងនឹងប្រាប់អ្នកអំពីសេចក្ដីដែលត្រូវនិយាយ»។
13លោកម៉ូសេទូលព្រះអង្គថា៖ «ព្រះអម្ចាស់អើយ សូមព្រះអង្គចាត់នរណាម្នាក់ទៀតឲ្យទៅចុះ!»។ 14ពេលនោះ ព្រះអម្ចាស់ទ្រង់ព្រះពិរោធទាស់នឹងលោកម៉ូសេយ៉ាងខ្លាំង ហើយមានព្រះបន្ទូលថា៖ «អ្នកមានបងប្រុសម្នាក់ឈ្មោះអើរ៉ុន ជាកូនចៅលេវី។ យើងដឹងថា គាត់ជាមនុស្សពូកែវោហារ ហើយកំពុងតែមករកជួបអ្នកទៀតផង។ កាលណាគាត់ឃើញអ្នក នោះគាត់មុខជាសប្បាយរីករាយយ៉ាងខ្លាំង។ 15អ្នកនឹងប្រាប់គាត់ឲ្យនិយាយជំនួសនូវសេចក្ដីដែលអ្នកត្រូវនិយាយ។ រីឯយើងវិញ យើងនឹងស្ថិតនៅជាមួយអ្នកទាំងពីរ ក្នុងពេលដែលអ្នកទាំងពីរនិយាយ ហើយប្រាប់អំពីអ្វីៗដែលអ្នកទាំងពីរត្រូវធ្វើ។ 16គាត់នឹងនិយាយទៅកាន់ប្រជាជនជំនួសអ្នក គាត់ជាអ្នកនាំពាក្យរបស់អ្នក ហើយអ្នកប្រៀបដូចជាព្រះសម្រាប់គាត់។ 17ចូរកាន់ដំបងនេះទៅជាមួយ ដោយសារដំបងនេះ អ្នកអាចធ្វើទីសម្គាល់ដ៏អស្ចារ្យផ្សេងៗ»។
លោកម៉ូសេវិលត្រឡប់ទៅស្រុកអេស៊ីបវិញ
18លោកម៉ូសេក៏ចេញទៅ ត្រឡប់ទៅជួបលោកយេត្រូ ជាឪពុកក្មេក ហើយជម្រាបថា៖ «ខ្ញុំត្រូវតែត្រឡប់ទៅរកបងប្អូនរួមជាតិរបស់ខ្ញុំ នៅស្រុកអេស៊ីបវិញ ដើម្បីឲ្យដឹងថា ពួកគេនៅរស់ឬយ៉ាងណា?»។ លោកយេត្រូមានប្រសាសន៍ទៅកាន់លោកម៉ូសេថា៖ «ចូរកូនទៅដោយសុខសាន្តចុះ!»។
19នៅស្រុកម៉ាឌាន ព្រះអម្ចាស់មានព្រះបន្ទូលទៅលោកម៉ូសេថា៖ «ចូរត្រឡប់ទៅស្រុកអេស៊ីបវិញចុះ ព្រោះពួកដែលប៉ុនប៉ងសម្លាប់អ្នកបានស្លាប់អស់ហើយ»។ 20លោកម៉ូសេនាំប្រពន្ធ កូន ជិះលាត្រឡប់ទៅស្រុកអេស៊ីបវិញ។ លោកបានកាន់ដំបងរបស់ព្រះជាម្ចាស់ទៅជាមួយដែរ។
21 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងផ្ដល់អំណាចឲ្យអ្នកសម្តែងឫទ្ធិបាដិហារិយ៍។ ដូច្នេះ ពេលទៅដល់ស្រុកអេស៊ីប ចូរសម្តែងឫទ្ធិបាដិហារិយ៍ទាំងនោះឲ្យស្ដេចផារ៉ោនឃើញ។ រីឯយើងវិញ យើងនឹងធ្វើឲ្យស្ដេចផារ៉ោនមានចិត្តរឹងចចេស មិនព្រមឲ្យជនជាតិអ៊ីស្រាអែលចេញមកទេ។ 22ត្រូវប្រាប់ស្ដេចផារ៉ោនថា: “ព្រះអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជាជនអ៊ីស្រាអែលជាកូនច្បងរបស់យើង 23#នក. ១២.២៩ចូរអនុញ្ញាតឲ្យកូនរបស់យើងចេញទៅគោរពបម្រើយើង។ ប្រសិនបើអ្នកមិនព្រមទេ យើងនឹងប្រហារកូនច្បងរបស់អ្នក”»។
24ពេលធ្វើដំណើរ លោកម៉ូសេឈប់សម្រាកនៅកន្លែងមួយ យប់នោះ ព្រះអម្ចាស់ក៏ចូលមកជិត ដើម្បីរកសម្លាប់លោក។ 25នាងសេផូរ៉ាយកកាំបិតមួយធ្វើពីថ្ម កាត់ស្បែកចុងស្វាសរបស់កូនប្រុសនាង យកទៅប៉ះភ្លៅរបស់លោកម៉ូសេ ទាំងពោលថា៖ «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!»។ 26ពេលនោះ ព្រះអម្ចាស់ចាកចេញពីលោកម៉ូសេ។ នាងសេផូរ៉ាពោលថា «ដោយសារឈាមនេះ លោកពិតជាប្ដីរបស់ខ្ញុំ!» ដូច្នេះ គឺចង់សំដៅទៅលើការកាត់ស្បែក។
27 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកអើរ៉ុនថា៖ «ចូរចេញទៅជួបម៉ូសេនៅវាលរហោស្ថាន»។ លោកអើរ៉ុនក៏ចេញទៅជួបលោកម៉ូសេ នៅភ្នំរបស់ព្រះជាម្ចាស់ ហើយឱបលោក។ 28លោកម៉ូសេរៀបរាប់ប្រាប់លោកអើរ៉ុនអំពីព្រះបន្ទូលទាំងប៉ុន្មាន ដែលព្រះអម្ចាស់ចាត់លោកឲ្យមកប្រកាស។ លោកក៏រៀបរាប់អំពីទីសម្គាល់ទាំងប៉ុន្មាន ដែលព្រះអង្គបានបង្គាប់ឲ្យលោកធ្វើទៀតផង។ 29បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅប្រមូលចាស់ទុំទាំងអស់របស់អ៊ីស្រាអែល។ 30លោកអើរ៉ុនរៀបរាប់អំពីសេចក្ដីទាំងប៉ុន្មាន ដែលព្រះអម្ចាស់មានព្រះបន្ទូលប្រាប់លោកម៉ូសេ ព្រមទាំងធ្វើទីសម្គាល់ឲ្យប្រជាជនឃើញផង។ 31ប្រជាជននាំគ្នាជឿ ហើយយល់ថា ព្រះអម្ចាស់បានឃើញទុក្ខវេទនារបស់ជនជាតិអ៊ីស្រាអែល ហើយព្រះអង្គមកសង្គ្រោះពួកគេ។ ពួកគេក៏ឱនកាយ ក្រាបថ្វាយបង្គំព្រះអង្គ។
Nke Ahọpụtara Ugbu A:
និក្ខមនំ 4: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.

: