និក្ខមនំ 27
27
អាសនៈសម្រាប់យញ្ញបូជា
1ត្រូវធ្វើអាសនៈមួយពីឈើនាងនួន មានរាងបួនជ្រុងស្មើ ជ្រុងនីមួយៗមានប្រវែងប្រាំហត្ថ និងកម្ពស់បីហត្ថ។ 2ចូរធ្វើស្នែងជាប់នឹងមុមទាំងបួនរបស់អាសនៈ ហើយស្រោបលង្ហិនពីលើ។ 3ត្រូវធ្វើគ្រឿងសម្រាប់ប្រើប្រាស់ពីលង្ហិនទាំងអស់ គឺមានធុងដាក់ផេះ ប្រដាប់ចូកផេះ ផើងដាក់ឈាម សម និងភាជន៍។ 4ត្រូវធ្វើប្រទាសលង្ហិនមួយ ដែលមានកងលង្ហិននៅតាមមុមទាំងបួន។ 5ត្រូវដាក់ប្រទាសនេះនៅចំពាក់កណ្ដាលកម្ពស់របស់អាសនៈ។ 6ត្រូវយកឈើនាងនួនស្រោបលង្ហិន ធ្វើជាឈើស្នែងអាសនៈ។ 7ត្រូវស៊កឈើស្នែងនោះទៅក្នុងកងដែលស្ថិតនៅតាមជ្រុងអាសនៈសម្រាប់សែង។ 8អាសនៈនេះត្រូវធ្វើពីបន្ទះក្ដារដែលព័ទ្ធជុំវិញ ទុកប្រហោងនៅកណ្ដាល តាមគំរូដែលយើងបង្ហាញឲ្យអ្នកឃើញនៅលើភ្នំ។
ទីលាន
9ត្រូវធ្វើទីលានសម្រាប់ព្រះពន្លា ដោយមានរនាំងធ្វើពីអំបោះធ្មៃបាំងជុំវិញ។ នៅប៉ែកខាងត្បូង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ។ 10រនាំងនោះត្រូវភ្ជាប់នឹងបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ 11នៅប៉ែកខាងជើង រនាំងត្រូវមានបណ្ដោយមួយរយហត្ថ មានបង្គោលម្ភៃ ដែលមានជើងទ្រម្ភៃ ធ្វើពីលង្ហិន រីឯតម្ពក់ និងមេរូត ធ្វើពីប្រាក់។ 12ទទឹងរបស់ទីលានដែលនៅប៉ែកខាងលិច រនាំងត្រូវមានប្រវែងហាសិបហត្ថ មានបង្គោលដប់ និងជើងទ្រដប់។ 13ទទឹងរបស់ទីលាន ដែលនៅប៉ែកខាងកើត ត្រូវមានប្រវែងហាសិបហត្ថដូចគ្នា។ 14នៅច្រកចូល រនាំងម្ខាងត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របី។ 15រនាំងម្ខាងទៀត ត្រូវមានប្រវែងដប់ប្រាំហត្ថ មានបង្គោលបី ព្រមទាំងជើងទ្របីដែរ។ 16នៅច្រកចូលទីលាន ត្រូវបាំងវាំងននដែលមានប្រវែងម្ភៃហត្ថ ត្បាញពីអំបោះធ្មៃលាយនឹងអំបោះពណ៌ស្វាយ ពណ៌ក្រហម និងពណ៌ក្រហមទុំ មានប៉ាក់ក្បាច់លំអ ព្រមទាំងមានបង្គោលបួន និងជើងទ្របួនផង។ 17បង្គោលវាំងននទាំងនោះ ភ្ជាប់គ្នាដោយមេរូត និងតម្ពក់ ធ្វើពីប្រាក់ ហើយជើងទ្រធ្វើពីលង្ហិន។ 18រនាំងរបស់ទីលានត្រូវមានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ កម្ពស់ប្រាំហត្ថ ធ្វើពីក្រណាត់អំបោះធ្មៃ ហើយជើងទ្រធ្វើពីលង្ហិន។ 19គ្រឿងបរិក្ខារសម្រាប់ប្រើប្រាស់ក្នុងព្រះពន្លា ចម្រឹងព្រះពន្លា និងចម្រឹងរនាំងរបស់ទីលាន ត្រូវធ្វើពីលង្ហិនទាំងអស់។
ប្រេងសម្រាប់ជើងចង្កៀង
20ចូរអ្នកបង្គាប់កូនចៅអ៊ីស្រាអែលឲ្យយកប្រេងអូលីវដែលមានគុណភាពល្អបំផុត សម្រាប់ដុតចង្កៀងឲ្យភ្លឺជាអចិន្ត្រៃយ៍។ 21អើរ៉ុន និងកូនរបស់គាត់ ត្រូវមើលថែទាំចង្កៀងនៅក្នុងពន្លាជួបព្រះអម្ចាស់។ ចង្កៀងនេះត្រូវស្ថិតនៅខាងមុខវាំងនន ដែលបាំងបន្ទះថ្មនៃសន្ធិសញ្ញា ហើយត្រូវឲ្យឆេះនៅចំពោះមុខយើងជានិច្ច ពីល្ងាចរហូតទល់ព្រឹក។ នេះជាច្បាប់ដែលកូនចៅអ៊ីស្រាអែលគ្រប់ជំនាន់ ត្រូវតែអនុវត្តតាមរហូតតទៅ។
Nke Ahọpụtara Ugbu A:
និក្ខមនំ 27: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.

: