លោកុប្បត្តិ 25
25
លោកអ័ប្រាហាំរៀបការជាមួយនាងកិទូរ៉ា
1លោកអ័ប្រាហាំក៏យកប្រពន្ធមួយទៀត ឈ្មោះកិទូរ៉ា។ 2កូនដែលនាងបានបង្កើតឲ្យលោកអ័ប្រាហាំ គឺសីមរ៉ាន យ៉ុកសាន មីដាន ម៉ាឌាន អ៊ីសបាក់ និងស៊ូអា។ 3យ៉ុកសានបង្កើតបានសេបា និងដេដាន់។ ឯកូនចៅរបស់ដេដាន់ គឺពួកអាសស៊ើរ ពួកលេទូស និងពួកលេវមី។ 4កូនចៅរបស់ម៉ាឌាន គឺអេផា អេភើរ ហេណុក អ័ប៊ីដា និងអែលដ្អា។ អ្នកទាំងនេះជាកូនចៅរបស់នាងកិទូរ៉ា។ 5លោកអ័ប្រាហាំបានប្រគល់ទ្រព្យសម្បត្តិទាំងអស់ដែលលោកមានឲ្យដល់លោកអ៊ីសាក។ 6រីឯកូនរបស់ប្រពន្ធចុងឯទៀតៗ លោកអ័ប្រាហាំក៏បានចែកអំណោយដល់គេដែរ ហើយកាលលោកនៅមានជីវិតរស់នៅឡើយ លោកឲ្យគេចាកចេញទៅនៅស្រុកខាងកើត ឆ្ងាយពីលោកអ៊ីសាក ជាកូនប្រុសរបស់លោក។
មរណភាពរបស់លោកអ័ប្រាហាំ
7ចំនួនឆ្នាំដែលលោកអ័ប្រាហាំរស់នៅទាំងអស់បាន មួយរយចិតសិបប្រាំឆ្នាំ។ 8កាលលោកអ័ប្រាហាំបានអាយុវែងល្អ ព្រមទាំងស្កប់ស្កល់នឹងអាយុរបស់ខ្លួនហើយ លោកក៏ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់លោកវិញ។ 9លោកអ៊ីសាក និងលោកអ៊ីសម៉ាអែល ដែលជាកូនរបស់លោក នាំគ្នាបញ្ចុះសពលោកនៅក្នុងល្អាងម៉ាក់ពេឡា នៅចម្ការអេប្រុន កូនរបស់សូហារ ជាសាសន៍ហេតដែលនៅខាងមុខម៉ាមរេ 10ជាចម្ការដែលលោកអ័ប្រាហាំបានទិញពីពួកកូនចៅហេត។ គឺនៅទីនោះហើយដែលគេបានបញ្ចុះសពលោកអ័ប្រាហាំ និងលោកស្រីសារ៉ាជាប្រពន្ធ។ 11ក្រោយពីលោកអ័ប្រាហាំស្លាប់ទៅ ព្រះបានប្រទានពរឲ្យលោកអ៊ីសាក កូនប្រុសរបស់លោក ហើយលោកអ៊ីសាកក៏តាំងទីលំនៅត្រង់អណ្តូងឡាហាយ-រយ។
កូនចៅរបស់លោកអ៊ីសម៉ាអែល
12នេះជាកូនចៅរបស់លោកអ៊ីសម៉ាអែល កូនលោកអ័ប្រាហាំ ដែលនាងហាការសាសន៍អេស៊ីព្ទ ជាស្រីបម្រើរបស់លោកស្រីសារ៉ាបានបង្កើតឲ្យលោកអ័ប្រាហាំ។ 13នេះជាបញ្ជីឈ្មោះកូនចៅលោកអ៊ីសម៉ាអែល តាមឈ្មោះ តាមតំណវង្សត្រកូលរបស់គេៈ កូនច្បងរបស់លោកអ៊ីសម៉ាអែល គឺនេបាយ៉ូត រួចកេដារ អ័ឌប្អែល មីបសាម 14មីសម៉ា ឌូម៉ា ម៉ាសា 15ហាដាឌ ថេម៉ា យេធើរ ណាភីស និងកេតម៉ា។ 16អ្នកទាំងនេះហើយដែលជាកូនប្រុសរបស់លោកអ៊ីសម៉ាអែល ព្រមទាំងឈ្មោះ តាមភូមិ តាមជំរំរបស់គេ គឺជាមេដប់ពីរនាក់ តាមកុលសម្ព័ន្ធរបស់គេ។ 17(ចំនួនឆ្នាំដែលលោកអ៊ីសម៉ាអែលរស់នៅបានមួយរយសាមសិបប្រាំពីរឆ្នាំ រួចគាត់ផុតដង្ហើមស្លាប់ទៅ ហើយក៏បានទៅជួបជុំនឹងដូនតារបស់គាត់វិញ)។ 18ពួកកូនចៅលោកអ៊ីសម៉ាអែលអាស្រ័យនៅចាប់តាំងពីស្រុកហាវីឡា រហូតដល់ស្រុកស៊ើរ ជាស្រុកដែលនៅខាងមុខស្រុកអេស៊ីព្ទ តាមផ្លូវទៅឯស្រុកអាសស៊ើរ។ ពួកកូនចៅលោកអ៊ីសម៉ាអែលមិនសូវត្រូវគ្នាជាមួយបងប្អូនរបស់ខ្លួនទេ។
ប្រវត្តិរបស់អេសាវ និងយ៉ាកុប
19នេះជាកូនចៅរបស់លោកអ៊ីសាក កូនលោកអ័ប្រាហាំ។ លោកអ័ប្រាហាំបានបង្កើតលោកអ៊ីសាក 20ហើយកាលលោកអ៊ីសាកមានអាយុសែសិបឆ្នាំ លោកបានយកនាងរេបិកា ជាកូនរបស់លោកបេធូអែលសាសន៍អើរ៉ាម អ្នកស្រុកប៉ាដាន់-អើរ៉ាម ដែលត្រូវជាប្អូនស្រីរបស់លោកឡាបាន់ សាសន៍អើរ៉ាម។ 21លោកអ៊ីសាកបានទូលអង្វរដល់ព្រះយេហូវ៉ា សូមឲ្យព្រះអង្គប្រោសប្រណីដល់ប្រពន្ធរបស់លោក ព្រោះនាងជាស្ត្រីអារ។ ព្រះយេហូវ៉ាទ្រង់ព្រះសណ្ដាប់ពាក្យអធិស្ឋានរបស់លោក រួចហើយនាងរេបិកាប្រពន្ធរបស់លោកក៏មានផ្ទៃពោះ។ 22ដោយកូននៅក្នុងផ្ទៃរបស់នាងចេះតែប្រធាក់គ្នា នាងក៏ពោលថា៖ «បើមានរឿងកើតឡើងដូច្នេះ តើខ្ញុំរស់នៅម្ដេចបាន? » ដូច្នេះ នាងក៏ទៅទូលសួរព្រះយេហូវ៉ា។ 23ព្រះយេហូវ៉ាមានព្រះបន្ទូលមកនាងថា៖
«មានប្រជាជាតិពីរនៅក្នុងផ្ទៃនាង
ហើយសាសន៍ពីរដែលកើតចេញពីនាង
សាសន៍មួយនឹងខ្លាំងជាងសាសន៍មួយទៀត
គឺកូនច្បងនឹងបម្រើកូនប្អូន»។
24ពេលនាងគ្រប់ខែហើយ នោះមើល៍ មានកូនភ្លោះនៅក្នុងផ្ទៃរបស់នាងមែន។ 25កូនទីមួយកើតមកមានសម្បុរក្រហម ហើយមានរោមពាសពេញខ្លួន ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "អេសាវ"។ 26បន្ទាប់មក កូនប្អូនក៏កើតចេញមកទាំងដៃកាន់កែងជើងរបស់អេសាវជាប់ ដូច្នេះ គេក៏ដាក់ឈ្មោះកូននោះថា "យ៉ាកុប" ។ នៅពេលនាងបង្កើតកូនទាំងពីរនោះ លោកអ៊ីសាកមានអាយុហុកសិបឆ្នាំហើយ។
27កាលកូនទាំងពីរធំឡើង អេសាវទៅជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញ ជាមនុស្សនៅតាមទីវាល ឯយ៉ាកុបវិញ គាត់ជាមនុស្សរមទម នៅតែក្នុងជំរំ។ 28លោកអ៊ីសាកស្រឡាញ់អេសាវ ព្រោះចូលចិត្តបរិភោគសាច់ដែលគាត់បរបាញ់ រីឯរេបិកាវិញ នាងស្រឡាញ់យ៉ាកុប។
អេសាវលក់សិទ្ធិជាកូនច្បង
29ថ្ងៃមួយ កាលយ៉ាកុបកំពុងតែស្លសម្ល នោះអេសាវវិលត្រឡប់មកពីវាល ហើយគាត់ហត់ហេវជាខ្លាំង។ 30អេសាវពោលទៅកាន់យ៉ាកុបថា៖ «សូមចែកសម្លក្រហមខ្លះឲ្យបងហូបផង ដ្បិតបងហេវខ្លាំងណាស់!» (ហេតុនេះហើយបានជាគេហៅឈ្មោះគាត់ថា "អេដុម" )។ 31យ៉ាកុបនិយាយថា៖ «សូមលក់សិទ្ធិជាកូនច្បងមកឲ្យខ្ញុំសិនមក»។ 32អេសាវតបថា៖ «បងស្លាប់ឥឡូវហើយ តើសិទ្ធិជាកូនច្បងនោះមានប្រយោជន៍អ្វីដល់បង?» 33យ៉ាកុបពោលថា៖ «ចូរស្បថឲ្យខ្ញុំសិន »។ គាត់ក៏ស្បថឲ្យ ហើយលក់សិទ្ធិជាកូនច្បងនោះឲ្យយ៉ាកុប។ 34យ៉ាកុបក៏ឲ្យនំបុ័ង និងសម្លសណ្តែកបាយដល់អេសាវ ហើយគាត់ក៏បរិភោគ រួចក្រោកដើរចេញទៅ។ អេសាវបានមើលងាយសិទ្ធិជាកូនច្បងរបស់ខ្លួនយ៉ាងដូច្នេះឯង។
Nke Ahọpụtara Ugbu A:
លោកុប្បត្តិ 25: គកស១៦
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2016 United Bible Societies

: