២ កូរិនថូស 13
13
ការរំឭកដាស់តឿន និងការសួរសុខទុក្ខរបស់លោកប៉ូល
1 #
ទក. ១៧.៦, ១៩.១៥ នេះជាលើកទីបីហើយ ដែលខ្ញុំមករកបងប្អូន។ ត្រូវសម្រួលរឿងទាំងអស់ ដោយមានសាក្សីពីរ ឬបីនាក់#១៣.១ ម៉ាថាយ ១៨.១៦។។ 2កាលខ្ញុំនៅជាមួយបងប្អូនជាលើកទីពីរ ខ្ញុំបាននិយាយសេចក្ដីនេះរួចស្រេចហើយ ហើយឥឡូវនេះ ពេលដែលខ្ញុំនៅឆ្ងាយ ខ្ញុំសូមជម្រាបអស់អ្នកដែលបានប្រព្រឹត្តអំពើបាបកាលពីមុន និងសូមជម្រាបអ្នកឯទៀតៗទាំងអស់ ឲ្យបានដឹងជាមុនថា បើខ្ញុំវិលមករកបងប្អូនវិញនោះ ខ្ញុំនឹងមិនប្រណីអ្នកណាម្នាក់ឡើយ 3ដ្បិតបងប្អូនចង់បានភស្ដុតាងថា ព្រះគ្រិស្តមានព្រះបន្ទូលតាមរយៈខ្ញុំ។ ព្រះអង្គមិនទន់ខ្សោយចំពោះបងប្អូនទេ គឺព្រះអង្គបង្ហាញឫទ្ធានុភាពនៅកណ្ដាលចំណោមបងប្អូនវិញ។ 4ព្រះអង្គត្រូវគេឆ្កាង ដោយព្រះអង្គមានភាពទន់ខ្សោយ ប៉ុន្តែ ព្រះអង្គមានព្រះជន្មរស់ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។ រីឯយើងវិញក៏ដូច្នោះដែរ យើងទន់ខ្សោយរួមជាមួយព្រះអង្គមែន ប៉ុន្តែ ដោយយល់ដល់បងប្អូន យើងមានជីវិតរស់រួមជាមួយព្រះអង្គ ដោយឫទ្ធានុភាពរបស់ព្រះជាម្ចាស់។
5សូមបងប្អូនល្បងមើលខ្លួនឯងទៅ តើបងប្អូននៅតែមានជំនឿមែនឬយ៉ាងណា សូមបងប្អូនពិនិត្យពិច័យខ្លួនឯងមើលទៅចុះ! បងប្អូនមិនទទួលស្គាល់ទេឬ ថាព្រះយេស៊ូគ្រិស្តគង់នៅក្នុងបងប្អូន! ឬមួយមានតែបងប្អូនឃើញថា ព្រះអង្គមិនគង់នៅជាមួយ!#១៣.៥ ពាក្យដើម «មិនបានសម្រេច»។ 6ខ្ញុំសង្ឃឹមថា បងប្អូនពិតជាដឹងថា ព្រះអង្គគង់នៅជាមួយយើងមែន#១៣.៦ ឬ«បងប្អូនមិនដឹងថាយើងមិនមែនគ្មានព្រះអង្គគង់ជាមួយនោះទេ»។។ 7យើងទូលអង្វរព្រះជាម្ចាស់ សូមកុំឲ្យបងប្អូនប្រព្រឹត្តអំពើអាក្រក់អ្វីឡើយ។ យើងគ្មានបំណងចង់បង្ហាញភស្ដុតាងថា យើងមានព្រះអង្គគង់ជាមួយហើយនោះទេ យើងគ្រាន់តែចង់ឃើញបងប្អូនប្រព្រឹត្តអំពើល្អប៉ុណ្ណោះ ទោះបីការពិនិត្យពិច័យនេះបែរជាបង្ហាញថា យើងគ្មានភស្ដុតាងអំពីព្រះអង្គគង់ជាមួយក៏ដោយ 8ដ្បិតយើងមិនអាចប្រឆាំងនឹងសេចក្ដីពិតឡើយ គឺយើងគ្រាន់តែអាចបម្រើសេចក្ដីពិតប៉ុណ្ណោះ។ 9យើងសប្បាយចិត្ត នៅពេលណាយើងទន់ខ្សោយ ហើយបងប្អូនមានកម្លាំង។ យើងអធិស្ឋានសុំសេចក្ដីតែមួយនេះ គឺសូមឲ្យបងប្អូនបានគ្រប់លក្ខណៈ។ 10ហេតុនេះហើយបានជាពេលខ្ញុំនៅឆ្ងាយ ខ្ញុំសរសេរសេចក្ដីនេះមកជូនបងប្អូន។ ដូច្នេះ កាលណាខ្ញុំមកដល់ ខ្ញុំមិនបាច់និយាយតឹងរ៉ឹងមកកាន់បងប្អូន តាមអំណាចដែលព្រះអម្ចាស់បានប្រទានមកខ្ញុំនោះឡើយ។ ព្រះអង្គប្រទានអំណាចនេះមកខ្ញុំ មិនមែនដើម្បីបំផ្លាញទេ គឺដើម្បីកសាងវិញ។
11នៅទីបញ្ចប់ បងប្អូនអើយ ចូរមានអំណរឡើង ចូរខំប្រឹងឲ្យបានគ្រប់លក្ខណៈ ចូរលើកទឹកចិត្តគ្នា ចូរមានចិត្តគំនិតតែមួយ ចូររស់នៅដោយសុខសាន្តជាមួយគ្នា នោះព្រះជាម្ចាស់ដែលជាប្រភពនៃសេចក្ដីស្រឡាញ់ និងសេចក្ដីសុខសាន្ត មុខជាគង់ជាមួយបងប្អូនមិនខាន។
12ចូរជម្រាបសួរគ្នាទៅវិញទៅមក ដោយស្និទ្ធស្នាលផង#១៣.១២ សូមអានសេចក្ដីពន្យល់នៅ១កូរិនថូស ១៦.២០។។ បងប្អូនដ៏វិសុទ្ធ*ទាំងអស់ក៏សូមជម្រាបសួរមកបងប្អូនដែរ។
13សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះអម្ចាស់យេស៊ូគ្រិស្ត សេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ និងការរួមរស់ក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ*។
Nke Ahọpụtara Ugbu A:
២ កូរិនថូស 13: គខប
Mee ka ọ bụrụ isi
Kesaa
Mapịa
Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
Khmer Standard Version © 2005 United Bible Societies.

: