កិច្ចការ 20
20
លោកប៉ុលធ្វើដំណើរទៅស្រុកម៉ាសេដូន និងស្រុកក្រិក
1ក្រោយពីចលាចលនោះបានស្ងប់ទៅ លោកប៉ុលហៅពួកសិស្សមកលើកទឹកចិត្ត រួចលោកក៏ជម្រាបលាពួកគេ ចេញទៅស្រុកម៉ាសេដូន។ 2កាលលោកបានធ្វើដំណើរកាត់ស្រុកទាំងនោះ ហើយបានលើកទឹកចិត្តពួកសិស្សជាច្រើនមក លោកក៏បានមកដល់ស្រុកក្រិក។ 3លោកស្នាក់នៅស្រុកនោះអស់រយៈពេលបីខែ តែកាលលោករៀបនឹងចុះសំពៅទៅស្រុកស៊ីរី ពួកសាសន៍យូដាមានគំនិតអាក្រក់ទាស់នឹងលោក ដូច្នេះ លោកក៏សម្រេចចិត្តវិលត្រឡប់ទៅវិញ កាត់តាមស្រុកម៉ាសេដូន។ 4អ្នកដែលរួមដំណើរជាមួយលោក មានលោកសូប៉ាត្រុស ជាកូនលោកពីរុស ពីក្រុងបេរា លោកអើរីស្តាក និងលោកសេគុនដុស ពីក្រុងថែស្សាឡូនីច លោកកៃយុស និងលោកធីម៉ូថេ ពីក្រុងឌើបេ ព្រមទាំងលោកទីឃីកុស និងលោកទ្រភីម ពីស្រុកអាស៊ី។ 5អ្នកទាំងនោះបានចេញដំណើរទៅមុន ហើយរង់ចាំយើងនៅក្រុងទ្រអាស 6ប៉ុន្តែ ចំណែកយើងវិញ យើងចុះសំពៅចេញពីក្រុងភីលីព ក្រោយថ្ងៃបុណ្យនំបុ័ងឥតដំបែ ហើយរយៈពេលប្រាំថ្ងៃ យើងបានមកជួបពួកគេនៅក្រុងទ្រអាស រួចយើងស្នាក់នៅទីនោះប្រាំពីរថ្ងៃ។
លោកប៉ុលប្រោសអើទីកុសឲ្យរស់ឡើងវិញនៅក្រុងទ្រអាស
7នៅថ្ងៃទីមួយក្នុងសប្ដាហ៍នោះ ពេលយើងជួបជុំគ្នាដើម្បីធ្វើពិធីកាច់នំបុ័ង លោកប៉ុលក៏មានប្រសាសន៍ទៅកាន់ពួកគេ ដោយបម្រុងនឹងចេញដំណើរនៅថ្ងៃស្អែក ហើយលោកអធិប្បាយរហូតដល់ពាក់កណ្តាលអធ្រាត្រ។ 8នៅបន្ទប់ខាងលើ ជាកន្លែងដែលគេជួបជុំគ្នា មានចង្កៀងជាច្រើន។ 9ពេលនោះ មានយុវជនម្នាក់ឈ្មោះអើទីកុស អង្គុយនៅមាត់បង្អួច ហើយពេលលោកប៉ុលអធិប្បាយយ៉ាងយូរ គាត់ក៏បានលង់លក់ រួចងោកធ្លាក់ចុះពីជាន់ទីបី។ ពេលគេលើកគាត់ឡើង គាត់បានស្លាប់ផុតទៅហើយ។ 10ប៉ុន្ដែ លោកប៉ុលចុះទៅក្រោម ហើយឱនពីលើគាត់ លើកត្រកងគាត់ឡើង រួចនិយាយថា៖ «កុំយំស្រែកអី ដ្បិតគាត់នៅមានជីវិតទេ!»។ 11កាលលោកប៉ុលបានឡើងទៅលើវិញ ហើយបានធ្វើពិធីកាច់នំបុ័ង និងបរិភោគរួចហើយ លោកបន្តមានប្រសាសន៍ជាមួយពួកគេយ៉ាងយូរ រហូតដល់ភ្លឺ ទើបចេញដំណើរទៅ។ 12គេក៏នាំយុវជននោះទៅវិញទាំងនៅមានជីវិត ហើយគេបានក្សាន្តចិត្តជាខ្លាំង។
លោកប៉ុលចេញសំពៅពីក្រុងទ្រអាសទៅក្រុងមីលេត
13ឯយើងវិញ យើងបានចុះសំពៅទៅមុន ទៅដល់ក្រុងអាសុស ចាំទទួលលោកប៉ុលនៅទីនោះ ដ្បិតលោកបានផ្តាំដូច្នោះ ព្រោះលោកចង់ធ្វើដំណើរតាមផ្លូវគោក។ 14ពេលលោកបានជួបយើងនៅក្រុងអាសុសហើយ យើងក៏ទទួលលោកមកក្នុងសំពៅ រួចធ្វើដំណើរឆ្ពោះទៅក្រុងមីទូលេន។ 15ក្រោយពីបានចុះសំពៅចេញពីទីនោះ យើងបានមកដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ ថ្ងៃបន្ទាប់មកទៀត យើងមកដល់កោះសាម៉ូស ហើយមួយថ្ងៃបន្ទាប់មកទៀត យើងមកដល់ក្រុងមីលេត។ 16ដ្បិតលោកប៉ុលបានសម្រេចចិត្តបង្ហួសទៅក្រុងអេភេសូរ ដើម្បីកុំឲ្យខាតពេលនៅស្រុកអាស៊ី ព្រោះលោកប្រញាប់ទៅក្រុងយេរូសាឡិម ឲ្យទាន់ពេលបុណ្យថ្ងៃទីហាសិប ប្រសិនបើអាចធ្វើទៅបាន។
លោកប៉ុលមានប្រសាសន៍ទៅកាន់ពួកចាស់ទុំដែលមកពីក្រុងអេភេសូរ
17លោកប៉ុលបានចាត់គេពីក្រុងមីលេត ឲ្យទៅក្រុងអេភេសូរ ដើម្បីហៅពួកចាស់ទុំនៃក្រុមជំនុំនោះមកជួបលោក។ 18ពេលពួកគេបានមកដល់ហើយ លោកមានប្រសាសន៍ទៅគេថា៖
«អ្នករាល់គ្នាជ្រាបស្រាប់ហើយពីកិរិយារបស់ខ្ញុំ គ្រប់ពេលវេលាដែលខ្ញុំបានរស់នៅជាមួយអ្នករាល់គ្នា តាំងពីថ្ងៃដំបូងដែលខ្ញុំបានឈានជើងចូលដល់ស្រុកអាស៊ីម៉្លេះ 19ខ្ញុំបានបម្រើព្រះអម្ចាស់ ទាំងបន្ទាបខ្លួន ទាំងស្រក់ទឹកភ្នែក ទាំងលំបាកគ្រប់បែបយ៉ាងដែលកើតឡើងដល់ខ្ញុំ ដោយសារបំណងអាក្រក់របស់ពួកសាសន៍យូដា 20ក៏ដឹងថា ខ្ញុំមិនបានខាននឹងប្រាប់សេចក្ដីណាដែលមានប្រយោជន៍ដល់អ្នករាល់គ្នាឡើយ គឺបានបង្រៀនអ្នករាល់គ្នានៅកណ្តាលជំនុំ និងពីផ្ទះមួយទៅផ្ទះមួយ 21ខ្ញុំបានធ្វើបន្ទាល់ប្រាប់ទាំងសាសន៍យូដា ទាំងសាសន៍ក្រិក អំពីការប្រែចិត្តទៅរកព្រះ និងអំពីជំនឿដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។ 22ឥឡូវនេះ មើល៍ ព្រះវិញ្ញាណជំរុញចិត្តខ្ញុំឲ្យទៅក្រុងយេរូសាឡិម ដោយមិនដឹងថាមានអ្វីកើតឡើងដល់ខ្ញុំនៅទីនោះទេ 23គ្រាន់តែដឹងថា ព្រះវិញ្ញាណបរិសុទ្ធធ្វើបន្ទាល់ប្រាប់ខ្ញុំនៅគ្រប់ទីក្រុងថា មានចំណង និងទុក្ខវេទនានៅរង់ចាំខ្ញុំ។ 24ប៉ុន្តែ ខ្ញុំមិនរាប់ជីវិតខ្ញុំទុកជាមានតម្លៃវិសេសដល់ខ្ញុំឡើយ ឲ្យតែខ្ញុំបានបង្ហើយការរត់ប្រណាំងរបស់ខ្ញុំ ដោយអំណរ ព្រមទាំងការងារ ដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺឲ្យខ្ញុំបានធ្វើបន្ទាល់សព្វគ្រប់ អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
25ឥឡូវនេះ មើល៍ ខ្ញុំដឹងថា ក្នុងចំណោមអ្នករាល់គ្នាដែលខ្ញុំបានដើរទៅមក ទាំងប្រកាសអំពីព្រះរាជ្យរបស់ព្រះ គ្មានអ្នកណាម្នាក់នឹងឃើញមុខខ្ញុំទៀតឡើយ។ 26ហេតុនេះហើយបានជាខ្ញុំធ្វើបន្ទាល់ប្រាប់អ្នករាល់គ្នានៅថ្ងៃនេះថា ខ្ញុំគ្មានទោសចំពោះឈាមអ្នកទាំងអស់គ្នាឡើយ 27ដ្បិតខ្ញុំមិនបានខាននឹងប្រកាសប្រាប់អ្នករាល់គ្នា ពីបំណងទាំងមូលរបស់ព្រះឡើយ។ 28ចូរអ្នករាល់គ្នារក្សាខ្លួន ហើយរក្សាហ្វូងចៀម ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យមើលខុសត្រូវ ដើម្បីថែរក្សាក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានទិញដោយព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់។ 29ខ្ញុំដឹងថា ក្រោយពីខ្ញុំចេញទៅ នោះនឹងមានឆ្កែព្រៃដ៏សាហាវចូលមកក្នុងចំណោមអ្នករាល់គ្នា ដែលមិនប្រណីដល់ហ្វូងចៀមឡើយ 30ហើយក្នុងចំណោមអ្នករាល់គ្នា នឹងមានអ្នកនិយាយបង្ខូច ដើម្បីទាក់ទាញពួកសិស្សឲ្យទៅតាមពួកគេ។ 31ដូច្នេះ ចូរចាំយាម ដោយនឹកចាំថា អស់រយៈពេលបីឆ្នាំ ខ្ញុំតែងទូន្មានអ្នករាល់គ្នាទាំងទឹកភ្នែក ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរ។ 32ឥឡូវនេះ ខ្ញុំសូមផ្ញើអ្នករាល់គ្នាទុកនឹងព្រះ និងព្រះបន្ទូលនៃព្រះគុណរបស់ព្រះអង្គ ដែលអាចនឹងស្អាងចិត្ត ហើយឲ្យអ្នករាល់គ្នាមានមត៌កក្នុងចំណោមអស់អ្នកដែលបានញែកជាបរិសុទ្ធ។ 33ខ្ញុំមិនដែលលោភចង់បានប្រាក់ មាស ឬសម្លៀកបំពាក់របស់អ្នកណាឡើយ។ 34អ្នករាល់គ្នាផ្ទាល់ដឹងស្រាប់ហើយថា ខ្ញុំបានធ្វើការដោយដៃរបស់ខ្ញុំផ្ទាល់ ដើម្បីផ្គត់ផ្គង់សេចក្ដីត្រូវការរបស់ខ្ញុំ និងសេចក្ដីត្រូវការរបស់អស់អ្នកដែលនៅជាមួយខ្ញុំ។ 35ក្នុងគ្រប់កិច្ចការទាំងអស់ ខ្ញុំតែងតែបង្ហាញអ្នករាល់គ្នាថា ត្រូវតែធ្វើការនឿយហត់បែបនេះឯង ដើម្បីជួយអ្នកទន់ខ្សោយ ហើយត្រូវនឹកចាំព្រះបន្ទូលរបស់ព្រះអម្ចាស់យេស៊ូវ ដែលទ្រង់មានព្រះបន្ទូលថា៖ "ដែលឲ្យ នោះបានពរជាងទទួល"»។
36កាលមានប្រសាសន៍ដូច្នេះរួចហើយ លោកប៉ុលក៏លុតជង្គង់អធិស្ឋានជាមួយគេទាំងអស់គ្នា។ 37គេគ្រប់គ្នាយំជាខ្លាំង ហើយនាំគ្នាឱបថើបលោក 38ទាំងមានចិត្តព្រួយនឹងពាក្យដែលលោកមានប្រសាសន៍ថា គេនឹងលែងឃើញមុខលោកទៀតហើយ។ បន្ទាប់មក គេក៏ជូនដំណើរលោកទៅដល់សំពៅ។
Nke Ahọpụtara Ugbu A:
កិច្ចការ 20: គកស១៦
Mee ka ọ bụrụ isi
Kesaa
Mapịa

Ịchọrọ ka echekwaara gị ihe ndị gasị ị mere ka ha pụta ìhè ná ngwaọrụ gị niile? Debanye aha gị ma ọ bụ mee mbanye
© 2016 United Bible Societies

: