និក្ខមនំ 15
15
បទចម្រៀងរបស់លោកម៉ូសេ និងកូនចៅអ៊ីស្រាអែល
1 #
វវ. ១៥.៣
លោកម៉ូសេ និងជនជាតិអ៊ីស្រាអែល នាំគ្នាច្រៀងថ្វាយព្រះអម្ចាស់ដូចតទៅ៖
ទូលបង្គំច្រៀងថ្វាយព្រះអម្ចាស់
ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់
ព្រះអង្គបានធ្វើឲ្យសេះ
និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!
2 #
ទំន. ១១៨.១៤; អស. ១២.២ ព្រះអម្ចាស់ជាកម្លាំងរបស់ទូលបង្គំ
ទូលបង្គំសូមច្រៀងថ្វាយព្រះអង្គ
ព្រះអង្គសង្គ្រោះទូលបង្គំ
ព្រះអង្គជាព្រះរបស់ទូលបង្គំ
ទូលបង្គំសូមសរសើរតម្កើងព្រះអង្គ។
ព្រះអង្គជាព្រះនៃឪពុករបស់ទូលបង្គំ
ទូលបង្គំសូមលើកតម្កើងព្រះអង្គ។
3 ព្រះអម្ចាស់ជាវីរបុរសដ៏អង់អាច
ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។
4ព្រះអង្គបានធ្វើឲ្យរទេះចម្បាំង
និងកងទ័ពរបស់ស្ដេចផារ៉ោន
វិនាសនៅក្នុងសមុទ្រ។
នាយទាហានដ៏ខ្លាំងពូកែរបស់ជនជាតិអេស៊ីប
បានលង់ក្នុងសមុទ្រកក់។
5ទឹកសមុទ្រក៏គ្របពីលើពួកគេ
ពួកគេធ្លាក់ទៅក្នុងបាតសមុទ្រ ដូចដុំថ្ម។
6 ព្រះអម្ចាស់អើយ! ព្រះអង្គមានព្រះបារមី
ដ៏ថ្កុំថ្កើងអស្ចារ្យ! ព្រះអង្គកម្ទេចខ្មាំងសត្រូវ
ដោយព្រះបារមីរបស់ព្រះអង្គ។
7ព្រះអង្គប្រកបដោយព្រះចេស្ដា រុងរឿងក្រៃលែង
ព្រះអង្គផ្ដួលរំលំអស់អ្នកប្រឆាំងនឹងព្រះអង្គ។
ពេលព្រះពិរោធរបស់ព្រះអង្គឆាបឆេះឡើង
នោះពួកគេត្រូវឆេះ ដូចភ្លើងឆេះគំនរចំបើង។
8ពេលខ្យល់របស់ព្រះអង្គបក់បោកមក
ផ្ទៃទឹកក៏មកមូលផ្ដុំគ្នា រលកសមុទ្រងើបឡើង
ដូចទំនប់ទឹកដែលនៅទីជម្រៅ
ក៏មកកកកុញនៅបាតសមុទ្រដែរ។
9ខ្មាំងសត្រូវពោលថា: ខ្ញុំដេញតាមគេ
ខ្ញុំនឹងតាមគេទាន់
ខ្ញុំនឹងទទួលចំណែកជយភណ្ឌ
យ៉ាងបរិបូណ៌ហូរហៀរ
ខ្ញុំនឹងហូតដាវប្រហារជីវិតគេ។
10ព្រះអង្គបានផ្លុំខ្យល់ ធ្វើឲ្យទឹកសមុទ្រ
គ្របទៅលើពួកគេ!
ពួកគេលិចទៅក្នុងមហាសាគរ ដូចជាដុំសំណ។
11 ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង
ព្រះអង្គបាន?
តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។
ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង
គួរសរសើរតម្កើង
ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
12ពេលព្រះអង្គលើកព្រះហស្ដស្ដាំឡើង
ដីក៏ស្រូបខ្មាំងសត្រូវបាត់អស់ទៅ។
13ព្រះអង្គបានលោះប្រជារាស្ត្ររបស់ព្រះអង្គ!
ហើយដឹកនាំពួកគេ
ព្រះអង្គប្រើព្រះចេស្ដារបស់ព្រះអង្គ
នាំពួកគេឆ្ពោះទៅកាន់ព្រះដំណាក់
ដ៏វិសុទ្ធរបស់ព្រះអង្គ។
14ពេលឮដំណឹងនេះ ជាតិសាសន៍នានាភ័យញ័រ
អ្នកស្រុកភីលីស្ទីននាំគ្នាភ័យតក់ស្លុត
15មេទ័ពរបស់ស្រុកអេដុមនាំគ្នាញ័ររន្ធត់
ទាហានដ៏អង់អាចនៅស្រុកម៉ូអាប់ភិតភ័យ
អ្នកស្រុកកាណានទាំងអស់ស្លុតស្មារតី។
16ពួកគេព្រឺខ្លាច និងភ័យរន្ធត់យ៉ាងខ្លាំង។
ព្រះអម្ចាស់អើយ
ពេលឃើញព្រះអង្គសម្តែងព្រះបារមីដ៏ខ្លាំងក្លា
ពួកគេភាំងស្មារតី និយាយលែងចេញ
រហូតទាល់តែប្រជារាស្ត្ររបស់ព្រះអង្គឆ្លងផុត
គឺប្រជារាស្ត្រដែលព្រះអង្គបានលោះឆ្លងផុតទៅ។
17 ព្រះអម្ចាស់អើយ
ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ
ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ
ជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។
ព្រះអម្ចាស់អើយ
ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង
ដោយព្រះហស្ដព្រះអង្គផ្ទាល់។
18 ព្រះអម្ចាស់នឹងគ្រងរាជ្យអស់កល្បជានិច្ច
រហូតតរៀងទៅ។
19ពេលដែលសេះរបស់ស្ដេចផារ៉ោន
រទេះចម្បាំង និងកងទ័ពសេះ ចូលទៅក្នុងសមុទ្រ
ព្រះអម្ចាស់បានធ្វើឲ្យទឹកសមុទ្រហូរមកវិញ
គ្របពីលើពួកគេ តែជនជាតិអ៊ីស្រាអែល
ដើរតាមបាតសមុទ្រ។
20ពេលនោះ ព្យាការិនីម៉ារាម ដែលជាបងស្រីរបស់លោកអើរ៉ុនក៏កាន់ក្រាប់ ហើយស្ត្រីៗទាំងអស់ក៏ចេញទៅតាមគាត់ ទាំងវាយក្រាប់ និងនាំគ្នារាំ។
21លោកស្រីម៉ារាមបន្លឺសំឡេងច្រៀងថា៖
«ចូរច្រៀងថ្វាយព្រះអម្ចាស់
ព្រះអង្គមានជ័យជម្នះដ៏ត្រចះត្រចង់
ព្រះអង្គបានធ្វើឲ្យសេះ
និងទាហានដែលជិះលើវា
លិចលង់ទៅក្នុងសមុទ្រ!»។
ប្រជាជនអ៊ីស្រាអែលធ្វើដំណើរក្នុងវាលរហោស្ថាន
ប្រភពទឹកម៉ារ៉ា
22លោកម៉ូសេនាំជនជាតិអ៊ីស្រាអែលចេញពីសមុទ្រកក់ ឆ្ពោះទៅវាលរហោស្ថានស៊ើរ។ ពួកគេធ្វើដំណើរអស់រយៈពេលបីថ្ងៃ ក្នុងវាលរហោស្ថាន ដោយឥតជួបប្រទះនឹងទឹកទាល់តែសោះ។
23លុះមកដល់ប្រភពទឹកម៉ារ៉ា ពួកគេពុំអាចបរិភោគទឹកនោះបានទេ ពីព្រោះទឹកនៅម៉ារ៉ាមានរសជាតិល្វីង។ ហេតុនោះហើយបានជាគេហៅកន្លែងនោះថា “ម៉ារ៉ា”។ 24ប្រជាជននាំគ្នារអ៊ូរទាំដាក់លោកម៉ូសេថា៖ «តើពួកយើងបានអ្វីផឹក?»។ 25លោកម៉ូសេស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គក៏បង្ហាញឈើមួយប្រភេទដល់លោក។ លោកម៉ូសេបោះឈើនោះទៅក្នុងទឹក ហើយគេក៏អាចបរិភោគទឹកបាន។ នៅទីនោះ ព្រះអម្ចាស់ប្រទានច្បាប់ និងវិន័យដល់ប្រជាជនអ៊ីស្រាអែល ហើយព្រះអង្គក៏បានល្បងលមើលពួកគេដែរ។ 26ព្រះអង្គមានព្រះបន្ទូលថា៖ «ប្រសិនបើអ្នករាល់គ្នាយកចិត្តទុកដាក់ស្ដាប់បង្គាប់យើង ព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយប្រព្រឹត្តតាមអ្វីៗដែលយើងយល់ថាត្រឹមត្រូវ ប្រសិនបើអ្នករាល់គ្នាត្រងត្រាប់ស្ដាប់បទបញ្ជា និងកាន់តាមច្បាប់ទាំងប៉ុន្មានរបស់យើង នោះយើងនឹងមិនធ្វើឲ្យអ្នករាល់គ្នាកើតជំងឺអ្វីមួយ ដូចយើងបានធ្វើចំពោះជនជាតិអេស៊ីបឡើយ ដ្បិតយើងជាព្រះអម្ចាស់ដែលប្រោសឲ្យអ្នករាល់គ្នាជា»។
27ជនជាតិអ៊ីស្រាអែលបានមកដល់អេលីម។ នៅទីនោះ មានប្រភពទឹកចំនួនដប់ពីរ ព្រមទាំងមានលម៉ើចំនួនចិតសិបដើមទៀតផង។ ពួកគេក៏បោះជំរំនៅក្បែរមាត់ទឹក។
Nke Ahọpụtara Ugbu A:
និក្ខមនំ 15: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.

:
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.